ស្វាគមន៍ Kamu Kamu សាខាផ្សារទំនើបអ៉ីអនមានជ័យ ដែលជាសាខាដំបូងនៅកម្ពុជា

Kamu Kamu គឺជាប្រែនតែគុជដ៏ល្បីល្បាញរបស់ប្រទេសថៃ ដែលបានប្រកាសការបើកសាខាដំបូងបង្អស់របស់ខ្លួនក្នុងប្រទេសកម្ពុជា ដែលមានទីតាំងនៅផ្សារទំនើបអុីអនម៉លមានជ័យ ក្នុងកាលបរិច្ឆេទនៃថ្ងៃទី 7 ខែមីនា ឆ្នាំ 2023។ Kamu Kamu តែងតែទទួលបានការគាំទ្រ និងមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅតាមប្រទេសជិតខាងជាមួយនឹង រសជាតិដ៏ឈ្ងុយឆ្ងាញ់នៃ ការកែច្នៃភេសជ្ជៈរបស់ខ្លួនឲ្យមានភាពប្លែកនិង ពេញនិយម ដែលត្រូវបានបំផុសគំនិតដោយវប្បធម៌រស់រវើក ជាមួយនឹងគ្រឿងផ្សំគុណភាពខ្ពស់ពីប្រទេសជប៉ុន។

តែគុជ ដែលត្រូវបានគេស្គាល់ថាជា តែទឹកដោះគោគុជ (Pearl Milk Tea ឬ Boba) បានក្លាយជាភេសជ្ជៈដ៏ពេញនិយមសម្រាប់ប្រជាជនកម្ពុជា និងត្រូវបានគេស្គាល់ថាមានរសជាតិស្រទន់ឆ្ងាញ់ធ្វើឲ្យអ្នកញុាំមានអារម្មណ៍ស្រស់ស្រាយ ជាមួយនឹងបទពិសោធន៍ដែលពោរពេញដោយភាពសប្បាយរីករាយ។ Kamu Kamu ផ្តល់ជូននូវតែជាមួយនិងគុជដែលមានភាពទន់និងស្វិតជាច្រើនប្រភេទ រួមមានតែទឹកដោះគោ តែថៃ និង តែបៃតង ក៏ដូចជាភេសជ្ជៈពិសេសៗដូចជា Kamu Dino series, Ichigo (strawberry) និងតែបៃតង Passion Fruit ។

ហាង Kamu Kamu ត្រូវបានណែនាំដោយ Kamu-san ដែលជាអ្នកតំណាងឲ្យ Kamu ប្រេនដំបូងគេទាំងអស់នៅប្រទេសកម្ពុជា ។ Kamu-San ត្រូវបានគេស្គាល់ជាអ្នកដែលចូលចិត្ត និងឲ្យតម្លៃតែគុជ ហើយគាត់តែងតែចាប់អារម្មណ៍យ៉ាងខ្លាំង និងចូលរួមស្ញើចសរសើរជាមួយនឹងវប្បធម៌ដ៏សម្បូរបែប ម្ហូបអាហារខ្មែរឆ្ងាញ់ៗ និងតំបន់បេតិកភណ្ឌប្រវត្តិសាស្ត្ររបស់កម្ពុជាយើងទាំងមូល។ ពេល​ដែលគាត់បានមក​លេង​ប្រទេស​កម្ពុជា គាត់​មានអារម្មណ៍​ស្ញប់ស្ញែង  ដោយទិដ្ឋភាពប្រវត្តិសាស្ត្រ និង​សម្រស់​ជាក់ស្តែងនៃប្រទេសកម្ពុជា ដែលជាហេតុធ្វើឲ្យគាត់មាន​ចិត្ត​ស្រលាញ់​ និង ​សម្រេច​ចិត្ត​ស្នាក់នៅបន្តជាមួយប្រជាជនកម្ពុជា ជាមួយនឹងការបន្សល់ទុកនៅឬសគល់នៃហាងតែគុជ Kamu Kamu នេះ។

