Zinger Double Down ត្រលប់មកវិញជាមួយម៉ឺនុយថ្មី 2 មុខផ្សេងទៀត

KFC បឺហ្គឺរសាច់លើសាច់ គ្មាននំប៉័ងបានត្រលប់មកវិញហើយនៅគ្រប់សាខាទាំងអស់របស់ KFC កម្ពុជា។ មកលើកនេះ កាន់តែពិសេស និងឆ្ងាញ់មាត់ជាមួយម៉ឺនុយថ្មីដល់ទៅ 2 មុខផ្សេងទៀត នោះគឺ បាណាណាសូកូឡាបល និង សាច់មាន់ដុំខេនតាឃីហឹរ ដែលមានលក់ហើយនៅតាមបណ្ដាសាខារបស់ KFC ទាំងអស់ជាមួយនឹងការត្រលប់មកវិញរបស់ Zinger Double Down ផងដែរ។

Zinger Double Down គឺជាបឺហ្គឺរសាច់លើសាច់ ដែលខាងក្រោម និងខាងលើក្របទៅដោយបន្ទះសាច់មាន់ Zinger ចំណែកឯខាងក្នុងមានជាមួយសាច់មាន់​បន្ទះរូបមន្ដប្រចាំ KFC និងឈីស ទឹកមេយ៉ូណេស និងទឹកសស Jalapeno ប្រចាំ KFC ផងដែរ។ មួយម៉ាត់ណាក៏សាច់ មួយម៉ាត់ណាក៏សាច់ដែរ។ អ្នកធ្លាប់ញ៉ាំច្បាស់ជាដឹងថា Zinger Double Down គឺលក់ដាច់ខ្លាំងក្នុងរយៈពេលខ្លី។

ទន្ទឹមនឹងនោះដែរ KFC ក៏បានចេញនូវម៉ឺនុយថ្មីស្រឡាងដែលមានរសជាតិមិនចាញ់ម៉ឺនុយដទៃដែរនោះគឺ សាច់មាន់ដុំខេនតាឃីហឹរ។ ទោះបីជាអាកាសធាតុក្ដៅយ៉ាងណាក៏ដោយ ពួកយើងនៅតែអាចញ៉ាំហឹរបាន ត្រូវអត់? ចំពេលល្អតែម្ដង បានសាកជាមួយ សាច់មាន់ដុំខេនតាឃីហឹរ របស់ KFC ដែលមានសំបកស្រួយពីខាងក្រៅ ហឹរតិចៗ និងសាច់មាន់មានសភាពទន់ល្អ ស័ក្ដិសមជាអាហារសម្រន់ញ៉ាំជាមួយអាហារដទៃក្នុង KFC។

ខណៈពេលតែមួយ KFC បានបង្ហាញនូវបង្អែមលាងមាត់ថ្មីមួយប្រចាំហាង ដែលធានាថានឹងធ្វើឲ្យអ្នកមានស្នាមញញឹម និងអារម្មណ៍កាន់តែប្រសើរបន្ទាប់ពីបានញ៉ាំហើយ នោះគឺ បាណាណាសូកូឡាបល។ វាធ្វើពីដុំម្សៅមូល ប្រឡាក់ជាមួយកម្ទិចម្សៅស្រួយ លាយជាមួយក្លិនចេក និងស្នូលសូកូឡា។ គ្រាន់តែធុំក្លិនឈ្ងុយចេកដំបូងក៏ទាក់ទាញបាត់ទៅហើយ។ ចំណែកឯស្នូលសូកូឡាខាងក្នុងស៊ីគ្នាជាមួយរសជាតិចេកតែម្ដង។ ស្រួយពីខាងក្រៅ និងទន់ពីក្នុង ធ្វើឲ្យបង្អែមមួយនេះជាប់ចិត្តក្រុមការងារ FoodBuzz ណាស់។ 

ឥឡូវលោកអ្នកអាចភ្លក់រសជាតិម៉ឺនុយទាំង 3 នេះបាននៅគ្រប់សាខាទាំងអស់របស់ KFC មុនពេលដាច់ស្ដុក ឬ ផុតរដូវកាលណា៎។ ដើម្បីធ្វើការកុម៉្មង់ជាមុន (Call & Collect) ឬ​កុម៉្មង់ជាមួយសេវាកម្មដឹកជញ្ជូនដោយឥតគិតថ្លៃ សូមទំនាក់ទំនងទៅកាន់លេខ 023 99 6000/ 089 89 6000/ 070 99 6001 ឬកុម៉្មង់ជាមួយក្រុមហ៊ុនដឹកជញ្ជូនដែលជាដៃគូរបស់ KFC។ សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់ទំព័រ Facebook​ របស់ KFC Cambodia។   

KFC Cambodia

អត្ថបទគួរតែអានបន្ទាប់