Yellow Cab Pizza Co. Cambodia
- Yellow Cab Pizza (Eden Garden), K5 St, Phnom Penh, Cambodia
- 069 797 955
ចូលចិត្តញ៉ាំភីហ្សាខ្លាំងៗ តែទៅម្ដងៗចង់ញ៉ាំបីបួនរសជាតិតែឯង ដល់ចឹងពិបាកសម្រេចចិត្តកុម្ម៉ង់មួយណាទៀត។ អស់បារម្ភហើយ Yellow Cab បានចេញជាមួយការកុម្ម៉ង់ភីហ្សាម្ដងបានដល់ទៅ 2 រសជាតិ។ លែងពិបាកសម្រេចចិត្ត ឬ ដណ្ដើមរសជាតិជាមួយមិត្តភក្ដិ ឬ បងប្អូនទៀតហើយ។
ដូចដែលអ្នកទាំងអស់គ្នាបានដឹងពី FoodBuzz ពីមុនមកចឹងថា Yellow Cab គឺជាហាងភីហ្សាដែលក្រុមការងាររបស់យើងនិយមចូលចិត្តទៅ ដោយសារតែហាងភីហ្សាមួយនេះបង្កើតឡើងតាមបែបបទទីក្រុង New York (ប្រទេសអាមេរិក) ជាប្រភេទភីហ្សាដែលមានសំបកស្តើង ហើយគ្របដណ្តប់ទៅដោយ Topping ជាមួយនឹងរសជាតិបែបខ្មែរមែនតែ គុណភាពនៃការផលិតភីហ្សាគឺរក្សាតាមបែបបទរបស់ New York ដដែល។
អ្វីដែលពិសេសនោះគឺ ការរៀបចំភីហ្សារបស់ Yellow Cab នីមួយៗសុទ្ធតែរំលេចពណ៌ស្អាតៗ ជាមួយនឹងការប្រើប្រាស់ទឹកសស Sweet Cheesy ដែលល្បី និងមានតែមួយគត់នៅ Yellow Cab។ បន្ថែមជាមួយនឹងការកុម្ម៉ង់ថ្មី ដែលអាចហៅបានដល់តែ 2 រសជាតិក្នុងភីហ្សាតែមួយទៀតនោះ ធ្វើឲ្យ Yellow Cab ជាហាងភីហ្សាដែលអេតមីននឹកចង់ទៅជាប្រចាំតែម្ដង។
ដឹងថាមានអ្វីថ្មីភ្លាម FoodBuzz ទៅដល់ភ្លាមតែម្ដង ហើយក៏បានសាកជាមួយក្រុមការងារ ដោយសារសុទ្ធតែអ្នកញ៉ាំ តែស្រឡាញ់រសជាតិខុសៗគ្នាស្រាប់ អ៊ីចឹងហៅឡើង 3 ភីហ្សាចម្រុះរសជាតិតែម្ដង។
ភីហ្សាទី 1 ពួកយើងបានហៅ Cheesy Seafood + Sweet Ham and Mushroom ជាប្រភេទសំបកធម្មតា តែមើលទៅទំនងមិនធម្មតា អ៊ីចឹងយើងត្រូវតែហៅញ៉ាំ។
ចូលដល់ភីហ្សាបន្ទាប់គឺ Shrimp Hawaiian និង New York Pepperoni ជាមួយសំបកហតដក ដែលទាំង 2 មានរសជាតិបែបក្លាសិកទាំងពីរតែម្ដង។ Shrimp Hawaiian ប្រើប្រាស់ជាមួយទឹកប៉េងប៉ោះ ចម្អិនជាបែប Hawaiian មានបង្គាធំៗពីលើ។ ចំណែកឯ New York Pepperoni ក៏មានរសជាតិបែបក្លាសិកដែរ តែបានបន្ថែមជាមួយនឹងសំបកហតដកដែលមានការពេញនិយមក្នុងប្រទេសកម្ពុជាយើងស្រាប់ទៀតនោះ កាន់តែពិសេសតែម្ដង។
ចុងក្រោយនោះគឺ Sesame Chicken Teriyaki និង Smoked Bacon and Pineapple ដែលជារសជាតិប្លែកប្រចាំហាងរបស់ Yellow Cab ដោយមានប្រើប្រាស់ទឹកសសដល់ទៅ 2 ប្រភេទផ្សេងគ្នានៅលើភីហ្សាតែមួយ។ Sesame Chicken Teriyaki មានបន្ថែមនូវទឹកសស Teriyaki ជាមួយនឹងមេយ៉ូនេស ដើម្បីបង្កើតជារសជាតិដ៏ថ្មីប្លែកនេះ។ គ្រាន់តែលឺឈ្មោះ Smoked Bacon and Pineapple ក៏ប្រហែលជាអ្នកអាចដឹងដែលថា ទឹកសសរបស់ភីហ្សានេះគឺ ប៊ីប៊ីឃ្យូ ដែរ ដែលមានសាច់បេខិន និងចំណិតម្នាស់នៅពីលើ ដែលធ្វើឲ្យរសជាតិមួយនេះក៏ប្លែកបែបម្យ៉ាងខុសពី Sesame Chicken Teriyaki។
បើមានភីហ្សា អត់ផាស្ដា និងនំប៉័ងខ្ទឹមម៉េចកើត! ក្រុមការងារ FoodBuzz តម្រង់មកទីនេះក៏ដោយសារប៉ុន្មានមុខនេះដែរ។ ក្រៅពីភីហ្សា Yellow Cab មានអាហារផ្សេងៗទៀតដូចជា ស្លាបមាន់ ផាស្ដា នំប៉័ងខ្ទឹម (Garlic Bread) និងជាច្រើនទៀត។
បើគេរកវិធីងាយៗឲ្យយើងអត់ពិបាកឈ្លោះគ្នារឿងរសជាតិនេះហើយ អត់មកញ៉ាំម៉េចកើតទៀត! អត់ពិបាករើសយករសជាតិហើយ ចំណេញត្រង់ថា ហៅ 1 បាន 2 រសជាតិហ្នឹងទៀត។
ម៉ោងបើក៖ 10 ព្រឹកដល់ 10 យប់
ទីតាំង៖ គ្រប់សាខាទាំងអស់របស់ Yellow Cab
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.