Yakiniku-rokko៖ សាច់អាំងរសជាតិមកពីជប៉ុនដែលអ្នកប្រហែលជាមើលរំលង

អ្វីទៅជា Yakiniku? Yakiniku បកប្រែជាសាច់អាំង ឬ បាប៊ីឃ្យូក្នុងភាសាជប៉ុន​ ហើយពួកយើងគិតថាសម្រាប់ប្រិយមិត្ដដែលចូលចិត្តញ៉ាំសាច់អាំងប្រហែលជាយល់ច្បាស់ទៅហើយថាចំណុចពិសេសអ្វីខ្លះដែលធ្វើឲ្យសាច់អាំងបែបជប៉ុនខុសប្លែកពីសាច់អាំងដទៃហើយ។​

ថ្ងៃនេះពួកយើងនឹងនាំប្រិយមិត្តទៅ Yakiniku-rokko ​ភោជនីយដ្ឋានសាច់អាំងជប៉ុនមកពីប្រទេសជប៉ុនពិតៗ (ប្រភព)​ ដែលបើកដំណើរការនៅកម្ពុជាបាន 5​​ ឆ្នាំហើយ ហើយបើនិយាយរឿង Yakiniku​ ដោយមិនរាប់បញ្ចូល​ Yakiniku-rokko គឺខុសធ្ងន់តែម្ដង។​

 

Yakiniku-rokko​​​ មានបម្រើជាអាហារថ្ងៃត្រង់ និងអាហារពេលល្ងាច។ សម្រាប់អាហារទាំង 2 ពេលមាន ពួកគេមានផ្ដល់ជូនជា 2 ជម្រើសផងដែរ នោះគឺការញ៉ាំដោយសេរី (Buffet) ឬ ក៏ការកុម៉្មង់ (A La Carte​) ហើយនេះជាចំណុចដំបូងដែលពួកយើងពេញចិត្តពីហាងនេះព្រោះថាអ្នកអាចរើសការញ៉ាំតិច ចំណាយតិចក៏បាន ឬ ការញ៉ាំតាមចិត្តហើយចំណាយលើសតែបន្ដិចក៏បាន។

បើនិយាយពីគុណភាពសាច់វិញគឺពេញចិត្តស្ដូកតែម្ដង ទោះបីជាជម្រើសមិនហៀហូរមែន​ ប៉ុន្ដែសាច់មួយចានៗគឺសុទ្ធតែស្រស់ៗ និងប្រឡាក់មកយ៉ាងមានរសជាតិ ដាក់អាំងលើចង្រ្កានក្ដៅៗ ញ៉ាំបណ្ដើរ ក្រេបជាមួយស្រាបៀរត្រជាក់ៗបណ្ដើរ ធានាថាមិនខុសពីអារម្មណ៍នៅប្រទេសជប៉ុនប៉ុន្មានទេ​។

ពួកយើងបានភ្លក្សសាច់ជាច្រើនប្រភេទរួមមានទាំងសាច់គោ សាច់ជ្រូក សាច់មាន់ និងត្រីដែលសុទ្ធតែឆ្ងាញ់ប្លែកគ្នាម្យ៉ាងម្នាក់ ដូច្នេះពួកយើងមិនអាចរើសមួយមុនណាដែលពួកយើងចូលចិត្តជាងគេបានទេ។ ពួកយើងណែនាំឲ្យប្រិយមិត្តភ្លក្សឲ្យបានច្រើនមុខដូចពួកយើងដែរ ជាពិសេសកុំភ្លេចផ្ទាប់ជាមួយបន្លែស្រស់ និងញ៉ាំជាមួយទឹកជ្រលក់ ដើម្បីបន្ថែមរសជាតិកាន់តែឆ្ងាញ់មួយកំរិតទៀត! ទីតាំងរាងតូចបន្ដិចមែន​ ប៉ុន្ដែកុំមើលរំលងណា​ រសជាតិភ្លក្សតែម្ដង ដឹងតែជាប់ចិត្ត​ហ្មង!

ញ៉ាំសាច់អាំងជប៉ុនអ៊ីចឹង ខ្វះភេសជ្ជៈម៉េចកើត! រាល់ដងញ៉ាំអាហារជប៉ុន អ្នកតែងតែញ៉ាំជាមួយនឹងតែបៃតងក្ដៅ ឬ ត្រជាក់មែនទេ? តែមិនមែនឲ្យតែអាហារជប៉ុនត្រូវតែញ៉ាំជាមួយតែនោះទេ ស្រាបៀរក៏ជាភេសជ្ជៈមួយប្រភេទដែលទៅបន្ថែមរសជាតិដល់អាហារដែលអ្នកកំពុងញ៉ាំផងដែរ។ ដូច្នេះបើញ៉ាំសាច់អាំងជប៉ុន ប្រាកដជាអត់បាច់គិតច្រើនទេថាស្រាបៀរមួយណានឹងកំដរអ្នកឡើយ ច្បាស់ជា Asahi Super Dry ដែលជាស្រាបៀរលំដាប់ថ្នាក់លេខ 1 ពីប្រទេសជប៉ុននេះមិនខាន។ សាច់អាំងក៏រសជាតិជប៉ុន ស្រាបៀរក៏ពីជប៉ុន ត្រូវម៉ាច់តែម្ដងអាហារមួយពេលហ្នឹង។

តម្លៃ៖  $22/ម្នាក់សម្រាប់ Buffet 

Yakiniku-rokko

  • #350D Preah Monivong Blvd. (93) Corner of street 294 Beoung Keng Kang, Kham Chamkarmorn, Phnom Penh
  • 010 762 965

អត្ថបទគួរតែអានបន្ទាប់