Brunch ចុងសប្ដាហ៍ជាមួយសាច់គោ Wagyu និងគ្រឿងសមុទ្រស្រស់ៗតែមួយគ្មានពីរក្នុងរាជធានីភ្នំពេញ
ស្វាគមន៍មកកាន់អត្ថបទថ្មីបង្អស់របស់ FoodBuzz មកអានថាតើ Raffles Hotel Le Royal មានអ្វីថ្មីប្លែកផ្ដល់ជូនទៀតហើយ? បន្ទាប់ពីការចុះផ្សាយអត្ថបទទាក់ទងនឹងការបញ្ចាំងកុនក្រោមមេឃ Cinema Paradiso (អ្នកអាចអានបាននៅទីនេះ ) ថ្ងៃនេះបង្វែរការកំសាន្ដ និងទទួលទានអាហារពេលល្ងាច មកការទទួលទានអាហារនាពេលថ្ងៃត្រង់វិញម្ដង។
ពួកយើងរីករាយណែនាំនូវកម្មវិធីថ្មីមួយទៀតដែលសណ្ឋាគារដ៏ប្រណីតបានរៀបចំសម្រាប់ភ្ញៀវជារៀងរាល់ចុងសប្ដាហ៍ដែលមានឈ្មោះថា Wagyu & Pavie Brunch។
ភោជនីយដ្ឋាន Restaurant Le Royal នៅក្នុងសណ្ឋាគារដ៏ប្រណីត Raffles Hotel Le Royal នេះផ្ទាល់មានការរៀបចំជាអាហារប៊ូហ្វេពេលថ្ងៃត្រង់ពិសេសរួមមានសាច់គោ Wagyu នាំចូលពីបរទេស និងស្រាក្រហម Esprit de Pavie ពិសាដោយសេរី ជារៀងរាល់ចុងសប្ដាហ៍នៅថ្ងៃសៅរ៍ និងអាទិត្យ។ កាន់តែសម្បូរបែបជាមួយនឹងជម្រើសអាហារជាច្រើនផ្សេងទៀតដូចជា គ្រឿងសមុទ្រស្រស់ៗ គ្រុំ បង្កង អយស្ទ័រ និង crawfish, ថ្លើមក្ងាន Foie Gras, សាច់ Cold Cuts និង ឈីសបរទេស បូកផ្សំនឹងផាស្ដាក្ដៅៗរៀបចំលើតុដ៏ធំមួយ។ អ្វីដែលជាចំណូលចិត្តរបស់អ្នកគ្រប់គ្នាគឺ គ្រុំស្រស់ៗដែលត្រូវបានបម្រើផ្ទាល់ដល់តុ តែកុំភ្លេចទុកពោះញ៉ាំបង្អែមណា៎! Weekend Brunch ប្រាកដជាទាក់ទាញអ្នកចូលចិត្តទាំងអាហារអ៊ឺរ៉ុប និងខ្មែរ ជាពិសេស Chocolate Fountain។
FoodBuzz ធានាថាអ្នកនឹងទទួលបានបទពិសោធន៍អាហារពេលថ្ងៃដ៏ឥតខ្ចោះជាមួយនឹងបញ្ជីមុខម្ហូបដ៏សម្បូរបែប និងបរិយាកាសបែបក្លាស្សីកក្នុងសណ្ឋាគារដ៏ប្រណីតរួមជាមួយនឹងទេសភាពដ៏ស្រស់ស្អាតនៃសួនច្បារពណ៌បៃតងខ្ចី និងអាងហែលទឹកដ៏ធំនៅក្រៅបង្អួចស្របពេលអ្នកស្រស់ស្រូបអាហារដ៏ឈ្ងុយឆ្ងាញ់។
ចង់ដឹងថាបទពិសោធន៍នេះអស្ចារ្យនិងមិនអាចប្រៀបផ្ទឹមបានយ៉ាងណា រីករាយនឹងកម្រងរូបភាពក្នុងអត្ថបទនេះ។
តម្លៃ៖
- $82++ រួមជាមួយការញ៉ាំស្រាក្រហម Esprit de Pavie ដោយសេរី
- $102++ រួមជាមួយការញ៉ាំស្រាសាំប៉ាញH. Mumm Cordon Rouge ដោយសេរី
ម៉ោង៖ រៀងរាល់ថ្ងៃសៅរ៍និងអាទិត្យ 12:00PM - 03:00PM
ទំនាក់ទំនងកក់៖ +855 23 981 888 ឬ អ៊ីម៉ែល dining.leroyal@raffles.com
ទីតាំង៖ Restaurant Le Royal, Raffles Hotel Le Royal, រុក្ខវិថីដូនពេញ, សង្កាត់វត្តភ្នំ, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ | Googlemap