Wau Phnom Penh Halal Restaurant ៖ ហាងម្ហូបម៉ាឡេរសជាតិដើមមួយកន្លែងនៅភ្នំពេញ ជាមួយជម្រើសដ៏សម្បូរបែប

មាន​ដឹងអត់?​ ម្ហូបម៉ាឡេសុីដែលពេញនិយមជាងគេ ដែលមនុស្សភាគច្រើនស្គាល់នោះគឺ ណាសុីឡាម៉ាក់និងការី ប៉ុន្តែថ្ងៃនេះ ក្រុម FoodBuzz យើងនឹងណែនាំអ្នកទាំងអស់គ្នាឲ្យស្គាល់ម្ហូបម៉ាឡេសុីឆ្ងាញ់ៗជាច្រើនមុខទៀត។ 

ថ្ងៃនេះយើងនឹងទៅសាកម្ហូបម៉ាឡេសុីនៅហាង Wau Phnom Penh Halal Restaurant ដែលមានទីតាំងនៅ ផ្ទះលេខ ៣EOC  ផ្លូវលេខ ២០៨ ដែលមានលក់ម្ហូបម៉ាឡេសុីរសជាតិដើម ឆ្ងាញ់ៗ! ហើយម្ហូប៥មុខដែលពួកយើងចង់ណែនាំឲ្យអ្នកទាំងអស់គ្នាស្គាល់នោះគឺ៖

១. Satay - ១០ចង្កាក់ (៥ដុល្លារសម្រាប់សាច់មាន់ និង៧ដុល្លារសម្រាប់សាច់គោ)

២. Nasi Goreng Kampong​ - ៤ដុល្លារ

៣. Sup Ekor - ៤ដុល្លារ

៤. Ayam masak merah - ៤ដុល្លារ

៥. Keropok Lekor និង Cekodok - ៤ដុល្លារ

សម្រាប់ក្រុម FoodBuzz យើង ចូលចិត្តម្ហូបទាំងអស់ដែលបានសាក ពិសេសគឺ Ayam masak merah​ ព្រោះវាមានរសជាតិផ្អែមល្មម មិនហឹរពេក មាន់បំពងបានល្អ ខាងក្នុងទន់ ខាងក្រៅស្រួយ តែឆ្អិនល្អ​ និយាយទៅជាតិតែម្តង។​ បន្ថែមម្ទេសបន្ទិចទៀត ដើម្បីបង្កើនរសជាតិ! 

ឃ្លានហើយមែនទេ? ចាំអីទៀត? ទៅសាកម្ហូបម៉ាឡេនៅហាង Wau Halal Restaurant Phnom Penh ទាំងអស់គ្នា! ដឹងតែមិនខកបំណងទេ!

  • កម្មវិធីនេះនាំមកជូនដោយធនាគារ Maybank ជាដៃគូសហការដ៏គួរឲ្យទុកចិត្ត និងគាំទ្រដោយស្ថានទូតម៉ាឡេសុី Embassy of Malaysia Phnom Penh!
  • វីដេអូនេះថតដោយប្រើកាមេរ៉ា Sony 7RIV with 24-70mm f2.8 និង Sony A7Riii with 85mm f1.4

Wau Phnom Penh Halal Restaurant

អត្ថបទគួរតែអានបន្ទាប់