ថ្មីប្លែកទៀតហើយ! ជាមួយនឹង Crispy Tenders ពី KFC ស្រួយឆ្ងាញ់រហូតដល់លិឍដៃ!

ជាអ្នកចូលចិត្តញ៉ាំម្នាក់ គ្មានអ្វីធ្វើឱ្យយើងសប្បាយចិត្តជាងដឹងថា "KFC" ហាងមាន់បំពងដ៏ល្បីដែលយើងចូលចិត្តទៅញ៉ាំ ចេញនូវមុខម្ហូបថ្មីទេ ហើយដូចការរំពឹងទុកអ៉ីចឹង KFC មិនដែលធ្វើឱ្យយើងខកចិត្តឡើយ។ នៅថ្ងៃទី 24 ខែកក្កដា KFC បានចេញនូវមុខម្ហូបថ្មីដែលមានឈ្មោះថា Crispy Tenders ដែលនឹងបំពេញតម្រូវការ អ្នកចូលចិត្តសាច់មាន់បំពងទាំងអស់ដែលចូលចិត្តសាច់មាន់ទន់ និងស្រួយ។

Crispy Tenders គឺជាបន្ទះសាច់មាន់ដែលបានយកទៅប្រឡាក់ និងបំពងតាមបែបរូបមន្តពិសេសរបស់ KFC។ ដែលគ្រាន់តែខាំមួយម៉ាត់ដំបូងរបស់ Crispy Tenders យើងអាចដឹងភ្លាមពីរសជាតិហឹរតិចៗនៅចុងអណ្តាតរបស់យើង ហើយមានជាតិប្រៃតិចៗដែរ។ តែកុំបារម្ភអី Crispy Tenders មិនមានរសជាតិហឹរពេកទេ សម្រាប់អ្នកដែលមិនចេះញ៉ាំហឹរក៏អាចញ៉ាំបាន។

អ្វី​ដែល KFC មិន​ដែល​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត​នោះ​គឺសាច់មាន់មាន​សំណើម (Juicy) តែម្ដង។ ជាមួយនឹងមុខម្ហូបថ្មី Crispy Tenders ទោះបីជាវាជាបន្ទះមាន់បំពងក៏ដោយ KFC នៅតែរក្សារូបមន្ត និងបច្ចេកទេសនៃការរក្សាសាច់មាន់បំពងឱ្យមានជាតិសំណើម (Juicy) និងទន់បានយ៉ាងល្អ។

អ្វី​ដែល​ធ្វើ​ឱ្យ​យើង​កាន់តែ​ចង់​សាកល្បង Crispy Tenders គឺ​ទឹកជ្រលក់​ថ្មី​ដែល​​មក​ជាមួយម៉ឺនុយថ្មីនេះគឺ ទឹកជ្រលក់ Mayonnaise និង Jalapeno Cheese Sauce ។ ទឹកជ្រលក់ Mayonnaise ស័ក្ដិសមសម្យល្អឥតខ្ចោះសម្រាប់អ្នកដែលចូលចិត្តញ៉ាំទឹកជ្រលក់ក្រែម។ ទឹកជ្រលក់ Jalapeno Cheese គឺជាការរួមបញ្ចូលគ្នានៃម្សៅម្ទេស Jalapeno និងឈីស។ វាជាការបន្ថែមនូវរសជាតិដ៏ឆ្ងាញ់ដល់ Crispy Tenders ទោះបីជាក្លិន ឬ រសជាតិនៃឈីសដិតជាង Jalapeno ក៏ដោយ។ កុំបារម្ភ ទោះបីជាវាត្រូវបានគេហៅថាទឹកជ្រលក់ Jalapeno Cheese ក៏វាមិនហឹរដែរ។

ឥឡូវនេះ អ្នកអាចរីករាយជាមួយ Crispy Tenders នៅគ្រប់សាខា KFC ចាប់ពីថ្ងៃនេះតទៅ។ ដើម្បីធ្វើការកុម្ម៉ង់នឹងទទូលបានការដឹកជញ្ជូនដោយឥតគិតថ្លៃ ឬ (Call & Collect) ពីគ្រប់សាខារបស់ KFC សូមទំនាក់ទំនងមកកាន់លេខ 023 99 6000/ 089 89 6000/ 070 99 6001 ឬបញ្ជាទិញជាមួយក្រុមហ៊ុនដៃគូដឹកជញ្ជូនអាហាររបស់យើង។ សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់ទំព័រ Facebook របស់ KFC Cambodia។

KFC Cambodia

ព័ត៌មានគួរតែអានបន្ទាប់