រឿងពិត និងរឿងចចាមអារ៉ាម ទាំង៨អំពី ផ្លែទុរេន
ជឿថាអ្នកទាំងអស់គ្នាបានឮពីមាត់មួយទៅមាត់ អំពីផលប៉ះពាល់និងអត្ថប្រយោជន៍ ក៏ដូចជាមានចំណាប់អារម្មណ៍ចំពោះផ្លែទុរេនផ្សេងៗគ្នា ប៉ុន្តែធ្លាប់សង្ស័យដែលអត់ថាអ្វីដែលបានដឹងវាពិតដូចគេប្រាប់មែន។ តោះ! មកមើលទាំងអស់គ្នាបើចង់ដឹងឲ្យកាន់តែច្បាស់។
- រឿងពិតអំពីផ្លែទុរេន
១. ញ៉ាំទុរេនអាចធ្វើឲ្យឡើងគីឡូ
ចំពោះអ្នកដែលចង់សម្រក់គីឡូ គួរតែកំណត់ការញ៉ាំទុរេនឲ្យបានត្រឹមត្រូវ តែវាជាដំណឹងល្អសម្រាប់អ្នកដែលមានបំណងចង់ឡើងគីឡូ។ នៅពេលញ៉ាំសាច់ទុរេន១គីឡូក្រាមវាស្មើនិង១៣៥០កាល់ឡូរី រីឯទុរេនមួយគ្រាប់ ៤០ក្រាមផ្ទុកកាល់ឡូរីចំនួន ៥៤កាល់ឡូរីឯណោះ។
២. ផ្លែទុរេនសម្បូរទៅដោយសារធាតុចិញ្ចឹម
ជាការពិតទៅផ្លែទុរេនមានវីតាមីនជាច្រើនប្រភេទដែលយើងនឹកស្មានមិនដល់ដូចជា ប៉ូតាស្យូម fiber ជាតិដែក វីតាមីនCនិងវីតាមីនB ផងដែរ។
៣. អ្នកជំងីទឹកនោមផ្អែមត្រូវតែប្រយ័ត្នលើការញ៉ាំទុរេន
ដោយសារតែមានកម្រិតជាតិស្ករខ្ពស់នៅក្នុងផ្លែទុរេន អ៊ីចឹងសម្រាប់អ្នកជំងឺទឹកនោមផ្អែមដើម្បីញ៉ាំទុរេន ឲ្យមានសុវិត្ថភាពគឺត្រូវតែកំណត់ចំនួនឲ្យបានច្បាស់និងចៀសវាងការញ៉ាំច្រើនលើសកម្រិត។
៤. ទុរេនអាចផ្តល់ថាមពលដល់រាងកាយយ៉ាងឆាប់រហ័ស
ផ្លែទុរេនមានសមត្ថភាពជួយបំពេញថាមពលព្រោះវាមានផ្ទុកជាតិកាបូអ៊ីដ្រាតខ្ពស់ មិនតែប៉ុណ្ណោះវាជួយកាត់បន្ថយភាពអស់កម្លាំងនិងជួយបំបាត់ការស្រេសដោយសារតែមានប៉ូតាស្យូមខ្ពស់ដែលមានក្នុងផ្លែទុរេនផងដែរ។
- រឿងចចាមអារ៉ាមអំពីផ្លែទុរេន
១. ផ្លែទុរេនមានជាតិកូលេស្តេរ៉ុលខ្ពស់
វាជារឿងដែលខុសទាំងស្រុងព្រោះផ្លែទុរេនគ្មានជាតិកូលេស្តេរ៉ុលទាល់តែសោះ។ ផ្ទុយទៅវិញផ្លែទុរេនមានសារធាតុខ្លាញ់ monounsaturated ដែលជួយកាត់បន្ថយកម្រិតជាតិកូលេស្តេរ៉ុលមិនល្អ (bad LDL cholesterol) ថែមទៀតផង។
២. ការញ៉ាំផ្លែមង្ឃុតជាមួយទុរេនជួយកាត់បន្ថយកម្ដៅក្នុងខ្លួន
ពុំទាន់មានការសិក្សាច្បាស់លាស់ណាដែលបានយល់ស្របឬបង្ហាញឲ្យឃើញថាវាជាការពិតនៅឡើយនោះទេ។
៣. ការញ៉ាំទុរេនបណ្ដើរទទួលទានគ្រឿងស្រវឹង ឬភេសជ្ជៈមានជាតិហ្គាស បណ្ដើរអាចធ្វើឲ្យស្លាប់បាន
ការពិតទៅវាអាចបង្ករឲ្យមានការហើមពោះ ពិបាកក្នុងការរំលាយអាហារនិងប៉ះពាល់ដល់ថ្លើមព្រោះវាត្រូវធ្វើការទ្វេដងឬធ្ងន់ជាងមុនក្នុងការរំលាយទាំងជាតិខ្លាញ់និងស្ករដែលមាននៅក្នុងផ្លែទុរេនផង និងក្នុងគ្រឿងស្រវឹង ឬភេសជ្ជៈមានជាតិហ្គាសផង ជាពិសេសបើទទួលទានក្នុងបរិមាណច្រើន។ តែចំពោះគ្រោះថ្នាក់ដល់ស្លាប់នៅមិនទាន់មានភ័ស្តុតាងបែបវិទ្យាសាស្រ្តណាមកបញ្ជាក់នៅឡើយទេ។
៤. ញ៉ាំទុរេនអាចបង្កើននូវចំណងផ្លូវភេទ
ទុរេនអាចបង្កើនកម្ដៅនៅក្នុងក្នុងរាងកាយយើងបានតែវាមិនមានសមត្ថភាពអាចធ្វើឲ្យមានអារម្មណ៍ផ្លូវភេទដូចផ្លែឈើដែលមានផ្ទុកសារធាតុ aphrodisiac នោះទេ៕
ប្រភព៖ healthxchange
**ដោនឡូតកម្មវិធីទូរសព្ទរបស់ FoodBuzz ឥឡូវនេះ ដើម្បីទទួលបានព័ត៌មានថ្មីៗ អំពីអាហារឆ្ងាញ់ៗ និងកន្លែងញ៉ាំជាច្រើន ដ៏សម្បូរបែប៖ http://onelink.to/foodbuzz