Block 11 បើកសម្ពោធជាផ្លូវការ + កន្លែងថ្មីៗដែលទើបបើកបន្ថែម

អត្ថបទមុន FoodBuzz អោយស្គាល់ Block 11 និងហាងមួយចំនួនដែលបានបើកលក់ហើយ (អាននៅទីនេះ) តែកន្លងមកនេះគ្រាន់ជាការបើកសាកល្បងតែប៉ុណ្ណោះ។ Block 11 នឹងធ្វើការបើកសម្ពោធជាផ្លូវការនៅថ្ងៃទី 18 សីហាខាងមុខនេះ ដូច្នេះតោះមកមើលថាបច្ចុប្បន្នមានអីញ៉ាំខ្លះនៅទីនោះ៖

 

#1 ស៊ុបពើមួ

សុទ្ធតែរបស់អាំង ឈ្ងុយៗ
សុទ្ធតែរបស់អាំង ឈ្ងុយៗ

សាច់មាន់អាំង សាច់ក្រក សាច់ជ្រូកអាំងជាមួយបន្លែ និង ទឹកជ្រលក់ហិរហិរមកពីប្រទេសថៃផ្ទាល់ហើយនិងបានដំណើបទៀត។ឈ្ងុយៗចឹងអត់ម៉េចបាន?

 

#2 មីគាវ ប៉ាវចិន

តោះមីស៊ុប

តោះមីស៊ុប

ល្ងាចឡើងចេញពីរៀនបានហុតស៊ុបគាវក្តៅៗ ខ្យល់ត្រជាក់ល្មមៗ មើលគេមើលឯងមានអីមិនល្អ? ជាមួយហាងលោកម្ចាស់ប៉ាវដែរមាន ដូចជា រសជាតិស្នូលបង្គាស៊ុប អីជាដើមហ្នឹងតែម្តង។

 

#3 NomPao

កុំរើសអើងពណ៌សម្បុរណា រសជាតិឆ្ងាញ់ដូចគ្នា

កុំរើសអើងពណ៌សម្បុរណា រសជាតិឆ្ងាញ់ដូចគ្នា

នំប៉ាវ ពណ៌ខ្មៅស្នូលសាច់ជ្រូក នំប៉ាវពណ៌បៃតងស្នូលស្លឹកតយ និងនំប៉ាវពណ៌សធម្មតាស្នូលសាច់ជ្រូកដូចគ្នានោះ ដែលមានប្រអប់វិចខ្ចប់ឡើងគួរអោយស្រលាញ់។ តំលៃត្រឹមតែ ៤០០០ រៀលនេះ ធ្លាប់តែឃើញគេបង្ហោះតាម facebook តាម instagram អីតែអត់ដឹងទៅទិញនៅណា។ ចាស! មានណាទៀតនៅ Block 11 នេះឯង។

 

#4 S&M Noodle

មីស៊ុប ហើយហិរៗទៀត

មីស៊ុប ហើយហិរៗទៀត

ពណ៌ក្រហមៗ មានប្រហិត មានសាច់ មានទាំងបន្លែទំនងណាស់ អាចរកបាននៅ S&M តើ។ ជាមួយរសជាតិតុងយុំា និង មីខគោសមស្របនឹងអាកាសធាតុបែបនេះទៀតចាំដល់ណាទៀត?

 

#5 បាយមាន់សាច់ដុំ

មួយប្រអប់នេះ ឆ្អែតមួយពេលហើយ

មួយប្រអប់នេះ ឆ្អែតមួយពេលហើយ

និយាយអោយចំគឺជំនាញខាងសាច់មាន់ម៉ង់ មិនត្រឹមតែមានបាយសាច់មាន់ចៀន និងបាយសាច់មាន់ស្ងោរនោះទេ បបរសាច់មាន់ជាមួយចាខ្វៃដាក់គ្រឿងម្ទេសហិរៗ ម៉ាអេមហ្មង!

 

#6 K-BOP

ចង់សាកម្ហូបកូរ៉េក៏មានដែរ

ចង់សាកម្ហូបកូរ៉េក៏មានដែរ

អីយ៉ាស! ម្ហូបកូរ៉េក៏មានដែរជាមួយគ្រឿងផ្សំដែរមានរសជាតិដើមដូចនៅកូរ៉េចឹងអាចថាបានពេលញុំាទៅដូចជា Street Food កូរ៉េចឹងមានច្រើនមុខអោយរើសទៀតណា!

 

#7 Mike’s Burger House Express

Mike’s Burger តាមរទេះម្តងមើល?

Mike’s Burger តាមរទេះម្តងមើល?

អត់ខុសពីក្នុងហាងទេ ដូចជាមានបឺហ្គឺ សាច់មាន់ សាច់គោ សាច់ត្រី Bacon ដំឡូងបំពង និង ភេសជ្ជៈទៀតក្នុងតំលៃសមរម្យចាប់ពី $4 សំរាប់់បឺហ្គឺមួយ។ មិនមែនតូចទេណា ញុំាឡើងឆ្អែត!

 

មិនអាចខ្វះបានទេ

មិនអាចខ្វះបានទេ

Bonus: គឺ KOI Thé ហ្នឹងតែម្តង ! សមគ្នាហ្នឹងម្ហូបឆ្ងាញ់ៗហ្មង មានរបស់ញ៉ាំ ខ្វះទឹកផ្អែមៗ ត្រជាក់ៗម៉េចបាន ដូច្នេះកុំភ្លេច KOI Thé ស្រេកទឹកពេលណា ចូលខយពេលហ្នឹង។

 

 

មានទាំង បឺហ្គឺ បាយ មី គុយទាវ ភេសជ្ជៈ និង ប្រហិត អញ្ចឹងឈប់ប្រកែកគ្នាទៅណា ហើយទៅ Block 11 ទាំងអស់គា្ន!

អាស័យដ្ឋាន: ទល់មុខសាកលវិទ្យាល័យ ZAMAN ផ្លូវ 315 ជិតអត់តែនទួលគោក

តំលៃ: $1 ឡើងទៅ

អត្ថបទគួរតែអានបន្ទាប់