ទីតាំង 5 កន្លែងសម្រាប់ចូលរួមបុណ្យ Halloween ដ៏ព្រឺព្រួចនៅក្រុងភ្នំពេញ!!

បុណ្យ Halloween ខិតជិតមកដល់ ហើយ! នៅក្នុងក្រុងភ្នំពេញនេះក៏ចាប់ផ្តើមមានចំហាយតិចៗអំពីការរៀបចំបុណ្យនេះ។ ទោះបីជានៅក្នុងប្រទេសកម្ពុជាយើងមិនសូវរៀបចំធំដូចប្រទេសដទៃក៏ដោយ តែដោយឡែកនៅក្រុងភ្នំពេញ ក៏មានទីតាំងមួយចំនួនដែលអ្នកអាចចូលរួមបានដែរ។ កម្មវិធីទាំងនេះគឺមានគ្រប់រសជាតិម៉ង មិនថាបែបព្រឺព្រួច ឬបែបសប្បាយក្អាកក្អាយនោះទេ ដូចនេះ FoodBuzz សូមណែនាំទីតាំងទាំង 5 ខាងក្រោមនេះនឹងនាំអារម្មណ៍នាថ្ងៃបុណ្យ Halloween ឱ្យកាន់តែអស្ចារ្យ៖

1. Factory Phnom Penh

កម្មវិធី៖ Fright Fest by Factory Phnom Penh

កាលបរិច្ឆេទ៖ ថ្ងៃទី 21-23 ខែតុលា ឆ្នាំ 2023 ចាប់ពីម៉ោង 12 ថ្ងៃត្រង់ ដល់ 10 យប់

Factory Phnom Penh

ព្រឹត្តិការណ៏៖

  • រីករាយជាមួយការប្រគុំតន្រ្តីផ្ទាល់ពីតារាចម្រៀងល្បីៗ ប្រេម៉ា & ទេព ពិសិដ្ឋ។
  • ចូលទៅក្នុងពិភពនៃភាពទាក់ទាញនៃពិធីបុណ្យ Halloween ជាមួយនឹងការតុបតែងប្លែកៗ គួរអោយចាប់អារម្មណ៍។
  • ចូលរួមលេងហ្គេមដ៏រំភើបដូចជា Wall Climbing, 360 Camera, Mini Golf, Mini Bicycle, Claw Machine និងច្រើនទៀត។

ព័ត៌មានបន្ថែម៖ Factory Phnom Penh Halloween Event

2. Courtyard by Marriott Phnom Penh

កម្មវិធី៖ Pre-Halloween Bash at The Deck

កាលបរិច្ឆេទ៖ ថ្ងៃទី 27 ខែ តុលា ឆ្នាំ 2023 ចាប់ពីម៉ោង 6 ល្ងាច ដល់ 10:30 យប់

Courtyard by Marriott Phnom Penh

ព្រឹត្តិការណ៏៖

រីករាយជាមួយស្រាក្រឡុក Wicked, Kamikaze shots អាហារសមុទ្រដ៏ឈ្ងុយឆ្ងាញ់ និងតន្ត្រី ដែលមានលាយឡំជាមួយនឹងអ្នកចូលរួមផ្សេងទៀត​ដែលបានតែងខ្លួនជាខ្មោចផ្សេងៗដើម្បីញ៉ាំងកម្មវិធីអោយកាន់តែសប្បាយរីករាយ។

ព័ត៌មានបន្ថែម៖​ Courtyard by Marriott Halloween Event

3. TRIBE ( Phnom Penh Post Office Square at Hemisphere Rooftop)

កម្មវិធី៖ CyberTRIBE 2077 - A Pre-Halloween Party

កាលបរិច្ឆេទ៖ ថ្ងៃទី 21 ខែតុលា ឆ្នាំ 2023 វេលាម៉ោង 9 យប់

Tribe Phnom Penh Post Square

ព្រឹត្តិការណ៏៖

  • Cyborg Hip Hop Live ជាមួយ Premo & Jasmine Amora និងការសម្តែងដោយក្រុម B-Side ។ 
  • ការតុបតែងនិង Animation ប្លែកៗ។
  • ជួបជាមួយ Jason Kong Gin Limited Edition សម្រាប់ CYBER TRIBE 2077

ព័ត៌មានបន្ថែម៖ TRIBE Phnom Penh Halloween Event

4. Capri by Fraser

កម្មវិធី៖ Halloween Party 

កាលបរិច្ឆេទ៖ ថ្ងៃទី 28 ដល់ 29 ខែតុលា ឆ្នាំ 2023 ចាប់ពីម៉ោង 6 ល្ងាច ដល់ 9 យប់

Capri by Fraser​ (P​hnom Penh)

ព្រឹត្តិការណ៏៖

  • ទទួលយកប័ណ្ណបញ្ចុះតម្លៃឥតគិតថ្លៃសម្រាប់ស្រាក្រឡុក Halloween ដែលអ្នកចូលចិត្ត។
  • ចូលរួមជាមួយ Free Flow Canapé, Draft Beer, & House Wine ក្នុងតម្លៃត្រឹមតែ $29.99
  • ចូលទៅកាន់ Groove Halloween ជាមួយ DJ ALLESIA
    ចំនួនមានកំណត់!

ព័ត៌មានបន្ថែម៖ Capri by Fraser Halloween Event

5. បុរីប៉េងហួត

កម្មវិធី៖ ក្រុង Halloween នៅ Euro Park បុរីប៉េងហួត

កាលបរិច្ឆេទ៖ ថ្ងៃទី 27 ដល់ថ្ងៃទី 29 ខែតុលា ឆ្នាំ 2023 ចាប់ពីម៉ោង 4 រសៀល ដល់ម៉ោង 9 យប់

Borey Peng Huot

ព្រឹត្តិការណ៏៖

  • មានការៀបចំបុណ្យ Halloween ដ៏គួរឱ្យរំភើបសម្រាប់មនុស្សគ្រប់វ័យ។
  • ប្រែក្លាយ​ខ្លួន​អ្នកទៅ​ជា​ខ្មោចតាមជាតិ​សាសន៍​ផ្សេងៗ។
  • រីករាយជាមួយអាហារ និងទំនិញជាច្រើនប្រភេទ។

ព័ត៌មានបន្ថែម៖ Borey Peng Huot Halloween Event

ប្រាកដណាស់ការរៀបចំបុណ្យ Halloween នៅប្រទេសកម្ពុជាមិនអាចនឹងធំៗដូចប្រទេសលោកខាងលិចនោះទេ តែលោកអ្នកនៅតែអាចចូលរួមបាននៅតាមបណ្តាទីតាំងរៀបរាប់ខាងលើ។ ការតុបតែងស្លៀកសំលៀកបំពាក់ប្លែកៗ ផាត់មុខបែបព្រឺព្រួច និងការទទួលទានអាហារឆ្ងាញ់ៗក្នុងកម្មវិធីជប់លៀងនេះ នឹងធ្វើអោយថ្ងៃ Halloween ដ៏ពិសេសរបស់លោកអ្នកកាន់តែមានន័យ និងអស្ចារ្យ ។ ដូច្នេះកុំភ្លេច​ត្រៀម​ខ្លួន​សម្រាប់​ពេល​វេលា​ដ៏​រំភើបមួយនេះ នៅ​កណ្តាល​រាជធានី​ភ្នំពេញ!

ព័ត៌មានគួរតែអានបន្ទាប់