Zinger Steak៖ សាច់មាន់បំពងអត់ឆ្អឹងថ្មីពី KFC មានរសជាតិឆ្ងាញ់រហូតដល់លិទ្ធដៃ

KFC ជាហាងមាន់បំពងល្បីបំផុតទូទាំងពិភពលោក រសជាតិស្តង់ដាអន្តរជាតិមានសាខានៅជាង 130 ប្រទេស និងមាន 12 សាខានៅប្រទេសកម្ពុជាផងដែរ។ KFC មិនមែនមានតែមាន់បំពងឆ្ងាញ់មួយមុខឡើយ តែតែងតែមានមុខអាហារថ្មី ដើម្បីមកណែនាំជូនមិនឲ្យអតិថិជនជិនណាយ។

ខែនេះ KFC ចេញនូវរសជាតិថ្មីដែលពិសេសត្រូវម៉ាច់សម្រាប់អ្នកចូលចិត្តស្ទេកនោះគឺ ស្ស៊ីងហ្គើរស្ទេក។ ពួកយើងបានទៅសាករសជាតិថ្មីនេះ ដែលជាសាច់មាន់បន្ទះបំពងអត់ឆ្អឹងមានលក្ខណៈជាស្ទេកមានស្រោបជាមួយទឹកជ្រលក់ Colonel Gravy និងមកជា​មួយសាឡាដខូលស្លស្រស់ល្អ និងផ្អែមឆ្ងាញ់។

ចាប់ពីថ្ងៃនេះតទៅ ប្រិយមិត្តក៏អាចសាកមាន់បំពងថ្មីមួយនេះនៅគ្រប់សាខាទាំងអស់របស់ KFC បានដែរ! រសជាតិសាច់មាន់ដែលឆ្ងាញ់ស្រាប់ មានសំណើម សំបកស្រួយ និងគួរឱ្យចង់ញ៉ាំ ហើយគ្រាន់តែថែមទឹកជ្រលក់ Colonel Gravy តែបន្ដិច រសជាតិផ្លាស់ប្ដូរប្លែក ដែលនឹងធ្វើឲ្យអ្នកញ៉ាំរហូតដល់លិទ្ធដៃ។

បើប្រិយមិត្តចង់ញ៉ាំ Zinger Steak គឺអាចជ្រើសរើសរវាងឈុតញ៉ាំម្នាក់ឯង និងឈុតគ្រួសារ។ ឈុតសម្រាប់ញ៉ាំម្នាក់ឯងមានលក្ខណៈពិសេសខុសពីឈុតគ្រួសារបន្ដិច ដោយលោកអ្នកអាចធ្វើការផ្លាស់ប្ដូរដំឡូងបារាំងច្រៀកបំពងដែលមកជាមួយឈុត ទៅជាបាយនិងជ្រក់បាន និងមាន​ 3 ជម្រើសថែមទៀតសម្រាប់អ្នកញ៉ាំច្រើន ឬ តិច។​

•      Zinger Steak 1-PC Combo៖ Zinger Steak 1 ដុំ សាឡាដខូលស្ល ដំឡូងបាំរាំង ឬ បាយនិងជ្រក់ និងភេសជ្ជៈប៉ិបស៊ី 1 កែវ

•      Zinger Steak 2-PC Combo៖ Zinger Steak 2 ដុំ សាឡាដខូលស្ល ដំឡូងបាំរាំង ឬ បាយនិងជ្រក់ និងភេសជ្ជៈប៉ិបស៊ី 1 កែវ

•      Zinger Steak 3-PC Combo៖ Zinger Steak 2 ដុំ សាច់មាន់បំពង 1 ដុំ​ សាឡាដខូលស្ល ដំឡូងបាំរាំង ឬ បាយនិងជ្រក់ និងភេសជ្ជៈប៉ិបស៊ី 1 កែវ

សម្រាប់ប្រិយមិត្តដែលមកជាគ្រួសារ ឬ​ មិត្តភក្ដិច្រើននាក់ អ្នកអាចសាកជាមួយឈុតគ្រួសារ Zinger Steak Family Combo ដែលមានដូចជា Zinger Steak 1 ដុំ មាន់បំពង 5 ដុំ ដំឡូងបាំរាំង  1 ប្រអប់ បាយ 2 និងភេសជ្ជៈប៉ិបស៊ី 2 កែវ ។

បើមកញ៉ាំនៅកន្លែង កុំបារម្ភរឿងសុវត្ថិភាពសុខភាព ព្រោះ KFC ក៏មានការចាត់វិធានការយ៉ាងគួរឱ្យកត់សម្គាល់ ដូចជាការដាក់ឱ្យមានទឹកអាល់កុលលាងដៃយ៉ាងត្រឹមត្រូវ ការវាស់សីតុណ្ហភាពរាងកាយរៀងរាល់ពេលដែលភ្ញៀវចូលក្នុងហាង ព្រមទាំងការដាក់គម្លាតអង្គុយនិងតម្រង់ជួរសុវត្ថិភាពដើម្បីធានាឱ្យអតិថិជនដែលចង់មកញ៉ាំមាន់បំពងល្បីនេះអាចស្រោះស្រូបរសជាតិដោយឥតកង្វល់។

បើអត់ទាន់បានទៅញ៉ាំ រួសរាន់ឡើងណា ព្រោះថាចំនួនមានកំណត់ តែអស់ស្ដុក អត់ដឹងពេលបានសាកម្ដងទៀតឡើយ!

តម្លៃ៖ ចាប់ពី $3.30 ឡើងទៅ

សម្រាប់ព័ត៌មានបន្ថែម៖

អ៊ីម៉ែល 

ហ្វេសប៊ុក 

វេបសាយ 

លេខទំនាក់ទំនងដឹកជញ្ជូន៖ 023 996 000/070 896 000 (សេវាកម្មដឹកជញ្ជូនឥតគិតថ្លៃ!)

KFC Cambodia

អត្ថបទគួរតែអានបន្ទាប់