ដឹងរឿងពិតរបស់អាហារទាំង៥នេះហើយ អាចនឹងហួសចិត្ត!

១. មុនឆ្នាំ ២០១១ ប្រទេសរុស្ស៊ីមិនរាប់ស្រាបៀរជាគ្រឿងស្រវឹងទេ ពោលគឺគ្រាន់តែជាភេសជ្ជៈធម្មតាតែប៉ុណ្ណោះ។ រុស្សីមិនរាប់គ្រឿងអាកុលដែលមានកម្រិតជាតិស្រវឹងក្រោម ១០% ABV ជាគ្រឿងស្រវឹងទេ។ 

២. គ្រាប់រីករាយអាចនឹងបង្កឲ្យឆេះបានបើសិនជាទុកវាជាមួយគ្នាក្នុងចំនួនច្រើន។ មូលហេតុគឺដោយសារតែគ្រាប់រីករាយមានផ្ទុកជាតិទឹកតិចហើយជាតិប្រេងច្រើននោះនៅពេលដែលប៉ះទង្គិចច្រើននឹងអាចបង្កើតភ្លើង។

៣. នំសាំងវិចត្រូវបានបង្កើតឡើងដោយបុរសម្នាក់ដែលមានឈ្មោះថា John Montagu ដែលជាអ្នកញៀនល្បែង ហើយមិនចង់ដើរចេញទៅញុាំឃ្លាតពីតុល្បែង ក៏មានគំនិតដាក់គ្រឿងផ្សំទាំងអស់ចូលគ្នាបង្កើតជានំសាំងវិច។

៤. ក្នុងការពិសោធន៍មួយនៅប្រទេសបារាំងបានបង្ហាញឲ្យឃើញថា មនុស្សយើងបរិភោគគ្រឿងស្រវឹងច្រើនជាងហើយលឿនជាងធម្មតានៅពេលដែលមានតន្រ្តីលឺៗស្ដាប់។ 

៥. ភីហ្សាហាវ៉ៃមិនមែនបង្កើតឡើងដំបូងនៅកោះហាវ៉ៃនៃប្រទេសអាមេរិចទេ តែបង្កើតឡើងនៅប្រទេសកាណាដាឯណោះ ដោយលោក Sam Panopoulos ដែលជាជនអន្តោប្រវេសន៍ជនជាតិក្រិច-កាណាដា។

ប្រភព៖ boredpanda

ព័ត៌មានគួរតែអានបន្ទាប់