រំសាយអារម្មណ៍គយគន់ទេសភាពក្នុងក្រុងភ្នំពេញជាមួយ Sky Bar ល្បីៗទាំង 5 នេះ

ចុងសប្ដាហ៍អ៊ីចេះ កំពុងតែរកកន្លែងផឹករំសាយអារម្មណ៍ហើយហ្នឹងអ្ហា៎! ទៅកន្លែងដដែលៗមានគិតចង់ទៅស្កាយបារម្ដងអត់ ដើម្បីផឹកស្រាក្រឡុកក្រោមអាកាសធាតុធម្មជាតិ និងផ្ទៃមេឃស្រស់ស្អាត? ម៉ោះ មកស្គាល់ស្កាយបារល្បីៗ និងមានទេសភាពស្អាតទាំង 5 នៅភ្នំពេញ។

#1 Sora Skybar

Sora Skybar ជាស្កាយបារខ្ពស់ជាងគេ និងប្រណីតនៅភ្នំពេញ ដែលធានាបាននូវការបម្រើអាហារយ៉ាងដិតដល់ និងអាចរីករាយនឹងទេសភាពក្នុងក្រុងភ្នំពេញពីជាន់ទី 37 នៃសណ្ឋាគាររ៉ូសវ៉ូត។ ផឹកបណ្ដើរ រីករាយនឹងទេសភាពបណ្ដើរមានអីមិនល្អ!

Sora Sky bar

Sora Sky bar

Sora Sky bar

Tip: ស្លៀកពាក់សាមញ្ញ តែស្បែកជើងផ្ទាត់ និងសំលៀកបំពាក់ទៅលេងសមុទ្រគឺហាមដាច់ខាត!

ម៉ោងបើក៖ 5PM – 1AM

ទីតាំង៖ អគារវឌ្ឍនៈ Capital Tower, 66 មហាវិថីព្រះមុនីវង្ស ,សង្កាត់វត្តភ្នំ, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ | Googlemap  

តម្លៃ៖

  • ភេសជ្ជៈ៖ $5 ឡើងទៅ
  • អាហារ៖ $10 ឡើងទៅ

លេខទំនាក់ទំនង៖ 023 936 860

#2 Collin’s - Cambodia

Collin’s ត្រូវបានស្គាល់ជាភោជនីយដ្ឋានប្រ៊េនដ៏ល្បីនៅប្រទេសសឹង្ហបុរី តែកាលពីខែមីនា Collin’s បានលេចឡើងនៅកម្ពុជាជាស្កាយបារនៅជាន់ទី 13 នៃអគារ The Building SOHO។  មុខម្ហូបនីមួយៗត្រូវបានរៀបចំយ៉ាងពិសេសដោយចុងភៅជំនាញ និងភេសជ្ជៈ ក៏ត្រូវបានបម្រើដោយអ្នកក្រឡុកស្រាដែលមានបទពិសោធន៍ផងដែរ! ក្រេបស្រាក្រឡុកដែលអ្នកចូលចិត្តក្រោមមេឃពេលរាត្រីដ៏ស្រស់បំព្រងជាមួយនឹងខ្យល់ដ៏ល្វើយៗ នោះគឺជាវិធីដ៏ល្អ ឥតខ្ចោះដើម្បីចាប់ផ្តើមចុងស​ប្តាហ៍របស់អ្នក!

Collin’s

Collin’s

ម៉ោងបើក៖ 7AM – 1AM។

ទីតាំង៖ The Bridge SOHO ជាន់ទី 13, ផ្លូវលេខ 88 សង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ | Goolemap https://goo.gl/maps/ho8GZDrCpE3bSwmj8 ។

តម្លៃ៖ 6 ដុល្លារឡើងទៅ

លេខទំនាក់ទំនង៖ 015 328 668

#3 Sky bar at Lumiere

Lumiere Skybar មានទីតាំងស្ថិតនៅជាន់ទី 14 នៃសណ្ឋាគារ Lumiere ដែលជាភោជនីយដ្ឋាន និងស្កាយបារ ផ្តល់ជូនអាហារពេញមួយថ្ងៃ។ Lumiere Skybar មានទេសភាពស្អាត និងបរិយាកាសល្អសម្រាប់ការជួបជុំជជែករំសាយអារម្មណ៍ជាមួយនឹងមិត្តភក្ដិតែម្ដង។

Skybar at Lumiere

Skybar at Lumiere

Skybar at Lumiere

ម៉ោងបើក៖ 6AM – 12:30AM

ទីតាំង៖ #55 ផ្លូវសម្តេចមង្គលអ៊ីម (228) រាជធានីភ្នំពេញ | Googlemap https://goo.gl/maps/BUu5bYZdaTat8Mkw6 ។

តម្លៃ៖ 5 ដុល្លារឡើងទៅ

លេខទំនាក់ទំនង៖ 085 764 777

#4 Vehaa

Vehaa គឺស្ថិតនៅលើ Tronum ដែលជាភោជនីយដ្ឋាន និងបារដ៏ប្រណិតដែលបម្រើម្ហូបខ្មែរនិងម្ហូបអ៊ឺរ៉ុប។ ដោយទីនេះមានបរិយាកាសល្អ អាហារមានរសជាតិឆ្ងាញ់ធ្វើឲ្យមានការពេញនិយមសម្រាប់យុវវ័យ។  បើអ្នកទាំងអស់គ្នាមកដល់ពេលថ្ងៃរៀបលិចវិញ ធានាថាមួយស្អាត!

Vehaa

Vehaa

Vehaa

ម៉ោងបើក៖ ៧ ព្រឹក -១២: ០០ ព្រឹក

ទីតាំង៖ ផ្ទះលេខ 59b មហាវិថីសម្តេចសុធារស (៣) រាជធានីភ្នំពេញ | Googlemap https://goo.gl/maps/JXmw4W6YRg7kfECK8

តម្លៃ៖ ៥ ដុល្លារឡើងទៅ

លេខទំនាក់ទំនង៖ ០៩៩ ៤៥៦ ៨៧៦

#5 Neo Skybar

Neo Skybar ស្ថិតនៅជាន់ទី ២២ នៃសណ្ឋាគារ Yuetai មានផ្តល់ជូននូវអាហារ និងភេសជ្ជៈយ៉ាងយកចិត្តទុកដាក់។ Neo Skybarបង្ហាញជូននូវមុខម្ហូបយ៉ាងជាច្រើន ហើយអ្នកអាចរីករាយជាមួយ និងតន្រ្តីដ៏រន្តំពីក្រុមតន្រ្តីរៀងរាល់ថ្ងៃព្រហស្បតិ៍រហូតដល់ថ្ងៃអាទិត្យ។ ធ្វើឲ្យរាត្រីរបស់អ្នកកាន់តែអស្ចារ្យជាមូយនឹងទេសភាពនៅស្កាយបារ Neo។

Neo Skybar

Neo Skybar

Neo Skybar

ម៉ោងបើក៖ ៧ ព្រឹក - ២:០០ ព្រឹក

ទីតាំង៖ ជាន់ទី ២២ នៃសណ្ឋាគារ Yuetai ផ្ទះលេខ ៦២ ផ្លូវលេខ ២១៤ កែងផ្លូវ ៥១) សង្កាត់បឹងរាំង ខណ្ឌដូនពេញ | Googlemap 

តម្លៃ៖ ៤ ដុល្លារឡើងទៅ

លេខទំនាក់ទំនង៖ ០៨៦ ៥១១ ៨១៨

ព័ត៌មានគួរតែអានបន្ទាប់