ទៅជុំគ្នារាល់ដងជាមួយមិត្តភក្ដិ អាហារក្លែមមួយណាដែលអ្នកតែងតែញ៉ាំ?

ពេលមានគម្រោងជួបជុំជាមិត្តភក្ដិ ឬក្រុមគ្រួសារពេលណា ដឹងតែស្ទុះស្ទារកកន្លែងហើយមែនទេ? ប៉ុន្ដែរវាងរើសកន្លែងដើម្បីទៅជួបជុំគ្នា និងរៀបការជួបជុំឲ្យសប្បាយ អ្នកត្រូវតែធ្វើយ៉ាងណាឲ្យត្រូវចិត្តមិត្តភក្ដិទាំងអាហារ ទាំងភេសជ្ជៈ។ តែបើអាហារឆ្ងាញ់តែមួយមុខម៉េចកើត ទាល់តែមានស្រាបៀរឆ្ងាញ់អមជាមួយដែរ។ អ៊ីចឹងតោះ ទាន់ស្រាបៀរកម្ពុជាចេញកំប៉ុងថ្មី ត្រូវម៉ាច់ជាមួយអាហារក្លែមទាំង 8 មុខនេះតែម្ដង។

Cambodia Beer

អាហារក្លែម

#1 មាន់លីងគល់ស្លឹកគ្រៃ

សាច់មាន់ត្រូវបានលីងជាមួយនឹងស្លឹកគ្រៃចំនិតៗ ដែលសាច់មាន់មួយដុំៗមានរសជាតិស្រួយ និងក្លិនឈ្ងុយពីស្លឹកគ្រៃនឹងធ្វើឲ្យអ្នកមិនសាកមិនបាន ជាពិសេសបានជ្រលក់ជាមួយទឹកម្រេចម្ទេសទៀត ដឹងតែត្រូវមាត់មិនខាន។

មាន់លីងគល់ស្លឹកគ្រៃ

#2 សាច់គោអាំងទឹកប្រហុក

ម្ហូបខ្មែរសុទ្ធសាធតែម្ដង! សាច់គោជាប់ខ្លាញ់ មិនឆ្អិនពេក មិនស្ងួតពេក រសជាតិកាន់តែពិសេសពេលញ៉ាំជាមួយស្រាបៀរ។ អ្នកណាទ្រាំបាន បើសាច់គោឡើងទំនងចឹង!

សាច់គោអាំងទឹកប្រហុក

#3 សាច់គោឆាអង្រ្កង

មួយចាននេះកាន់តែខ្វះមិនបានពេលញ៉ាំជាមួយស្រាបៀរត្រជាក់ៗមួយកែវ។ អង្រ្កងមានជាជូរ ថែមគ្រឿងហឹរតិចៗ ធានាថាបែកញើស ហើយស្រេកទឹករកស្រាបៀរតែម្ដង។

សាច់គោឆាអង្រ្កង

#4 ខាត់ណាទឹកភ្នែក

លឺតែឈ្មោះក៏ដឹងតែហឹរខ្លាំងតែម្ដង! មួយមុខមកជា 2 ចាន ដែលមួយចានជាបន្លែខាត់ណាស្រស់យកទៅស្រុះ រួចដាក់ត្រាំទឹកកកក្នុងចានដើម្បីរក្សាភាពស្រួយ និងរសជាតិផ្អែមរបស់ខាត់ណាស្រុះ។ ចំណែកឯមួយចានទៀត ជាភ្លាសាច់គោដែលដាក់គ្រឿងជូរហឹរៗ និងក្លិនឈ្ងុយរបស់ជីរណា គ្រាន់តែរៀបរាប់ឡើងហៀរទឹកមាត់!

ខាត់ណាទឹកភ្នែក

#5 ព្រុយត្រីសាល់ម៉ុនអាំង

មួយចាននេះកាន់តែស្រួលញ៉ាំ! ចាប់ដាក់ម្នាក់មួយៗហើយ ជ្រលក់ជាមួយទឹកម្រេចហឹរ ឬទឹកត្រីកោះកុងតាមតែចំណង់ចំណូលចិត្តរបស់អ្នក។ ជាតិតែម្ដង ពេលញ៉ាំជាមួយស្រាបៀរ!

ព្រុយត្រីសាល់ម៉ុនអាំង

#6 ជើងមាន់អាំង

ជើងមាន់អាំង កាន់តែជាតិ ពេលអង្គុយអង្កៀមបណ្ដើរ ញ៉ាំស្រាបៀរបណ្ដើរ ជជែកគ្នាលេងបណ្ដើរ។ ជើងមាន់ត្រូវបានយកត្រូវប្រឡាក់គ្រឿង ហឹរតិចៗ ដឹងតែជាតិអង្គុយញ៉ាំបានតែម្ដង។

ជើងមាន់អាំង

#7 អយស្ទ័រឆៅ

សាច់ឆ្អិនគ្រប់ពេលពេក ម៉េចប្លែកមាត់! មកសាកអយស្ទ័រឆៅ ជាមួយរសជាតិស្រាបៀរត្រជាក់ៗមួយកែវ ពេលជជែកគ្នាលេងជាមួយមិត្តភក្ដិជុំគ្នា ដឹងតែពិសេសតែម្ដង។

អយស្ទ័រឆៅ

#8 ពោតលីង

សាមញ្ញមែនទែន តែមួយមុខនេះដឹងតែពេលញ៉ាំហើយ ដឹងតែជក់មាត់ មួយម៉ាត់ហើយមួយម៉ាត់ទៀត។ ទែះៗចាំអាហារក្លែមផ្សេងៗមកសិនក៏បាន! កត់ទុកសិនទៅ មានការជួបជុំលើកក្រោយអត់ពិបាករកនឹកថាញ៉ាំអី!

ពោតលីង

អត្ថបទគួរតែអានបន្ទាប់