ដោយអារម្មណ៍ពេញចិត្ត និងស្រលាញ់ជាមួយភាពរួសរាយ ទំនុកចិត្ត ឆន្ទៈក្នុងការចេះជួយប្រាស័យទាក់ល្អជាមួយប្រជាជនកម្ពុជា  Kamu- San ចង់បំផុសគំនិតចែករំលែកអារម្មណ៍ប្រចាំថ្ងៃរបស់គាត់តាមរយៈភេសជ្ជៈដែលអាចលើកកំពស់ ដើម្បីជួយប្រជាជនកម្ពុជាឲ្យទទួលបានមានអារម្មណ៍ស្រស់ស្រាយ រស់រវើកក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ ជាមួយនឹងចំណង់ចំណូលចិត្តរបស់គាត់ចំពោះតែគុជវិញ គាត់មានអារម្មណ៍ថាការបើកហាងតែគុជរបស់គាត់នៅកណ្តាលទីក្រុង នឹងក្លាយជាមធ្យោបាយដ៏ល្អឥតខ្ចោះក្នុងការរួមចំណែកល្អៗដល់សហគមន៍ក្នុងតំបន់។ គាត់មើលឃើញថានេះជាឱកាសមួយដ៏សក្តិសមដើម្បីនាំយកសារនិងចំណុចវិជ្ជមានរបស់គាត់ ជាមួយភាពរីករាយ និងភាពរំភើបរបស់គាត់ទៅកាន់ទីក្រុងដែលគាត់កំពុងរស់នៅ ខណៈពេលដែលគាត់កំពុងចែករំលែកក្តីស្រឡាញ់របស់គាត់តាមរយៈភេសជ្ជៈដែលនៅត្រូវ​ បានបង្ហាញក្នុងតំបន់។

លោក Tinkrit Sintattasopon ស្ថាបនិក និងជានាយកប្រតិបត្តិនៃ Kamu Kamu មានប្រសាសន៍ថា "យើងពិតជារំភើបក្នុងការនាំយក Kamu Kamu មកកាន់ប្រទេសកម្ពុជា និងចែករំលែកក្តីស្រឡាញ់របស់យើងចំពោះតែគុជជាមួយប្រជាជននៃប្រទេសដ៏អស្ចារ្យនេះ" ។ "យើងជឿជាក់ថាគ្រប់គ្នាសមនឹងទទួលបានបទពិសោធន៍រីករាយ និងអារម្មណ៍រំភើបនៃតែគុជ ហើយយើងប្តេជ្ញាផ្តល់ភេសជ្ជៈ និងសេវាកម្មគុណភាពខ្ពស់បំផុតដល់អតិថិជនរបស់យើង"។

យើងមានក្តីរំភើបរីករាយក្នុងការចែករំលែកចំណង់ចំណូលចិត្តរបស់យើងចំពោះតែជាមួយនិងគុជដែលមានភាពទន់និងស្វិត ជាមួយអតិថិជនរបស់យើង និងបង្កើតអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានជាមួយគ្នា។" នេះ​បើ​តាម​លោក Martin Darby នាយក​គ្រប់គ្រង EFG។

ការប្ដេជ្ញាចិត្តរបស់ Kamu Kamu ចំពោះគុណភាព និងការពាំនាំភាពពេញចិត្តរបស់អតិថិជន រួមផ្សំជាមួយ Kamu-san ដ៏គួរឱ្យស្រឡាញ់ និងជម្រើសតែជាមួយនឹងគុជដែលមានភាពទន់និងស្វិតយ៉ាងឆ្ងាញ់ពិសា នឹងក្លាយជាគោលដៅដ៏ល្អឥតខ្ចោះសម្រាប់អ្នកចូលចិត្តតែគុជនៅកម្ពុជា។ សូមអញ្ជើញមកចូលរួមជាមួយពួកយើងសម្រាប់ពិធីសម្ពោធហាងរបស់យើងនៅផ្សារទំនើបអុីអនម៉លមានជ័យ នៅថ្ងៃទី 11 ខែមីនា ឆ្នាំ 2023។ យើងនឹងផ្តល់ជូន 100 Kamu Milk Tea Black Pearl ដោយឥតគិតថ្លៃ និងស្វាគមន៍ Kamu-san មកកាន់ប្រទេសកម្ពុជា។

 

សម្រាប់ព័ត៌មានបន្ថែម៖

Kamu Tea KH Facebook

Kamu Tea KH Instagram

Kamu Tea KH Telegram

Kamu Tea KH TikTok

Kamu Tea KH

  • Currently Closed

ព័ត៌មានគួរតែអានបន្ទាប់