ញ៉ាំតែផ្លែឈើនៅ Yi Fang Fruit Tea រាល់ដងមានដឹងពីប្រវត្តិឆុងតែដ៏ផ្អែមល្អែមរបស់ប្រភពប្រ៊េននេះអត់?

បើនិយាយរឿងតែផ្លែឈើនិងតែទឹកដោះគោ គឺដឹងតែនឹកឃើញដល់តៃវ៉ាន់ដែលជាមាតុភូមិនៃភេសជ្ជៈប្រភេទតែទាំងអស់នេះ និងសម្បូរទៅដោយប្រ៊េនរាប់មិនអស់ប្លែកៗគ្នា ហើយថ្ងៃនេះ FoodBuzz ចង់មកណែនាំប្រិយមិត្តឲ្យស្គាល់ Yi Fang Fruit Tea ប្រ៊េនតែផ្លែឈើដ៏ល្បីល្បាញមួយដែលមានសាខាជុំវិញពិភពលោកដល់ទៅ 1,500 សាខាហើយដែលទើបតែបើកសាខាដំបូងនៅប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះផងដែរ។

Mudflip Milk

Yi Fang Fruit Tea មានប្រវិត្តដ៏យូរអង្វែងដែលចាប់កំណើតចេញពីលោកយាយ Yi Fang ដែលជាយាយបង្កើតរបស់ស្ថាបនិករបស់ប្រ៊េននេះផ្ទាល់ ដែលគាត់ជាភរិយារបស់កសិករដាំម្នាស់មួយរូបហើយគាត់តែងតែរើសយកផ្លែម្នាស់ដែលជោរជ្រុលមកធ្វើជាដំណាប់ម្នាស់សម្រាប់ឆុងជាទឹកម្នាស់ដែលវាជាភេសជ្ជៈផ្ដល់កំលាំង និងភាពស្រស់ស្រាយដល់សា្វមីរបស់គាត់ជារៀងរាល់ថ្ងៃ ហើយក្រោយមកក៏បានក្លាយជារូបមន្ដពិសេសប្រចាំត្រកូលរបស់ Yi Fang Fruit Tea ផងដែរ។

Yi Fang Fruit Tea

ចំណុចពិសេសរបស់ Yi Fang Fruit Tea ដែលគួរឲ្យកត់សម្គាល់ផងដែរនោះគឺរាល់តែផ្លែឈើនៅទីនេះគឺប្រើប្រាស់តែផ្លែឈើស្រស់ៗ ក្នុងរដូវ និងមិនមានការបន្ថែមរសជាតិឡើយ ហើយរាល់គ្រឿងផ្សំភេសជ្ជៈទាំងអស់គឺផលិតនៅតៃវ៉ាន់សុទ្ធ 100%។

Yi Fang Fruit Tea

អ៊ីចឹង បន្ទាប់ពីបានដឹងប្រវត្តិត្រួសៗរបស់ Yi Fang Fruit Tea ហើយតោះមកភ្លក្សភេសជ្ជៈម្ដង!

Yi Fang Fruit Tea

ដំបូងគេនេះគឺភេសជ្ជៈប្រចាំហាង Yi Fang Fruit Tea ដែលមានជាផ្លែក្រូច ប៉ោម ម្នាស់ និង ផាសសិនស្រស់ៗក្នុងកែវតែមួយមាន 4 រសជាតិចូលគ្នា ផ្ដល់នូវរសជាតិដ៏ស្រស់ស្រាយនិងផ្អែមបែបធម្មជាតិ ដូចការញ៉ាំទឹកផ្លែឈើស្រស់ៗកិនភ្លាមៗអ៊ីចឹង។ មិនតែប៉ុណ្ណោះ ចំណេញទៀត ព្រោះថាបានញ៉ាំផ្លែឈើស្រស់ហើយ បានភ្លក្សតែទៀត។ FoodBuzz ពេញចិត្តភេសជ្ជៈនេះមែនទែន និងចង់ណែនាំជូនប្រិយមិត្តដែលចូលចិត្តប្រភេទតែផ្លែឈើ ឬ អ្នកដែលរកភេសជ្ជៈដែលមានកាឡូរីទាប។

Yi Fang Fruit Tea

Yi Fang Fruit Tea

ភេសជ្ជៈមួយទៀតដែលពួកយើងបានភ្លក្សដែរនោះគឺ Mudflip Milk ដែលជាប្រភេទភេសជ្ជៈប្រចាំហាងមួយទៀតរបស់ Yi Fang Fruit Tea ដែលជាតែទឹកដោះគោគុជស្ករត្នោត ហើយដែលពិសេសនោះគឺគុជត្រូវបានចម្អិនថ្មីនៅក្នុងស្ករត្នោតថ្មីៗជានិច្ចដោយមូលហេតុអាចរក្សាទុកបានត្រឹមតែ 2 ម៉ោងប៉ុណ្ណោះ ហើយសម្រាប់អ្នកដែលចូលចិត្តញ៉ាំគុជគឺដឹងតែពេញចិត្តស្ដូកតែម្ដង ព្រោះថាគុជឡើងទន់ល្មើយផ្អែមឆ្ងាញ់ហើយក្នុងមួយកែវៗគឺគុជច្រើនមែនទែន ស្ទើរតែកន្លះកែវទៅហើយ ប៉ុន្ដែអាចផ្អែមបន្ដិចណា អ៊ីចឹងអ្នកអត់សូវចូលចិត្តផ្អែម អាចបន្ថយជាតិស្ករបាន។ ទឹកដោះគោស្រស់ឈ្ងុយបូកនិងគុជស្ករត្នោតឆ្ងាញ់ ដាក់មួយក្អឹកជាប់ចិត្ត!

Mudflip Milk

ក្រៅពីរសជាតិភេសជ្ជៈឆ្ងាញ់ហើយ ទីតាំងហាងក៏ស្រស់ស្អាតដែរ តូចមែនប៉ុន្ដែឡើង cute សន្លប់តែម្ដងជាមួយនឹងការតុបតែងបែបតៀមតែចិនយ៉ាងទាក់ភ្នែក គួរឲ្យចង់ថតរូបលេងតែម្ដង អ៊ីចឹងកុំភ្លេចមកភ្លក្ស Yi Fang Fruit Tea ទាំងអស់គ្នា ដែលទីតាំងនៅជាន់ផ្ទាល់ដីនៃអគារ Raintree។ មិនតែប៉ុណ្ណោះ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 02 ខែមករា ឆ្នាំ 2020 លោកអ្នកក៏អាចរីករាយនឹងការបញ្ចុះតម្លៃ 15% លើភេសជ្ជៈគ្រប់មុខផងដែរ អ៊ីចឹងចាំកាលទៀត?

ទីតាំង៖ ជាន់ផ្ទាល់ដីនៃអគារ Raintree, វិថីព្រះអង្គឌួង (110) (ក្រោយធនាគារកាណាឌីយ៉ា) | Googlemap 

បើកពីម៉ោង៖ 9AM - 8PM

អត្ថបទគួរតែអានបន្ទាប់