ហាងអាហារនិងភេសជ្ជៈល្បីៗជាង 10 កន្លែង រួមគ្នាបញ្ចុះតម្លៃ 50% និងដឹកជញ្ជូនដល់ទីកន្លែងដោយឥតគិតថ្លៃ

នៅថ្ងៃទី 13 ដល់ 15 ខែកក្កដា​ ឆ្នាំ2020 នេះ​ លោកអ្នកអាចរីករាយជាមួយនឹងប្រូម៉ូសិនពិសេសៗពីហាងអាហារ និង ភេសជ្ជៈល្បីៗជាង 10 កន្លែង ដែលរួមគ្នាធ្វើការផ្តល់ជូនការបញ្ចុះតម្លៃដ៏ពិសេសអស្ចារ្យរហូតដល់ 50% សម្រាប់គ្រប់ទំនិញ ព្រមទាំងផ្តល់ជូននូវសេវាកម្មដឹកជញ្ជូនដល់ទីកន្លែងយ៉ាងរហ័សទាន់ចិត្តដោយឥតគិតថ្លៃដើម្បីជាការអបអរសាទរខួបគម្រប់ 1 ឆ្នាំ នៃក្រុមហ៊ុនដឹកជញ្ជូនរហ័សក្នុងស្រុកដែលមានឈ្មោះថា BLOC​ (ប្លុក)។

ការផ្តល់ជូននោះមានដូចជាហាង​ Pasta Mania (50% OFF), Cocane (50% OFF), Tea Wan (50% OFF), Moon Pizza Bar (50% OFF), Waffle Magic (50% OFF), ហាងបុកម្ទេស (50% OFF), Heekcaa (Buy 1 Get 1 Free), Peach Tea (Buy 1 Get 1 Free), Dutch & Bean Coffee ( 50% OFF on selected items), Le Castella (30% OFF), ហាងមីហិរ Kimmo (ថែមភេសជ្ជៈប្រចាំហាងឥតគិតថ្លៃ) ព្រមទាំងហាងដទៃជាច្រើនទៀត។

ដូចនេះលោកអ្នកអាចធ្វើការកុម្ម៉ង់អាហារ និងភេសជ្ជៈដែលលោកអ្នកចូលចិត្តបំផុតតាមរយៈកម្មវិធី BLOC សម្រាប់ការដឹកជូនដល់ទីកន្លែងយ៉ាងរហ័សទាន់ចិត្ត ហើយអ្វីដែលបង្កភាពងាយស្រួល និងសុវត្ថិភាពថែមមួយកម្រិតនោះគឺលោកអ្នកអាចធ្វើការទូទាត់យ៉ាងងាយស្រួលតាមរយៈ Visa Card, Master Card, Union Pay, ABA, Pi Pay, Wing។ 

អ៊ីចឹងនៅចាំអីទៀត? ទាញយកកម្មវិធីឲ្យរួចរាល់ដើម្បីរីករាយជាមួយនឹងការបញ្ចុះតម្លៃពិសេសៗទាំងអស់នេះជាមួយគ្នាណា!

ទាញយក BLOC និង ធ្វើការកុម្ម៉ង់ឥឡូវនេះនៅទីនេះ 

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់ 017/016 421 333

ព័ត៌មានគួរតែអានបន្ទាប់