ការ៉េមទន់ៗ ស្វិតៗ ដិតជាប់អារម្មណ៍ជាមួយនឹង Mochi Milky រសជាតិទឹកដោះគោ!
នរណាមិនស្គាល់ការ៉េម Wall’s? ម៉ាកការ៉េមនេះល្បីណាស់នៅក្នុងប្រទេសកម្ពុជា ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនខ្មែរ មិនថាវ័យណាទេគឺចូលចិត្តញ៉ាំការ៉េម Wall’s គ្រប់ៗគ្នា! អាចថាបានថាពួកគាត់ចូលចិត្តការ៉េម Wall’s ដោយសារតែការ៉េមម៉ាកនេះមានជម្រើសច្រើន រសជាតិច្រើនតាមតម្រូវការរបស់អតិថជន ហើយងាយស្រួលទិញទៀត នៅណាក៏មាន!
Wall's មាននាមជាម៉ាកការ៉េមលំដាប់លេខមួយរបស់ប្រទេសអង់គ្លេស។ ផលិតឡើងទាំងពីឆ្នាំ 1922 តែនៅតែទទួលបានការគាំទ្ររហូតដល់មានឈ្មោះសុះសាយទូទាំងពិភពលោក។ ឥឡូវនេះវិញ Wall's បានក្លាយខ្លួនប្រ៊េនធំមួយរបស់ Unilever Cambodia។ Wall's ត្រូវបានប្រជាជនកម្ពុជាទទួលស្គាល់ថាជានិមិត្តសញ្ញានៃការចែករំលែកសុភមង្គល និងការបង្កើតភាពរីករាយផងដែរ។
ហើយនៅក្នុងខែសីហាថ្មីៗនេះ Wall’s បានចេញនូវការ៉េមថ្មីប្លែកមួយប្រភេទទៀតមានឈ្មោះថា Wall’s Mochi Milky សម្រាប់អតិថជនដែលចូលចិត្តនំម៉ូឈីជប៉ុន។ Mochi Milky របស់ Wall’s មានស្នូលជាការ៉េមរសជាតិទឹកដោះគោស្រស់រួមជាមួយនឹងវ៉ាន់នីឡា ផ្អែមល្មមