ពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហា ភេសជ្ជៈ សណ្ឋាគារ និងបដិសណ្ឋារកិច្ចអន្តរជាតិ CAMFOOD & CAMHOTEL 2024 រួមជាមួយព្រឹត្តិការណ៍ប្រកួតប្រជែងផ្នែកបដិសណ្ឋារកិច្ចថ្នាក់ជាតិប្រចាំឆ្នាំចាប់បើកសម្ពោធដាក់តាំងជាផ្លូវការព្រឹកនេះហើយ !!

ភ្នំពេញ៖ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ - ពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហា ភេសជ្ជៈសណ្ឋាគារនិងបដិសណ្ឋារកិច្ចអន្តរជាតិ CAMFOOD & CAMHOTEL 2024 រួមជាមួយព្រឹត្តិការណ៍ប្រកួតប្រជែងផ្នែកបដិសណ្ឋារកិច្ចថ្នាក់ជាតិប្រចាំឆ្នាំ បានបើកទ្វារជាផ្លូវការនាព្រឹកនេះហើយ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (DICEC) ដែលប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី 6 ដល់ថ្ងៃទី 8 ខែវិច្ឆិកា ។ ព្រឹត្តិការណ៍រយៈពេលបីថ្ងៃនេះនឹងមានការតាំងបង្ហាញផលិតផល​ សេវាកម្មបច្ចេកវិទ្យា និងសកម្មភាពដ៏រស់រវើកនៃនិន្នាការវិត្តន៍ចុងក្រោយបំផុតជាមួយ ទេពកោសល្យ និងគំនិតច្នៃប្រៃឌិត ផ្សារភ្ជាប់ឱកាសពង្រីកក៍ដូចជាស្វែងរកបណ្តាញបន្ថែមសម្រាប់អ្នកជំនាញក្នុង វិស័យហូរីកា HORECA ។ 

 

 

 

 

 

 

 

 

 

 

 

 

 

 

ពិធីបើកសម្ពោធ ដ៏គួរឱ្យចាប់អារម្មណ៍មួយនេះ បានក្លាយជាព្រឹត្តិការណ៍ធំជាងគេប្រចាំឆ្នាំ នៅប្រទេសកម្ពុជាសម្រាប់ឧស្សាហកម្មផ្គត់ផ្គង់ F&B និង HORECA ។ នៅក្នុងសុន្ទរកថាបើក លោកស្រី អាលីស​ ឡែម Alice Lem នាយកផ្នែកអភិវឌ្ឍន៍អាជីវកម្មនៃក្រុមហ៊ុនអ៊ីនហ័្វរមា Informa Markets បានលើកឡើងថា “ ការរំពឹងទុករបស់យើងសម្រាប់ព្រឹត្តិការណ៍នេះគឺខ្ពស់ ហើយយើងជឿថាវានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រ និងជំរុញឧស្សាហកម្មរបស់យើង។ យើងរំពឹងថាការតភ្ជាប់ដែលបានបង្កើតឡើង ការចែករំលែកចំណេះដឹង និងការច្នៃប្រឌិតដែលបានបង្ហាញនឹងជៈឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យ HORECA ជំរុញកំណើន និងឧត្តមភាពសម្រាប់ឆ្នាំខាងមុខ” ។ លោកស្រី Alice Lem បានសង្កត់ធ្ងន់បន្ថែមថា “នៅក្នុងឧស្សាហកម្មដែលកំពុងវិវឌ្ឍន៍យ៉ាងឆាប់រហ័ស ព្រឹត្តិការណ៍ប្រគួតប្រជែង ក៍ដូចជាពិព័រណ៍ខេមហ្វូត ហូថែល CAMFOOD & CAMHOTEL 2024 មានសារៈសំខាន់សម្រាប់ពង្រីកកិច្ចសហការ និងការច្នៃប្រឌិតបន្ថែមអោយស្របតាមបច្ចេកវិទ្យាសម័យថ្មី។ យើងលើកទឹកចិត្តអ្នកក្នុងវិស័យឱ្យចូលរួមយ៉ាងច្រើនកុះករ ។ 

 

 

 

 

 

 

 

 

 

 

 

 

 

 

ព្រឹត្តិការណ៍នេះត្រូវបានគាំទ្រដោយពេញទំហឹងដោយក្រសួងទេសចរណ៍ និងក្រសួងពាណិជ្ជកម្មកម្ពុជា រួមទាំង សមាគមឧស្សាហកម្មឈានមុខគេ រួមមាន សហព័ន្ធទេសចរណ៍កម្ពុជា (CTF) សមាគមសណ្ឋាគារកម្ពុជា (CHA) សមាគមភោជនីយដ្ឋានកម្ពុជា (CRA) សមាគមចុងភៅកម្ពុជា (CCS)។ ), Academy of Culinary Arts Cambodia (ACAC), វិទ្យាស្ថានម្អូបអារហាកម្ពុជា (PIE) និងសមាគមស្ប៉ា និងសុខភាពកម្ពុជា (CSWA)។

