KFC Cambodia
- Available at all KFC outlets
- 023 99 6000/ 089 89 6000/ 070 99 6001
KFC បឺហ្គឺរសាច់លើសាច់ គ្មាននំប៉័ងបានត្រលប់មកវិញហើយនៅគ្រប់សាខាទាំងអស់របស់ KFC កម្ពុជា។ មកលើកនេះ កាន់តែពិសេស និងឆ្ងាញ់មាត់ជាមួយម៉ឺនុយថ្មីដល់ទៅ 2 មុខផ្សេងទៀត នោះគឺ បាណាណាសូកូឡាបល និង សាច់មាន់ដុំខេនតាឃីហឹរ ដែលមានលក់ហើយនៅតាមបណ្ដាសាខារបស់ KFC ទាំងអស់ជាមួយនឹងការត្រលប់មកវិញរបស់ Zinger Double Down ផងដែរ។
Zinger Double Down គឺជាបឺហ្គឺរសាច់លើសាច់ ដែលខាងក្រោម និងខាងលើក្របទៅដោយបន្ទះសាច់មាន់ Zinger ចំណែកឯខាងក្នុងមានជាមួយសាច់មាន់បន្ទះរូបមន្ដប្រចាំ KFC និងឈីស ទឹកមេយ៉ូណេស និងទឹកសស Jalapeno ប្រចាំ KFC ផងដែរ។ មួយម៉ាត់ណាក៏សាច់ មួយម៉ាត់ណាក៏សាច់ដែរ។ អ្នកធ្លាប់ញ៉ាំច្បាស់ជាដឹងថា Zinger Double Down គឺលក់ដាច់ខ្លាំងក្នុងរយៈពេលខ្លី។
ទន្ទឹមនឹងនោះដែរ KFC ក៏បានចេញនូវម៉ឺនុយថ្មីស្រឡាងដែលមានរសជាតិមិនចាញ់ម៉ឺនុយដទៃដែរនោះគឺ សាច់មាន់ដុំខេនតាឃីហឹរ។ ទោះបីជាអាកាសធាតុក្ដៅយ៉ាងណាក៏ដោយ ពួកយើងនៅតែអាចញ៉ាំហឹរបាន ត្រូវអត់? ចំពេលល្អតែម្ដង បានសាកជាមួយ សាច់មាន់ដុំខេនតាឃីហឹរ របស់ KFC ដែលមានសំបកស្រួយពីខាងក្រៅ ហឹរតិចៗ និងសាច់មាន់មានសភាពទន់ល្អ ស័ក្ដិសមជាអាហារសម្រន់ញ៉ាំជាមួយអាហារដទៃក្នុង KFC។
ខណៈពេលតែមួយ KFC បានបង្ហាញនូវបង្អែមលាងមាត់ថ្មីមួយប្រចាំហាង ដែលធានាថានឹងធ្វើឲ្យអ្នកមានស្នាមញញឹម និងអារម្មណ៍កាន់តែប្រសើរបន្ទាប់ពីបានញ៉ាំហើយ នោះគឺ បាណាណាសូកូឡាបល។ វាធ្វើពីដុំម្សៅមូល ប្រឡាក់ជាមួយកម្ទិចម្សៅស្រួយ លាយជាមួយក្លិនចេក និងស្នូលសូកូឡា។ គ្រាន់តែធុំក្លិនឈ្ងុយចេកដំបូងក៏ទាក់ទាញបាត់ទៅហើយ។ ចំណែកឯស្នូលសូកូឡាខាងក្នុងស៊ីគ្នាជាមួយរសជាតិចេកតែម្ដង។ ស្រួយពីខាងក្រៅ និងទន់ពីក្នុង ធ្វើឲ្យបង្អែមមួយនេះជាប់ចិត្តក្រុមការងារ FoodBuzz ណាស់។
ឥឡូវលោកអ្នកអាចភ្លក់រសជាតិម៉ឺនុយទាំង 3 នេះបាននៅគ្រប់សាខាទាំងអស់របស់ KFC មុនពេលដាច់ស្ដុក ឬ ផុតរដូវកាលណា៎។ ដើម្បីធ្វើការកុម៉្មង់ជាមុន (Call & Collect) ឬកុម៉្មង់ជាមួយសេវាកម្មដឹកជញ្ជូនដោយឥតគិតថ្លៃ សូមទំនាក់ទំនងទៅកាន់លេខ 023 99 6000/ 089 89 6000/ 070 99 6001 ឬកុម៉្មង់ជាមួយក្រុមហ៊ុនដឹកជញ្ជូនដែលជាដៃគូរបស់ KFC។ សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់ទំព័រ Facebook របស់ KFC Cambodia។
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.