ស្ត្រេសអត់? អត់ជាយក្រុងប៉ុន្មានទេ តែចង់លម្ហែកាយផឹកកាហ្វេបែប outdoor មកទីនេះបានណា៎!

នៅផ្ទះធុញមែនអត់? សាកមកហាងថ្មី «Zoom Garden Café & Wine»​ មានតែងសួនអង្គុយលំហែកាយ មានទាំងកាហ្វេ ក្រៅពីនោះមានអាហារពេលព្រឹក ថ្ងៃ ល្ងាច ស្រា និងភេសជ្ជ:ទៀតផង។ បើនិយាយពីបរិយាកាសវិញ គឺធម្មជាតិសុទ្ធសាធដែលមានកន្លែងអង្គុយខាងក្រៅព័ទ្ធជុំវិញដោយដើមឈើ និងសួនទឹក ត្រូវនឹងអ្នកចូលចិត្តថតរូបតែម្តង។ នៅក្នុងបរិវេណសួននោះដែរ មានអង្រឹងសម្រាប់គេង មាន Mini Golf និងអុកសម្រាប់លេងកំសាន្តទៀតផង។ កន្លែងអង្គុយខាងក្នុងវិញក៏មានទីធ្លាធំ ទូលាយ ថែមទាំងមាន Snooker ឲ្យលេងទៀត បើចង់ញុាំស្រាក្រហមក៏គេមានលក់ដែរណា៎។

ចុះបើចង់កក់កន្លែងបែបឯកជនវិញ? កុំបារម្ភអី! នៅ Zoom Garden Café &Wine ក៏មានឲ្យកក់ទុកមុនដើម្បីជួបជុំកម្មវិធីបែបឯកជនដូចជាការជួបជុំជាមួយគ្រួសារ ឬកម្មវិធីក្រុមហ៊ុនជាដើម។ ចំពោះចំនួនមនុស្សគឺអាចចូលរួមបានរហូតដល់ 100 នាក់ឯណោះ។

ចំពោះម៉ឺនុយរបស់ហាងវិញ មានទាំងម្ហូបខ្មែរ និង អឺរ៉ុបទាំង 3 ពេលតាំងពីព្រឹកដល់ល្ងាច។ ហើយមុខម្ហូបវិញនោះគឺមានចាប់តាំងពីបាយស្រូប ស្ប៉ាហ្គេតទី គុយទាវ និងម្ហូបផ្សេង ជាច្រើនទៀតដែលមានតម្លៃចាប់ពី $4 ឡើងទៅ។ ចំណែកឯផ្នែកភេសជ្ជៈវិញ នៅទីនោះមានលក់ភេសជ្ជៈបែបក្តៅ ត្រជាក់ ក្រឡុក ទឹកផ្លែឈើ ប៊ីយ៉ែ ជាដើម។ ចំណែកតម្លៃភេសជ្ជៈវិញមានចាប់ពី $2 ឡើងទៅ។ ប្រសិនបើអ្នកកំពុងអានជាសិស្សនិស្សិត ហាងក៏មានជាការបញ្ចុះតម្លៃ 20% លើភេសជ្ជៈផងដែរ។

ហាងកាហ្វេនេះមិនមែនមានកន្លែងសម្រាប់តែមនុស្សចាស់ប៉ុណ្ណោះទេ គឺគេមានសួនក្មេងលេងសម្រាប់ឲ្យប៉ាៗ ម៉ាក់ៗលំហែកម្សាន្តនាំកូនៗលេងកំសាន្ដ និងមិនបារម្ភពីកូនតូចៗធុញទ្រាន់រករឿង ដោយសារគ្មានអ្វីលេងឡើយ។ ចំណែកឯកន្លែងចតឡានវិញ គឺមានបរិវេណធំទូលាយមែនទែន អុីចឹងអ្នកទាំងអស់គ្នាមិនបាច់បារម្ភរឿងអត់មានកន្លែងចតឡានទេ។ 

ចាប់អារម្មណ៍ចង់ទៅតែអត់ដឹងហាងនៅណាមែនអត់? ហាង Zoom Garden Café & Wine មានទីតាំងនៅផ្ទះ#85, ផ្លូវ92 កែងផ្លូវឧកញ៉ាទ្រីហេង ខណ្ឌសែនសុខ បើករាល់ថ្ងៃពីម៉ោង 7 ព្រឹកដល់ 5 ល្ងាច។ 

Zoom Garden Café & Wine

  • ផ្ទះលេខ 85 ផ្លូវលេខ 92 កែងផ្លូវឧកញ៉ាទ្រីហេង, សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ

អត្ថបទគួរតែអានបន្ទាប់