បើចង់ញ៉ាំ Milk Tea មានត្រឹមតែ៣៥០០រៀល ក៏អាចញ៉ាំបាន១កែវដែរ នៅហាងតែគុជ Yaun Tea

នរណាខ្លះហ្វេន Milk Tea? ហើយមានដឹងអត់ថា Yaun Tea ជាហាងតែគុជតែវ៉ាន់ ហើយអ្វីដែលសំខាន់មានតម្លៃធូរថ្លៃមែនទែន  គឺជាទូទៅតម្លៃចាប់ពី៣៥០០រៀលឡើងតែប៉ុណ្ណោះ។

ជាមួយនឹងជម្រើសភេសជ្ជៈច្រើនមុខ រួមទាំងជម្រើស Toppings​ ដល់ទៅ១២មុខដែលសុទ្ធតែជាចំណូលចិត្តរបស់អ្នកចូលចិត្តញ៉ាំតែគុជ តម្រូវតាមរសជាតិបែបអាស៊ី ជាពិសេសខ្មែរយើងតែម្តង ហើយត្រូវបានចម្អិនយ៉ាងយកចិត្តទុកដាក់ និងប្រកបដោយអនាម័យ។

ក្រៅពីមឺនុយប្រចាំនៅក្នុងហាង ភេសជ្ជៈតាមរដូវកាលខ្លះៗក៏ត្រូវបានដាក់លក់ជាពិសេស ដើម្បីផ្តល់នូវអារម្មណ៍ថ្មីប្លែកទៅតាមការផ្លាស់ប្តូរតាមរដូវកាលផ្សេងៗផងដែរ។ ចំណែកឯភេសជ្ជៈពេញនិយមក្នុងស្រទាប់យុវវ័យ ភាគច្រើនដឹងតែមានហើយនៅ Yaun Tea ហើយក៏មានក្នុងតម្លៃសមរម្យទៀតផង។

ក្នុងនោះផងដែរ Original Cream Cheese ជាភេសជ្ជៈប្រចាំហាងមួយដែលទទួលបានការចាប់អារម្មណ៍ច្រើនជាងគេ ដែលអតិថិជនប្រចាំរូបណាក៏បានស្គាល់ដែរ ហើយបើទើបសាកលើកទីមួយ គួរតែកុំរំលងមួយមុខនេះឲ្យសោះណា៎!

សម្រាប់អ្នកមិនចង់ទៅ ឬ មិនមានពេលទៅហាង អ្នកក៏អាចធ្វើការកុម្ម៉ង់ទៅកាន់ហាងផ្ទាល់ ឬតាមរយៈភ្នាក់ងារដឹកជញ្ជូនដូចជា foodpanda, WOWNOW, E-Gets, NHAM24 និង Muuve​​ ជាដើម។ ​​​កុំភ្លេចឧស្សាហ៍តាមដានលើទំព័រហ្វេសប៊ុកផ្លូវការ Yaun Tea សម្រាប់ព័ត៌មានលម្អិត ក៏ដូចជាការផ្តល់ជូនពិសេសផ្សេងៗ៕ 

Yuan Tea

អត្ថបទគួរតែអានបន្ទាប់