អាហារសម្រន់ប្រ៊េនល្បីមកពីប្រទេសសឹង្ហបុរី Ya Kun Kaya Toast បើកនៅកម្ពុជាហើយ

សំរាប់អ្នកដែលធ្លាប់ទៅធ្វើដំនើរកំសាន្ដនៅប្រទេសសឹង្ហបុរីប្រហែលស្គាល់រួចទៅហើយថា  Ya Kun Kaya Toast  នេះពេញនិយមប៉ុណ្ណា ប៉ុន្តែបើមិនទាន់ស្គាល់ក៏មិនថ្វីដែរ ហើយក៏មិនបាច់ធ្វើដំនើរទៅក្រៅប្រទេសដើម្បីភ្លក្សដែរ ព្រោះថាឥឡូវមានសាខា Ya Kun Kaya Toast នៅទីក្រុងភ្នំពេញហើយ។

(Photo Courtesy @ Sophara/FoodBuzz's Writer)
(Photo Courtesy @ Sophara/FoodBuzz's Writer)

មុខម្ហូបដែលអ្នកគួរតែភ្លក្សមិនខាននោះគឺ Butter Toast ដែលជាមុខម្ហូបល្បីប្រចាំហាងតែម្ដងហើយភាគច្រើនគេញុំាជាមួយនឹងពងមាន់ស្ងោររាវគោះដាក់ចាន (Soft boiled egg) ហើយចំពោះផ្នែកភេសជ្ជៈវិញគឺ តែ ឬ កាហ្វេដែលឆុងដោយដៃភ្លាមៗ ក្ដៅៗយ៉ាងឈ្ងុយឆ្ងាញ់តែម្ដង។ ដាក់មួយឈុតហ្នឹងដឹងតែធានាថាស្គាល់រសជាតិបែបសឹង្ហបុរីពិតៗតែម្ដង!

(Photo Courtesy @ Sophara/FoodBuzz's Writer)

(Photo Courtesy @ Sophara/FoodBuzz's Writer)
(Photo Courtesy @ Sophara/FoodBuzz's Writer)

(Photo Courtesy @ Sophara/FoodBuzz's Writer)

ក្រៅពីម្ហូបប្រចាំហាងខាងលើក៏នៅមានជា Cheese Toast ចំហុយ និងម្ហូបសឹង្ហបុរីល្បីជាច្រើនមុខទៀតដែរដូចជា Laksa ជាដើម។ ចង់ញុំាអីក៏មានដែរ មិនខ្វះទេ!

(Photo Courtesy @ Sophara/FoodBuzz's Writer)

(Photo Courtesy @ Sophara/FoodBuzz's Writer)

ទីតាំង៖ ផ្ទះលេខ 29 ផ្លូវលេខ 294 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន (ជិតស្តុប Joma ក្បែរវិមានឯករាជ្យ ទល់មុខនឹងធនាគារ APD)

បើកលក់ពីម៉ោង៖ 7ព្រឹក ដល់ម៉ោង 7យប់ 

តម្លៃ៖ ចាប់ពី$1.8ឡើងទៅ

អត្ថបទគួរតែអានបន្ទាប់