 

 

 

 

 

 

 

 

 

 

 

 

 

 

លោក ឌិន សុមេធារិទ្ធ ប្រធានសហព័ន្ធទេសចរណ៍កម្ពុជាបានចែករំលែកការយល់ដឹងដ៏មានតម្លៃអំពីការរីកចម្រើន និងសក្តានុពលរបស់ឧស្សាហកម្មថា “វិស័យបដិសណ្ឋារកិច្ច និងផ្នែកធ្វើម្ហូបរបស់កម្ពុជាកំពុងជួបប្រទះនឹងកំណើនដែលមិនធ្លាប់មានពីមុនមក ដែលជំរុញដោយកំណើនទេសចរណ៍ និងការពង្រីកទីផ្សារក្នុងស្រុក។ ការ​តាំង​ពិព័រណ៍​នេះ​​ជា​យុទ្ធសាស្ត្រ ដើម្បី​ទាញ​យក​ទុន​លើ​ការ​បង្កើន​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍ និងបង្កើនកិត្យានុភាព​ផ្សព្វផ្សាយ ក៍ដូចជាជម្រុញនិងពង្រឹងជំនាញធ្វើ ម្ហូប​និងជំនាញបដិសណ្ឋារកិច្ចលើឆាកអន្តរជាតិ»។

 

 

 

 

 

 

 

 

 

 

 

 

 

 

នៅក្នុងសុន្ទរកថាបើក របស់ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ ក្រសួងទេសចរ បានថ្លែងដោយសង្កត់ធ្ងន់លើ    តួនាទីសំខាន់របស់ព្រឹត្តិការណ៍នេះក្នុងការជំរុញវិស័យទេសចរណ៍កម្ពុជា។ លោកបានលើកឡើងពីអំណាចនៃបទពិសោធន៍ធ្វើម្ហូបចម្រុះ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងជំរុញការផ្លាស់ប្តូរវប្បធម៌។ អ្នកតាំងពិព័រណ៍ជាង 150 កំពុងបង្ហាញការច្នៃប្រឌិតចុងក្រោយបំផុតរបស់ពួកគេទៅកាន់អ្នកជំនាញក្នុងឧស្សាហកម្មចំនួន 12,000 ដែលរំពឹងថានិងមកទស្សនា។ វិសាលភាពនៃព្រឹត្តិការណ៍នេះត្រូវបានពង្រីកបន្ថែមទៀតដោយការបង្ហាញរួមគ្នាជាយុទ្ធសាស្រ្តចំនួនបី មានដូចជា ៖

-       វិស័យផ្គត់ផ្គង់បរិក្ខា គ្រាប់កាហ្វេរ ម្ហូបអាហា និងភេសជ្ជៈ

-       ឱកាសក្លាយជាអ្នកចែកចាយ ឬដៃគូរអាជីវកម្ម ឬទិញសិទ្ធិផ្តាច់មុខក្នុងវិស័យ F&B និងផ្នែកបដិសណ្ឋារកិច្ច។ ម៉ាកយីហោយីហោ អន្តរជាតិ និងក្នុងស្រុកស្រុកល្បីៗនឹងបង្ហាញគំរូអាជីវកម្មនិងផលិតផលរបស់ពួកគេ ខណៈដែលអ្នកជំនាញក្នុងឧស្សាហកម្មចែករំលែកការយល់ដឹងអំពីការគ្រប់គ្រង និងយុទ្ធសាស្ត្រពង្រីកអាជីវកម្ម។ 

-       បច្ចេកវិទ្យាកែច្នៃអាហារទំនើប ដំណោះស្រាយវេចខ្ចប់ និងឧបករណ៍ផ្ទះបាយ

 ពិព័រណ៍បច្ចេកទេសនេះភ្ជាប់ក្រុមហ៊ុនផ្គត់ផ្គង់ផលិតក៍ដូចជាសេវាកម្ម ជាមួយអ្នកជំនាញផ្នែកសេវាកម្មម្ហូបអាហារ សណ្ឋាគារ ហាងកាហ្វេរ ផ្សារទំនើប អ្នកចែកចាយបន្ត ជាមួយ ការច្នៃប្រឌិតចុងក្រោយបង្អស់ក្នុងការផលិត និងការអភិរក្សអាហារកម្ពុជា។

 

 

 

 

 

 

 

 

 

 

 

 

 

 

ចំណុចសំខាន់នៃការតាំងពិពណ៌គឺការប្រកួតប្រជែងធ្វើម្ហូបថ្នាក់ជាតិ ដែលបង្ហាញពីទម្រង់ចំនួន ៧ ដែលរុញច្រាន ភាពច្នៃប្រឌិតធ្វើម្ហូបអោយកាន់តែប្រសើរឡើងរួមមាន សិល្បៈតុបតែងនំប៉័ង​ ការប្រកួតឆ្លាក់រូបផ្លែឈើ