អត់ Microwave ក៏អាចកម្ដៅម្ហូបអាហារបានដោយងាយៗ ជាមួយវិធីទាំងនេះ

តែងតែលឺចាស់ៗនិយាយប្រាប់ហើយមែនទេថា ញ៉ាំអាហារទាន់ពេលក្ដៅបានឆ្ងាញ់។ ចុះបើអាហារដឹកពីក្រៅមក ទម្រាំតែមកដល់អស់ក្ដៅល្មម! អ៊ីចឹង បើចង់រក្សារសជាតិអាហារឲ្យឆ្ងាញ់និងប្រសើរជាងមុននោះ ពួកយើងគួរគប្បីឆ្លៀតពេលប៉ុន្មាននាទីកម្តៅម្ហូបទាំងនោះឡើងវិញមុននឹងញ៉ាំ ជាមួយនឹងវិធីងាយៗខាងក្រោម ទោះបីជាអ្នកមិនមាន​ microwave ក៏ដោយ។ តោះ! មកដឹងពីវិធីទាំងនោះជាមួយគ្នា!

Image: asian inspirations

កម្តៅភីហ្សា(Pizza) ដោយប្រើខ្ទះឆា

  • ដាក់ខ្ទះឆាឲ្យក្តៅល្មម
  • ដាក់ចំណិតភីហ្សាដែលនៅសល់នៅលើខ្ទះ ហើយដាក់កម្តៅឲ្យបានប្រមាណ២នាទី
  • បន្តក់ទឹក២-៣ដំណក់ទៅលើខ្ទះ (មិនមែនដាក់លើភីហ្សាទេ!!!)
  • បិទគម្របពីលើខ្ទះ ហើយបន្តកម្តៅប្រហែល២-៣នាទីទៀត រហូតដល់ឈីសចាប់ផ្តើមរលាយ ហើយសំបកភីហ្សាឡើងក្រៀម។

Image: The Kitchn

Image: The Kitchn

កម្តៅម្ហូបចំហុយ ជាមួយឆ្នាំងខ្ទះ

***អាចជាបាយ គាវចំហុយ បាញ់ហយ 

  • ដាក់ម្ហូបដែលត្រូវកម្តៅ នៅលើសឹងចំហុយឫស្សី​ ឬឆ្នាំងចំហុយ ឬកន្រ្តក(ចៀសវាងកន្រ្កកជ័រ)
  • ដាក់វាទៅលើឆ្នាំងខ្ទះដែលមានទឹកល្មម (ធ្វើយ៉ាងណា កុំឲ្យម្ហូបប៉ះនឹងទឹក) ម្ហូបនឹងត្រូវបានកម្តៅជាមួយនឹងចំហាយទឹកពុះ
  • ទុកបែបនេះតែប៉ុន្មាននាទី អ្នកក៏អាចញ៉ាំាបានហើយ។

Image: Kannamma Cooks

Image: Damn Delicious

កម្តៅម្ហូបឆា ដោយប្រើខ្ទះឆា

  • ដាក់ខ្ទះឆាឲ្យក្តៅតិចៗ ហើយចាក់ទឹក​ ឬប្រេងឆា (ប្រហែល២ស្លាបព្រា) ចូលទៅក្នុងខ្ទះ
  • ដាក់ម្ហូបចូល រួចឆាត្រឡប់ចុះឡើងតិចៗរហូតដល់ក្តៅសព្វល្អ។

Image: Mc Cormick

Image: The Spruce Eats

កម្តៅសាច់អាំង ជាមួយនឹងចង្អើរ

  • ដាក់ម្ហូបនៅលើបន្ទះអាលុយមីញ៉ូម ឬបន្ទះដុតនំ (Baking sheet)
  • ដាក់ចង្អើរកម្តៅលើភ្លើង២-៣នាទី (សូមបើកភ្លើងតិចៗបានហើយ)
  • ដាក់ម្ហូបកម្តៅលើចង្អើរ រហូតដល់ក្តៅល្មមទាំងសងខាងជាការស្រេច។

កម្តៅម្ហូបចៀន ឬបំពង ដោយប្រើខ្ទះចៀន

  • ដាក់ខ្ទះចៀនឲ្យក្តៅ​ ហើយចាក់ប្រេងឆាចូល
  • ចាំរហូតដល់ប្រេងឆាឡើងក្តៅ សឹមដាក់ម្ហូបចូលទៅក្នុងខ្ទះ
  • ប្រែត្រឡប់ទៅម្ខាងទៀត ពេលដែលម្ខាងឡើងក្រៀម ឬស្រួយហើយ
  • ដាក់សម្រក់ខ្លាញ់ចេញមួយសន្ទុះ ហើយអ្នកអាចញ៉ាំបានហើយ

Image: BBC

អត្ថបទគួរតែអានបន្ទាប់