Wild Rose Eatery
- View Park Mall, Phnom Penh
- 017 272 779
មានទីតាំងនៅម្ដុំបឹងកក់ Wild Rose Eatery គឺជាហាងមានលក់កាហ្វេផង ម្ហូបផងជាច្រើនមុខ។ Wild Rose Eatery មានការតុបតែងស្អាត សាកសមសម្រាប់អ្នកចូលចិត្តថតរូបស្អាតៗ ឡូយៗតែម្ដង!
Wild Rose Eatery មានបម្រើម្ហូបនិងភេសជ្ជៈជាច្រើនមុខ មានទាំងបែបអឺរ៉ុប ទាំងបែបអាសុី ទាំងកាហ្វេនិងភេសជ្ជៈប្លែកៗបង្កើតដោយខ្លួនឯងផ្ទាល់ ទាំងស្រាក្រឡុក និយាយទៅគឺមានសឹងតែគ្រប់សព្វតែម្ដង។
Triple Wild Lattes ជាកាហ្វេទឹកដោះគោដែលច្នៃឲ្យមានរសជាតិប្លែក ស្រទន់ មានពណ៌ស្អាតៗ។ Triple Wild Lattes អាចញ៉ាំក្ដៅក៏បាន ត្រជាក់ក៏បានតាមចំណង់ចំណូលចិត្ត។
នៅខាងក្នុងហាងមានការរចនា និងតុបតែងឡើងយ៉ាងស្អាត បែបពណ៌ផ្កាឈូកលាយស មើលទៅមានលក្ខណៈទាន់សម័យហើយគួរឲ្យស្រឡាញ់។ បើបានទៅ ដឹងតែមានរូបទុកផុសច្រើនម៉ង!
សម្រាប់ព័ត៌មានលំអិតបន្ថែម ឬប្រម៉ូសិនផ្សេងៗ សូមចូលទៅកាន់ផេកហ្វេសប៊ុកតាមរយៈ Wild Rose Eatery៕
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.