រាល់ចុងសប្ដាហ៍នៅសៀមរាប ដឹងតែអត់ខ្វះអាហារបែប Street food ញ៉ាំទេ ហើយបានល្ខោនសៀកទៀត!! 

អាហារតាមដងវិថី​ ឬ យើងហៅថាស្រ្តីតហ្វូដ ​(Street food) ជាភាសាអង់គ្លេសជាអាហារមួយបែបដែលទោះជាញ៉ាំយ៉ាងណាក៏នៅតែជាប់មាត់ជាប់ចិត្ត ។

 

ពេលមកលេងខេត្តសៀមរាប លោកអ្នកមិនគួររំលងអាហារបែបតាមដងតាមដងវិថីឡើយ។​​​ យ៉ាងណាមិញទោះបីមានលក់ជាហូរហែ តែអី្វដែលពិសេសខុសគេនៅល្ខោនសៀកកម្ពុជាហ្វារ (Phare, The Cambodian Circus) គឺការរៀបចំលក់ស្រ្តីតហ្វូដចំរុះមុខនៅមួយកន្លែងតែម្តង មិនចាំបាច់លោកអ្នកពិបាកដើរញុំាំច្រើនកន្លែងនោះទេ  ។ 

រៀលរាល់ល្ងាចថ្ងៃ សុក្រ និងសៅរ៍ ចាប់ពីម៉ោង 5 ល្ងាច លោកអ្នកអាចមកពិសា ស្រ្តីតហ្វូដដែលមានរសជាតិឆ្ងាញ់ពិសេសមានដូចជា សាច់គោអាំងទឹកប្រហុក នំគ្រក់ នំប៉ាវសាច់ជ្រូកខ និង​ជាច្រើនមុខទៀត ជាស្នាដៃចម្អិននិងរៀបចំដោយ ”ក្រុមចុងភៅម្ហូបលើដងវិថី” (Asian Street Food – Cambodia) ដែលមានរសជាតិឆ្ងាញ់ជាប់ចិត្ត​ អនាម័យល្អ ហើយមានភាពច្នៃប្រឌិតខ្ពស់​ គ្រឿងផ្សំត្រឹមត្រូវគិតគូរពីសុខភាពអ្នកបរិភោគខុសប្លែកពី ស្រ្តីតហ្វូដដទៃផងដែរ ។ ចំនែកតម្លៃវិញក៏សមរម្យទៀត ចាប់ពី 4,000 រៀលឡើងទៅ។ 

អី្វដែលកាន់ធ្វើអោយ​ស្រ្តីតហ្វូដនៅល្ខោនសៀកកម្ពុជាហ្វារល្អពិសេសដាច់គេ គឺការរៀបចំកន្លែងទទួលទានបានស្អាត មានការលេងតន្ត្រីផ្ទាល់ដើម្បីកំដរអារម្មណ៏ ដោយសិល្បករកម្ពុជា ហើយបើសិនមកជាគ្រួសារ​មានក្មេងមកជាមួយកាន់តែពិសេស ព្រោះថាពួកយើងមានសិល្បករសៀកមកបង្ហាញនូវក្បាច់សៀកជូនទស្សនាផងដែរ​។​ បរិយាកាសល្អបំផុតសម្រាប់ឱកាសជួបជុំមិត្តភក្តិ ក្រុមការងារ​ ក៏ដូចជាក្រុមគ្រួសារផងដែរ។ 

បន្ទាប់ពីការទទួលទានអាហារ លោកអ្នកក៏អាចទិញសំបុត្រចូលទស្សនាការសម្តែងសៀករបស់សិល្បករកម្ពុជា​ ដែលត្រូវបាន TripAdvisor ចាត់តាំងថាជាកន្លែងសម្តែងសិល្បៈល្អដាច់គេនៅក្នុងខេត្តសៀមរាប។ ថវិកាដែលបានពីការលក់សំបុត្រ​នឹងត្រូវយកទៅផ្គត់ផ្គង់ដល់សាលារៀនហ្វារពន្លឺសិល្បៈនៅខេត្តបាត់ដំបង ដែលផ្តល់ការបណ្តុះបណ្តាលដោយឥតគិតថ្លៃ ដល់សិស្សានុសិស្សដែលមានជីវភាពលំបាកជាង 1,000 នាក់រៀងរាល់ថ្ងៃ  លើផ្នែកអប់រំចាប់ពីថា្នក់មត្តេយ្យ រហូតដល់ ថ្នាក់វិទ្យាល័យ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈសិល្បៈ ក្នុងវិស័យសិល្បៈផ្នែកចក្ខុ (ការគូររូប ការរចនាក្រាហ្វិច និង គំនូរជីវចល) ល្ខោន តន្ត្រី របាំ និងសៀក។ 

ការមកពិសាអាហារ និងទិញសំបុត្រទស្សនាសៀករបស់លោកអ្នក គឺ​ជាការ​ចូលរួមចំនែកបង្កើតការងារដល់ប្រជាជនក្នុ​ងខេត្តសៀមរាបដែលរងផលប៉ះពាល់ដោយសារវិបត្តិជម្ងឺកូវីដ១៩ និងជាការជួយកសាងអនាគតសម្រាប់កុមារ និងយុវជនកម្ពុជា។ ហើយក្នុងកម្មវិធីត្រូវបានអនុវត្តការរក្សាគំលាតសុវត្ថិភាពគ្រប់ទីកន្លែង៖


• រៀបចំកៅអីដើម្បីរក្សាគំលាតសុវត្ថិភាពនៅក្នុងតង់សម្តែង

• កន្លែងអង្គុយ ត្រូវបានសម្អាត ជាមួយថ្នាំសំលាប់មេរោគជាតិអាល់កុលមុនពេលសម្តែង។

• បន្ទប់ទឹកត្រូវបានសម្អាតដោយថ្នាំសំលាប់មេរោគដែលមានជាតិអាល់កុលមុនពេលបើក និងម៉ោងក្នុងកំឡុងពេលប្រតិបត្តិការ។

• កន្លែងដែលភ្ញៀវទំនងជានឹងប៉ះត្រូវបានសម្អាតដោយថ្នាំសំលាប់មេរោគដែលមានជាតិអាល់កុលមុន។

• បុគ្គលិកវាស់សីតុណ្ហភាពភ្ញៀវពេលមកដល់។

• បុគ្គលិកពាក់ម៉ាស។

• ទឹកអនាម័យលាងដៃត្រូវបានដាក់ជូននៅគ្រប់ទីកន្លែង។

សំរាប់ការកក់ និង ព័ត៍មានបន្ថែម លោកអ្នកអាចទំនាក់ទំនងទៅកាន់លេខ៖ +855 (0) 15 499 480 / +855 (0) 92 225 320 ឬ វេបសាយ

ព័ត៌មានគួរតែអានបន្ទាប់

See all