ហាងទាំង៥ ដែលសាកសមសម្រាប់អាហារជួបជុំគ្រួសារ

តើអ្នកទាំងអស់គ្នាមានអារម្មណ៍ធុញនឹងញុំាអាហារជួបជុំគ្រួសារនៅកន្លែងដដែលអត់? អ្នកខ្លះក៏ប្រហែលជាគិតថាមានសម្ពាធណាស់ ដែលត្រូវគិតរកន្លែងញុំាអាហារណាដែលសាកសមសម្រាប់ពួកគេអាចចំនាយពេលញុំាអាហារជួបជុំគ្រួសារយ៉ាងមានសេចក្តីសុខនោះ។ តោះ! ឥឡូវចាំ Foodbuzz ណែនាំហាងចំនួន ៥ ដែលពួកយើងគិតថាសាកសមសម្រាប់ការទទួលទានអាហារជាមួយគ្រួសារ។

អណ្តាតរាំ

ខ្យងប៉ារ៉ាហិលៗ
ខ្យងប៉ារ៉ាហិលៗ

អណ្តាតរាំជាហាងមួយកន្លែងនៅទីក្រុងភ្នំពេញ ដែលមានម្ហូបខ្មែរជាច្រើនមុខ។ ម្ហូបទាំងនោះសុទ្ធតែត្រូវបានចម្អិនដោយចុងភៅខ្មែរផ្ទាល់។ អណ្តាតរាំមានទាំងម្ហូបធម្មតា និង គ្រឿងសមុទ្រ ហើយមុខម្ហូបគ្រឿងសមុទ្រប្រចាំហាងរបស់គេគឺ ក្តាមឆាពងទាប្រៃ ក្តាមឆាម្រេចខ្ចី ខ្យងប៉ារ៉ាហិល។ ជាពិសេសមុខម្ហូបមិនអាចរំលងបានគឺ ញុំាម្កាក់ជាមួយខ្យងដូង។

ទីតាំងៈ ទី1:  #207, st. ប៉ាស្ទ័រ (51) , បឹងកេងកង1 |Google map 

ទី2:  #286A, st.មុនីវង្ស កែងផ្លូវ208, សង្កាត់បឹងរាំង, ខណ្ឌដូនពេញ |Google map 

លេខទូរសព្ទៈ +855 77 533 338

ម៉ោងៈ 10AM-10PM

ឡោវទីហ្វាង

អាចទៅភ្លក់បាន ព្រោះថាគ្រប់មុខសុទ្ធតែឈ្ងុយឆ្ងាញ់

អាចទៅភ្លក់បាន ព្រោះថាគ្រប់មុខសុទ្ធតែឆ្ងាញ់
មិនបាច់ប្រាប់ក៏ដឹងថាឆ្ងាញ់ដែរ

មិនបាច់ប្រាប់ក៏ដឹងថាឆ្ងាញ់ដែរ

ឡោវទីហ្វាងជាហាងម្ហូបចិនដ៏ធំមួយនៅទីក្រុងភ្នំពេញ។ ទោះបីហាងនេះមើលទៅធំមែន តែតម្លៃវិញគឺថាល្មមទទួលយកបានសម្រាប់លក្ខណៈគ្រួសារ។ ឡោវទីហ្វាងមានទីតាំងធំដែលលោកអ្នកអាចកក់បន្ទប់ធំបាន។

ទីតាំងៈ #113C-D, មហាវិថី ម៉ៅសេទុង, ភ្នំពេញ |Google map 

លេខទូរស័ព្ទៈ +855 23 226 683

ម៉ោងៈ 10AM-10PM

និដា

ផាតថៃ ក៏ជាមុខម្ហូបមួយដែលល្បីក្នុងហាងផងដែរ

ផាតថៃ ក៏ជាមុខម្ហូបមួយដែលល្បីក្នុងហាងផងដែរ

និដាជាហាងដែលមានមុខម្ហូបថៃជាច្រើនមុខ ហើយសំខាន់ម្ហូបឆ្ងាញ់ៗ ដូចម្ហូបថៃពិតៗ។

ទីតាំង៖ st. 337 បឹងកក់I ទួលគោក ភ្នំពេញ  |Google Map 

លេខទូរស័ព្ទៈ +855 96 844 3379

ម៉ោងៈ 10AM-10PM

 

ភោជនីយដ្ឋាន Uratei BBQ Japanese

image5

ភោជនីយដ្ឋាន Uratei BBQ Japanese

ហាងនេះសាកសមសម្រាប់គ្រូសារណាដែលគាត់ចូលចិត្តញុំាសាច់អាំងបែបជប៉ុន មិនត្រឹមតែឆ្ងាញ់ហើយតម្លៃល្មមទៀត សាច់មួយចានអីប្រហែល 8 ដុល្លាហ្នឹង!

ទីតាំងៈ st. 360 បឹងកេងកង ភ្នំពេញ |Google map 

លេខទូរស័ព្ទៈ +855 12 346 212

ម៉ោងៈ 8AM-10PM

 

ដឹ ស៊ូស៊ីបា

អ្នកណាគេខ្លះចូលចិត្តស៊ូស៊ី?

អ្នកណាគេខ្លះចូលចិត្តស៊ូស៊ី?

ហាងម្ហូបជប៉ុនមួយនេះមានជម្រើសម្ហូបយ៉ាងច្រើនសម្រាប់អ្នកចូលចិត្តញុំាត្រីឆៅ ពងត្រីឆៅ ហើយនៅមានច្រើនមុខទៀត យាយទៅញុំាម៉ាឆ្អែតហើយអស់លុយតិចទៀត XD

ទីតាំងៈ 2C-2D St 302, បឹងកេងកង ភ្នំពេញ  |Google map 

លេខទូរស័ព្ទៈ +855 23 726 438

ម៉ោងៈ 11AM-10PM

ព័ត៌មានគួរតែអានបន្ទាប់