ណាត់គ្នាឲ្យហើយទៅ! ហាងកាហ្វេបែបធម្មជាតិលើភ្នំ១៥០០ ជិតបើកហើយ
សាកស្រម៉ៃមើល អ្នកកំពុងអង្គុយក្នុងធម្មជាតិព័ទ្ធជុំវិញដោយព្រៃព្រឹក្សា លតាវល្លិ ខ្យល់ល្វិចៗបក់មកប៉ះខ្លួន លើកកែវឡើងចិបកាហ្វេ ដូចក្នុងសុបិន្តចឹង! តែមិនអីទេ! សុបិន្តនេះនឹងក្លាយជាការពិតដោយសារ ហាងកាហ្វេភ្នំ១៥០០ ដែលត្រៀមនឹងបើកក្នុងពេលឆាប់ៗនេះ!
មានទីតាំងនៅក្បែរជើងភ្នំ១៥០០ នៅខេត្តពោធ៍សាត់ ហាងកាហ្វេនេះនឹងចាប់ផ្ដើមបើកដំណើរការនាចុងខែកក្កដា ឬដើមខែសីហានេះ។ គ្រាន់តែឃើញរូប៣-៤សន្លឹក មានអ្នកគុំចង់ទៅជាច្រើនអ្នកបាត់ទៅហើយ។
អ្នកណាខ្លះស្រឡាញ់ធម្មជាតិ? រៀបគម្រោង បបួលគ្នីគ្នាឲ្យហើយទៅ! ដឹងតែកប់ហើយ!
សម្រាប់ព័ត៌មានបន្ថែម FoodBuzz នឹងប្រាប់តទៀតណា៎! ឬអាចតាមដាន Facebook Page, Phnom Coffee៕