សម័យស្វែរ - Samai Sqaure
- Street 337, Sangkat Boeung Kok I, Khan Toul Kork, Phnom Penh
- 092 870 870
អ្នកទួលគោកកំពុងតែរំភើបរីករាយហើយហ្នឹង ព្រោះថាមានកន្លែងប្រជុំទៅដោយហាងអាហារល្បីប្រ៊េនថ្មី “Samai Square” ទើបតែបើកនោះអី! មិនថាជាអាហារខ្មែរ ឬ បរទេស ជាប្រភេទភេសជ្ជៈកាហ្វេ តែគុជ ឬ បារនោះទេ នៅ Samai Square មានទាំងអស់។ អ៊ីចឹងចាំអីទៀត ចង់ដឹងខ្លាំងមែនទេ ថាហាងដែលអ្នករំពឹងទុកណាមួយដែលនឹងមានវត្តមាននៅទីនេះ?
KOBE Teppanyaki បានដំណើរការតាំងពីឆ្នាំ 1994 មកម្ល៉េះ ដែលជាភោជនីយដ្ឋាន teppanyaki ឈរជើងយូរជាងគេ និងល្បីល្បាញបំផុតនៅក្រុងភ្នំពេញ! សាខាថ្មីបំផុតរបស់ KOBE Teppanyaki គឺបានបើកដំណើរការហើយនៅឯផ្សារទំនើប Samai Square និង ត្រៀមខ្លួនជាស្រេចក្នុងការបម្រើអ្នកទាំងអស់គ្នា។
មកសាកម្ហូបបែបអ៊ីតាលីនៅ Pizzeria Matteo Samai Square ម្តងមើល។ ថ្ងៃត្រង់ ឬ ពេលល្ងាចញ៉ាំ Salmon E Ricotta មួយចំណិតពីរអីសិនក៏បាន។
ហត់មួយថ្ងៃហើយមែនអត់? មកបន្ធូរអារម្មណ៍នៅបារថ្មី BATTOUN Bar & Bistro ជាមួយមិត្តភក្តិ និងក្រុមគ្រួសារឲ្យប្លែកអារម្មណ៍ម្ដងទៅចឹង។ បើកថ្មីមែនពិត តែអាហារ និង cocktail ល្បីថាឆ្ងាញ់ ថែមទាំងមានបរិយាកាសល្អអមដោយក្រុមតន្រ្តីប្រគុំផ្ទាល់កំដរបរិយាកាសនៅពេលយប់ទៀតផង។
Tube Coffee នាំយកកាហ្វេបែបខ្មែរ និងភេសជ្ជៈជាច្រើនប្រភេទដែលមានរសជាតិឈ្ងុយឆ្ងាញ់ និងតំលៃសមរម្យ។ ប្រសិនបើអ្នករក កន្លែងធំទូលាយ និងបរិយាកាសល្អសម្រាប់ជួបជុំជាមួយមិត្តភក្តិ បំពេញកិច្ចការជាក្រុម ឬ ក៏ចង់ញ៉ាំកាហ្វេលំហែអារម្មណ៏ មក Tube Coffee Samai Square គឺដឹងតែត្រូវចិត្តតែម្ដង!
NEM Lounge & Bar ចាប់បើកពីម៉ោង 10 ព្រឹកដល់យប់ជ្រៅ ដោយមានបម្រើទាំងអាហារពេលថ្ងៃត្រង់ និងពេលល្ងាចជាមួយជម្រើសអាហារ ភេសជ្ជៈ និងអាហារសម្រន់ផ្សេងៗទៀតជាច្រើនមុខ។
Samot Thmey កំពុងផ្តល់ជូននូវការបញ្ចុះតម្លៃពិសេសសម្រាប់ការបើកសាកល្បងរបស់ពួកគេដោយមុខម្ហូបពេលថ្ងៃមានតម្លៃត្រឹមតែ $3 គ្រប់មុខអាហារ និងការបញ្ចុះតម្លៃ 20% សម្រាប់ស៊ុប!
ចង់ភ្លក់រសជាតិម្ហូបម៉ាឡេស៊ី និងសឹង្ហបុរីទេ? អ្នកទាំងអស់គ្នាអាចមកសាកល្បងម្ហូបប្រចាំហាងដ៏ល្បីរបស់ពួកគេដូចបាក់គូតេ ការីមាន់ឆ្នាំងដី ការីសាច់ជ្រូកបំពង និងបាយមាន់ហៃណាំជាដើម។
SpicySisters មានបម្រើជាម្ហូបបែបខ្មែរ - ថៃក៏ដូចជាបង្អែមនិងភេសជ្ជៈ។ SpicySister នឹងបើកសាខាទី 2 របស់ខ្លួននៅ Samai Square ក្នុងពេលឆាប់ៗនេះ!
ចង់ញ៉ាំគ្រឿងសមុទ្រមែនអត់? មកភោជនីយដ្ឋាន Samnang Seafood គឺមិនខកបំណងទេ គ្រឿងសមុទ្រស្រស់ៗ ឆ្ងាញ់ៗ ថែមទាំងមាន Cocktails ផង។
យីហោតែទឹកដោះគោតៃវ៉ាន់នេះបានពង្រីកសាខាខ្លួនទៅដល់តំបន់ទួលគោកហើយគឺនៅឯ Samai Square តែម្តងហើយសាខាថ្មីនេះក៏នឹងបើកក្នុងពេលឆាប់ៗនេះដែរ។
ភោជនីយដ្ឋាន BBQ បែបកូរ៉េនេះទីបំផុតបានមកដល់ប្រទេសកម្ពុជាយើងហើយ ដែលមានទីតាំងដំបូងគេបង្អស់នៅ Samai Square។ ធ្លាប់តែឃើញគេបង្ហស់ Story ឃើញម្តងៗស្រក់ទឹកមាត់ ឥឡូវចាំបន្តិចទៀតដល់វេនយើងម្តងហើយ!
ឃ្លានម្ហូបវៀតណាម? ភោជនីយដ្ឋាន V ប្រាកដជាអាចបំពេញបំណងរបស់អ្នកបានជាមួយនឹងជម្រើសមុខម្ហូបឆ្ងាញ់ៗជាច្រើនមុខ។
ទាំងម្ហូប បរិយាកាស និងការតុបតែងរបស់ HKSteamKitchen គឺដូចនៅហុងកុងអញ្ចឹង។ ចំណែកឯអាហារវិញ ក៏មិនណយដែរម៉ោះ!
ញ៉ាំអាហារឆ្អែត ខ្វះបង្អែមលាងមាត់ដូចមិនសមណោះ! ចង់ដឹងថានៅ Something Sweet Dessert Café មានអីខ្លះ តោះចាំទៅសាកទាំងអស់គ្នា!
នំបុ័ង នំខេក និងភេសជ្ជៈឆ្ងាញ់ៗជាច្រើនគឺអាចរកទិញបាននៅ 85c Bakery Café។
បើចង់ភ្លក់ម្ហូបសឹង្ហបុរីបែបប្រពៃណីដូចជាឡាក់សា និង Kaya Toast កុំភ្លេច Killiney Cambodia ណាដែលសាខាថ្មីរបស់ពួកគេនឹង ចាប់បើកដំណើរការក្នុងពេលឆាប់ៗនេះនៅ Samai Square។
ទីតាំង៖ ផ្លូវលេខ 337, សង្កាត់បឹងកក់ទី 1, ខណ្ឌទួលគោក, រាជធានីភ្នំពេញ | Googlemap
លេខទំនាក់ទំនង៖ 092 870 870
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.