ផ្សារកុងទីន័រថ្មី Art's Container ចាប់់បើកហើយ
មួយរយៈចុងក្រោយនេះឃើញថាហាង និង ផ្សារសង់ប្រើប្រាស់កុងទីន័រកំពុងតែពេញនិយមខ្លាំងបំផុត ងាកទៅណាក៏លឺតែពាក្យកុងទីន័រហ្នឹងដែរ! ថ្មីច្រើនពេកស្ទើរតែទៅសាកមិនទាន់ សូម្បីតែ FoodBuzz ក៏ដោយ។


ឥឡូវនេះមានថ្មីមួយទៀតហើយ គឺArt's Container ដែលជាផ្សារកុនទីន័រថ្មីស្រឡាងដែលទើបតែបើកដំនើរការកាលពីថ្ងៃសៅរ៍ម្សិលមិញនេះ។ Art's Container នេះនឹងក្លាយជាឋានសួគ៌អាហារសំរាប់អ្នកដែលចូលចិត្តម្ហូបនិងភេសជ្ជៈដែលឆ្ងាញ់ ហើយមានសោភ័ណភាពស្រស់បំព្រង ព្រោះថាខុសប្លែកពីផ្សារកុងទីន័រដទៃទៀតដោយ Art's Container នេះគឺផ្ដោតទៅលើការលក់ចំនីអាហារសុទ្ធតែម្ដង។

លើសពីនេះទៀត នៅទីនេះគឺមានការតុបតែងហាងនិមួយៗ ប្លែកពីគ្នាតាមរយៈគ្រឿងតុបតែងលំអ និង រូបគំនូរបែប graffiti ផ្សេងៗទៀតផង និយាយទៅមិនត្រឹមតែប្លែកមាត់ នឹងម្ហូបភេសជ្ជៈថ្មីទេ ប្លែកភ្នែកនឹងការតុបតែងទៀត! ហើយនៅមានការបញ្ចុះតម្លៃ 30% សំរាប់ស្រាបៀរទៀតផង!


ប្រិយមិត្តក៏នឹងបានរីករាយ ស្ដាប់តន្រ្ដីផ្ទាល់ពីតារាចម្រៀងយ៉ាងច្រើន និងញុំាភេសជ្ជៈម្ហូប brand ក្នុងស្រុកដូចជាUrban Beer House និង brand ក្រៅប្រទេសដូចជា Bear Bread ដែលមកពីទីក្រុងហុងកុងផងដែរ។

កុំភ្លេចទៅសាកហើយថតរូបបង្ហោះណា បើគេសួរថានៅណា ប្រាប់ថានៅក្រៅប្រទេសក៏គេជឿដែរ បើឡូយអញ្ចឹង!

ទីតាំង: ផ្លូវ R1 ម្ដុំបឹងកក់ នៅខាងក្រោយ Phnom Penh City Center
បើកលក់ពីម៉ោង 4 ល្ងាច ដល់ម៉ោង 2 ភ្លឺ