MasterChef Khmer កម្មវិធីប្រកួតធ្វើម្ហូបដំបូងបង្អស់នៅកម្ពុជាចេញថ្ងៃចាក់ផ្សាយជាផ្លូវការហើយ

ធ្លាប់តែមើលកម្មវិធីប្រកួតប្រជែងធ្វើម្ហូប MasterChef របស់បរទេសតាមអ៊ីនធើណែត តែឥឡូវបានមើលការប្រកួតប្រជែងរបស់ខ្មែរហើយនៅលើកញ្ចក់ទូរទស្សន៍ CTN។

MasterChef Khmer
MasterChef Khmer

កម្មវិធី MasterChef ជាកម្មវិធីប្រកួតធ្វើម្ហូបអាហារដ៏ល្បីឈ្មោះមួយដែលមានតាមបណ្ដាប្រទេសធំៗដូចជា សហរដ្ឋអាមេរិច បារាំង អូស្រ្ដាលី និងប្រទេសក្នុងអាស៊ីមួយចំនួនទៀត។ ប៉ុន្ដែដើម្បីផ្ដល់ជូនទស្សនីយភាពដ៏ប្លែកដល់ប្រិយមិត្ត ក៏ដូចជាផ្ដល់ឱកាសដ៏កម្រមានជូនប្រជាជនកម្ពុជាឲ្យក្លាយជាចុងភៅដ៏ល្អឯក CTN បានទិញសិទិ្ធផ្ដាច់មុខកម្មវិធី MasterChef និងរៀបចំកម្មវិធី MasterChef Khmer នេះឡើងចំណាយពេលអស់ជាច្រើនឆ្នាំ និងចូលរួមសហការឧបត្ថម្ភដោយ Ganzberg។ ប្រហែលជាចាំយូរហើយ ដោយសារកម្មវិធីប្រកួតអាហារនេះ ជាកម្មវិធីដំបូងបង្អស់នៅប្រទេសកម្ពុជាធ្វើឲ្យមានភាពលំបាកជាច្រើនទាំងការជ្រើសរើសគណៈកម្មការ ទាំងបេក្ខជនយ៉ាងច្រើនកុះករមកពីគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជា។

បទសំភាសន៍ប្រកាសកម្មវិធី MasterChef ដំណើរការជាផ្លូវការ 

បទសំភាសន៍ប្រកាសកម្មវិធី MasterChef ដំណើរការជាផ្លូវការ

ប៉ុន្តែចង់ប្រាប់ថា បេក្ខជនក្នុងការប្រកួតមិនមែនជាចុងភៅអាជីពនោះទេ ពួកគេសុទ្ធសឹងជាមេផ្ទះ និងអ្នកស្រឡាញ់នូវការចំអិនអាហារនៅតាមផ្ទះ។ ចំណែកគណៈកម្មការវិញជាមេចុងភៅជំនាញមានដល់ទៅ 3 រូប៖ អ្នកនាង Jessica ម្ចាស់ភោជនីយដ្ឋាន Kuy Teav លោក Nara ជាមេចុងភៅនៅសណ្ឋាគារ Raffles Hotel Le Royal និងលោក Rithy ជាមេចុងភៅនៅភោជនីយដ្ឋាន One More។ ជាពិសេសទៅទៀតនោះ វិញ្ញាសារក្នុងកម្មវិធី បេក្ខជននីមួយៗត្រូវបែងចែកជាក្រុម ឬប្រកួតជាទោល និងចំអិនទាំងជាអាហារខ្មែរ អ៊ឺរ៉ុប និងអាស៊ី ដើម្បីឲ្យគណៈកម្មការភ្លក្សដាក់ពិន្ទុទៅតាមវិញាសារ។ ប៉ុន្ដែគណៈកម្មការ បានបង្ហើបថា នឹងមានការចំអិនម្ហូបខ្មែរច្រើនជាង 70% ដើម្បីស្ទង់មើលថា បេក្ខជនរូបណាមានការច្នៃប្រឌិត តុបតែងម្ហូបអាហារខ្មែរឲ្យទាក់ទាញ និងឆ្ងាញ់ប្លែក។

កុំភ្លេចរង់ចាំទស្សនានៅលើកញ្ចក់ទូរទស្សន៍ CTN

កុំភ្លេចរង់ចាំទស្សនានៅលើកញ្ចក់ទូរទស្សន៍ CTN

ចង់ដឹងថា បេក្ខជនរូបណាដែលទ្រាំទ្រនឹងការស្ដីបន្ទោស កែតម្រូវរបស់គណៈកម្មាធិការ ការឈ្នានីសពីបេក្ខជនរួមកម្មវិធីដែលអាចទទួលជ័យលាភី និងទទួលរង្វន់ទឹកប្រាក់ $50,000 ពីកម្មវិធី អាចតាមដានកម្មវិធី MasterChef Khmer ដែលនឹងចាក់បញ្ចាំងវគ្គដំបូងក្នុងរដូវកាលទី 1 របស់ខ្លួននៅលើកញ្ចក់ទូរទស្សន៍ CTN នៅថ្ងៃទី 19 ខែសីហា ឆ្នាំ 2018 វេលាម៉ោង 8 យប់ដល់ 10 យប់នេះហើយ។ មិនតែប៉ុណ្ណោះ ប្រិយមិត្តក៏អាចរៀនតិចនិចធ្វើម្ហូបឲ្យលឿនដោយការច្នៃប្រឌិត ឆ្ងាញ់ ហើយស្អាតពីកម្មវិធីនេះផងដែរ។ ចាក់បញ្ចាំងនៅថ្ងៃអាទិត្យនេះហើយ កុំឲ្យរំលងហួសណា!

ព័ត៌មានគួរតែអានបន្ទាប់