% Arabica
- Ground floor of Vattanac Capital
- 023 963 029
អារ៉ាប៊ីកា (%Arabica) មានប្រភពមកពីទីក្រុងក្យូតុ ប្រទេសជប៉ុន ហាងកាហ្វេនេះទទួលបានការស្វាគមន៍និងពេញនិយមនៅបណ្តាប្រទេសជាច្រើន។ % Arabica មកដល់កម្ពុជា ក្នុងផ្សារទំនើប វឌ្ឃនៈកាពីតាល ត្រឹមរយៈពេលយ៉ាងខ្លី និងទទួលបានការចូលចិត្ត ហើយបានក្លាយទៅជាទិសដៅពេញនិយមមួយសម្រាប់អ្នកពិសាកាហ្វេ និងអ្នកចូលចិត្តថតរូបផុសក្នុងបណ្តាញសង្គម Facebook និង Instagram។
បច្ចុប្បន្ន % Arabica មានសាខាចំនួន 58 ទូទាំងពិភពលោកដូចជាជប៉ុន សឹង្ហបុរី ចិន ថៃ អង់គ្លេស បារាំង និងអារ៉ាប់រួម ជាដើម។ ចំនុចដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺ រចនាបថតុបតែងដែលមានរាងតូចច្រឡឹងរៀបចំឡើងយ៉ាងទាក់ទាញពណ៌សលាយគគីលក្ខណៈបែបសាមញ្ញងាយៗ (Minimalism)។
ហាងកាហ្វេពេញនិយមបំផុតសម្រាប់អ្នកលេងបណ្ដាញសង្គម Instagram មួយនេះភាគច្រើនជាហាងទិញហើយចាកចេញ (Take Away) ប៉ុន្តែ % Arabica ក្នុងផ្សារទំនើបវឌ្ឍនៈកាពីតាលមានផ្តល់ជូនកន្លែងអង្គុយ ដែលលោកអ្នកអាចបណ្តែតអារម្មណ៍ជាមួយទេសភាពសួនច្បារ និងទិដ្ឋភាពទីក្រុងខណៈពេលក្រេបរសជាតិភេសជ្ជៈរបស់ខ្លួន។
មិនខុសពីសាខាដទៃទៀតដែរ % Arabica ភ្នំពេញមានបន្ទប់លីងកាហ្វេផ្ទាល់ខ្លួន ដើម្បីផលិតគ្រាប់កាហ្វេថ្មីៗ ស្រស់ៗ ជារៀងរាល់ថ្ងៃ ជាពិសេសគ្រាប់កាហ្វេទាំងអស់ត្រូវបាននាំចូលពីប្រទេស អេត្យូពី ប្រេស៊ីល នីការ៉ាហ្គ័ កូស្តារីកា និងបណ្តាប្រទេសជាច្រើនទៀត។ ជាងនេះទៅទៀត % Arabica ក៏មានចម្ការកាហ្វេផ្ទាល់ខ្លួនផងដែរដែលមានទីតាំងនៅ កោះហាវ៉ៃ។
ភេសជ្ជៈប្រចាំហាងដែលពេញនិយមបំផុតគឺ Caffe Latte និង Matcha Latte ។ ក្រៅពីភេសជ្ជៈទាំង 2 មុខនេះ Spanish Latte ក៏នឹងធ្វើឲ្យអ្នកជាប់ចិត្តជាមួយរសជាតិ និងក្លិនដ៏ឈ្ងុយរបស់វាផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ % Arabica ក៏មានភេសជ្ជៈគ្មានជាតិកាហ្វេអ៊ីនផ្សេងទៀតដូចជា Lemonade Sparkling ពិសេសប្រភេទ ម៉ាឆា ដែលម៉្សៅរបស់វាត្រូវបានផលិតផ្ទាល់ពី % Arabica ក្យូតុ។
ជាងនេះទៅទៀតហាងក៏មានដាក់តាំងលក់សម្ភារៈប្រើប្រាស់របស់ % Arabica ដូចជាកែវកាហ្វេ ដបទឹក កាបូប ឆ័ត្រ ជាដើម ដែលធ្វើឡើងយ៉ាងសាមញ្ញតែទាក់ទាញជាមួយនឹងស្លាកសញ្ញា %។
អ្នកចូលចិត្តកាហ្វេបែបស៊ីវិល័យគួរតែកុំមើលរំលងកន្លែងដែលមានរសជាតិកាហ្វេឆ្ងាញ់ ក្នុងបរិយាកាសបែបទាន់សម័យនេះ។ ព័ត៌មានលម្អិត អ្នកអាចតាមដានបណ្ដាញសង្គមផ្លូវការ FACEBOOK: Arabica Cambodia , Vattanac Capital និង Instagram: @arabica.cambodia @vattanaccapital
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.