Yuzu Suki Cambodia ゆずすき
- Chip Mong 271 Mega Mall, Phnom Penh, Cambodia
ហាង Yuzu Suki ត្រឹមតែបេីកនៅថ្ងៃទឹ 25 ខែកញ្ញា ឆ្នាំនេះមែន តែហាងស៊ុបបែបជប៉ុននេះទទួលបានការគាំទ្រច្រេីនកុះករដែរ ព្រោះរសជាតិម្ហូបទំនងប្លែក ហើយមានឈ្មោះល្បីស្រាប់នៅប្រទេសថៃ។ ហាង Yuzu Suki ឥឡូវនេះបានពង្រីកសាខាថ្មីដំបូងបំផុតនៅប្រទេសកម្ពុជា ដែលមានទីតាំងនៅជាន់ទី១ របស់ ផ្សារទំនេីប ជីបម៉ុង 271 មេហ្គាម៉ល។
ហាងនេះគឺផ្តោតសំខាន់ទៅលេីការផ្តល់នូវបទពិសោធន៍ដ៏រំភេីបមួយជាមួយស៊ុបនិងម្ហូបបែបជប៉ុន បូកជាមួយនឹងបរិយាកាសសប្បាយៗ សាកសមបំផុតសម្រាប់ការញ៉ាំជុំគ្នាជាមួយមិត្តភក្តិនិងក្រុមគ្រួសារ។
Yuzu Suki មានរសជាតិស៊ុបច្រេីន តែរសជាតិដែលយេីងមិនគួររំលងឲ្យសោះនោះគឺ ទឹកស៊ុបយូសស្សូ (Yuzu) ដែលជារសជាតិប្រចាំហាង។ ផ្លែ Yuzu មានរសជាតិជូរដូចក្រូចឆ្មា ផ្អែមតិចៗដែរ រួមជាមួយក្លិនស្រស់ស្រាយដូចផ្កាចឹង ដល់យកមកធ្វេីជាទឹកសូគីស៊ុបវិញគឺទំនងប្លែក។ រសជាតិមួយទៀតដែលក្រុមការងារយេីងបានសាក គឺរសជាតិដាសុីបែបជប៉ុនដែលមានរសជាតិប្រៃមានជាតិម៉ង។
គេថាចំណុចទំនងរបស់ស៊ុបសូគីគឺនៅត្រង់ទឹកស៊ុប ប៉ុន្តែនៅហាង Yuzu Suki វិញ ទំនងទាំងស៊ុបទំនងទាំងសាច់។ សាច់ជ្រូក និងសាច់គោនិយាយថាផុយរលាយក្នុងមាត់ម៉ង ហេីយបេីបានញ៉ាំជាមួយបន្លែ ផ្សិត និងមី udon ជប៉ុនវិញហ៎ា មិនដឹងថាជីវិតស្រស់ស្រាយប៉ុណ្ណាទេ!
ក្រៅពីស៊ុបសូគី មានអាហារសម្រន់បែបជប៉ុនប្លែកៗជាច្រេីនមុខ ដូចជា Salmon Yum ដែលជាសាច់ត្រីសាលម៉ុនសាច់ទន់ត្រូវម៉ាច់ជាមួយរសជាតិទឹកត្រីប្រៃហឹរតិចៗ, Shrimp Tempura ដែលជាបង្គាបំពងមានសំបកក្រៅក្រិបៗ និង Gyoza ដែលជាគាវបំពងស្នូលសាច់ជ្រូកណែនៗ សំបកស្រួយស្តេីង។
បេីអ្នកទាំងអស់គ្នាចង់ភ្លក់ជាមួយរសជាតិថ្មីប្លែក អាចសាកជាមួយនឹង Unagi Don ដែលជាបាយជាមួយសាច់អន្ទង់ដែលប្រជាជនជប៉ុននិយមញ៉ាំ។
មួយទៀតនោះគឺ Ikura Kani Miso ជាសាច់ក្តាមនិងខ្លាញ់ក្តាមលាយជាមួយពងត្រីសាលម៉ុន ដែលគេរៀបចំចង្ក្រានពិសេសមួយសម្រាប់ឲយេីងអាំងញ៉ាំក្តៅៗម៉ង!
ក្រៅពីនោះ នៅហាង Yuzu Suki ក៏មានឈុតសាលម៉ុនស៊ូសុី និង ឈុតអយស័្ទរដែរ! ស៊ូសុីគេប្រេីសុទ្ធតែប្រភេទ Niigata rice អង្ករកំពូលរបស់ជប៉ុន ហើយអយស្ទ័រវិញគ្រាប់ធំៗស្រស់ៗតែម្តង!
ខាងហាងក៏បានរៀបចំភេសជ្ជៈជាច្រេីនមុខដែលច្នៃចេញពីផ្លែយូហ្សូដូចជា យូហ្សូហាន់នីម៉ូជីតូ ជាទឹក yuzu លាយជាមួយសូដា ហេីយមានរសជាតិជូរអែមៗ ក្លិនក្រូចឆ្មារយូហ្សូជាមួយជីអង្កាមជាដើម។
ញ៉ាំម្ហូបមួយឆ្អែតហេីយ តែកុំភ្លេចទុកពោះញ៉ាំបង្អែមផងណា៎។ សម្រាប់អ្នកចូលចិត្តផ្អែមអាចសាកសូកូឡា ឡាវ៉ា ដែលឈ្ងុយសូកូឡានិងគ្រីម។ ពីមុនមកធ្លាប់តែសាកគ្រីមប្រូឡេធម្មតា ឥឡូវមកសាក ម៉ាត់ឆាគ្រីមប្រូឡេវិញ រសជាតិកាន់តែអែម។
ដើម្បីអបអរសាទរដល់ការបេីកសាខាថ្មី អតិថិជនទាំងអស់អាចរីករាយជាមួយនឹងការបញ្ចុះតម្លៃ ១៥% គ្រប់មុខម្ហូបទាំងអស់ក្នុងហាងពេញមួយខែ គិតចាប់ពីថ្ងៃទី២៥ ខែកញ្ញា រហូតដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។ ដេីរផ្សារជីប ម៉ុង មេហ្កាម៉ល កុំភ្លេចចូល Yuzu Suki!
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.