មកស្គាល់ភោជនីយដ្ឋានម្ហូបចិននៅកម្ពុជា ‘Emperors of China’ និង ‘Dim Sum Emperors’ ដែលមានរហូតទៅដល់ 14 ទីតាំង
ម្ហូបចិនបានទាក់ទាញចំណាប់អារម្មណ៍ និងចំណូលចិត្តមនុស្សជាច្រើននៅទូទាំងពិភពលោកទៅលើរសជាតិដ៏សម្បូរបែប ភាពច្នៃប្រឌិតប្លែកៗគ្នាទៅតាមតំបន់ និងប្រពៃណីនៃការចម្អិនម្ហូបដែលមានអាយុកាលរាប់សតវត្សមកហើយ។ នៅប្រទេសកម្ពុជា ម្ហូបចិនទទួលបានសន្ទុះប្រជាប្រិយភាពយ៉ាងខ្លាំង ហើយភោជនីយដ្ឋាម្ហូបចិនក៏បានកើនឡើងបន្តបន្ទាប់នៅតាមទីក្រុងធំៗ។ ដោយមើលឃើញពីកំណើនតម្រូវការម្ហូបចិន Wong & Meas Co., Ltd ជាម៉ាកយីហោក្នុងស្រុកបានបង្កើតភោជនីយដ្ឋាន Emperors of China និង Dim Sum Emperors ឡើង ដើម្បីបំពេញតម្រូវការ និងចំណូលចិត្តរសជាតិសម្រាប់ប្រជាជននៅកម្ពុជា។
ភោជនីយដ្ឋាន Emperors of China បានបើកដំណើរការតាំងពីឆ្នាំ 2008 និងមានឈ្មោះល្បីល្បាញដោយសារសេវាកម្មដ៏ប្រណីត ជាពិសេសរសជាតិចម្រុះនៃម្ហូបចិនបែបបុរាណ និងសម័យ ដែលនាំឱ្យភោជនីយដ្ឋាននេះជាកន្លែងដ៏សាកសមសម្រាប់ការជួបជុំគ្រួសារ និងការពិភាក្សាមុខជំនួញនានា ជាមួយការដេគ័រហាងដែលធ្វើអោយភ្ញៀវមានអារម្មណ៍ថាដូចនៅប្រទេសចិនៗពិត រួមជាមួយបន្ទប់ VIP ដែលបានរៀបចំយ៉ាងប្រណិត។ ភោជនីយដ្ឋានមួយនេះមានបម្រើអាហារពេលព្រឹក និងថ្ងៃត្រង់ ដែលផ្តល់ជូននូវមុខម្ហូបដ៏ពេញនិយមដូចជា ទាប៉េកាំង ឌីមសាំធ្វើដោយដៃ និងគ្រឿងសមុទ្រស្រស់ៗ ដែលត្រូវបានរៀបចំដោយមេចុងភៅ ឌីមសាំ និងចុងភៅផ្សេងៗទៀត ដែលជាជនជាតិចិន ហើយមានស្នាដៃដ៏ជំនាញក្នុងការចម្អិនម្ហូបចិនកាតាំង។
បើនិយាយឱ្យចំទៅ ភោជនីយដ្ឋាន Emperors of China ផ្តល់នូវបទពិសោធន៍នៃការទទួលទានអាហារក្នុងបរិយាកាសដ៏ប្រណីត ជាមួយឌីមសាំធ្វើដោយដៃ និងម្ហូបប្រពៃណីចិន ដោយឡែកភោជនីយដ្ឋាន Dim Sum Emperors បានបើកដំណើរការក្នុងឆ្នាំ 2013 និងផ្តោតសំខាន់ទៅលើផលិតកម្មខ្នាតធំនៃឌីមសាំដែលមានគុណភាពខ្ពស់។ ភោជនីយដ្ឋានមួយនេះក៏មានបម្រើម្ហូបចិនកាតាំងតាមបែបចិនហុងកុង សិង្ហបុរី និងម៉ាឡេស៊ី ក្នុងបរិយាកាសបែបសាមញ្ញ និងរហ័ស។ Dim Sum Emperors បានក្លាយជាភោជនីយដ្ឋានដ៏ពេញនិយម និងមានកំណើនប្រជាប្រិយភាពជាលំដាប់ក្នុងប្រទេសកម្ពុជា ដោយសារតែការយកចិត្តទុកដាក់ទៅលើអាហារ និងសេវាកម្មដ៏ល្អឥតខ្ចោះកន្លងមកនេះ។
ដើម្បីជាការអបអរបំណាច់ឆ្នាំ 2024 នេះ Dim Sum Emperors មានការផ្តល់ជូនពិសេសចំនួន 2៖
● ប្រូម៉ូសិនទី 1 – រីករាយជាមួយការបញ្ចុះតម្លៃ 50% លើមុខម្ហូបថ្មីចាប់ពីថ្ងៃទី 18 ដល់ 31 ខែតុលា ឆ្នាំ 2024 សម្រាប់ការទទួលទានអាហារពេលថ្ងៃត្រង់នៅហាង និងខ្ចប់។
ប្រូមូសិននេះមាននៅ Dim Sum Emperors សាខា TK Avenue ទួលគោក (ផ្លូវ 566) U Mall ភ្នំពេញ Design Village Mall Caltex ស្គន់ និង PTT ដងទង់ (កោះកុង)
● ប្រូម៉ូសិនទី 2 – រីករាយជាមួយការបញ្ចុះតម្លៃ 30% ទៅលើការកុម្ម៉ង់អាហារតាមរយៈ online ពីហាង Dim Sum Emperors សាខា TK Avenue ទួលគោក (ផ្លូវ 566) និង U Mall ភ្នំពេញ ចាប់ពីថ្ងៃទី 1 ខែវិច្ឆិកា រហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2024 ដោយចូលទៅកាន់តំណរបញ្ជាទិញតាមរយៈ Facebook Messenger ឬចូលទៅកាន់គេហទំព័រ www.dimsumemperors.com ជាមួយនឹងជម្រើសដឹកជញ្ជូនដល់ទីតាំងដោយគិតថ្លៃបន្ថែម
សាខាភោជនីយដ្ឋាន Emperors of China និង Dim Sum Emperors នៅភ្នំពេញ និងតាមបណ្ដាខេត្ត៖
● Emperors of China អូឡាំពិច
● Emperors of China អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
● Dim Sum Emperors TK Avenue
● Dim Sum Emperors ទួលគោក ផ្លូវ 566
● Dim Sum Emperors U Mall ភ្នំពេញ
● Dim Sum Emperors Lucky Pavilion Mall
● Dim Sum Emperors Design Village Mall
● Dim Sum Emperors K Mall
● Dim Sum Emperors PTT ដងទង់ (កោះកុង)
● Dim Sum Emperors Caltex ស្គន់
● Dim Sum Emperors អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
● Dim Sum Emperors អាកាសយានដ្ឋានអន្តរជាតិសៀមរាប
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់លេខទូរស័ព្ទ 010646409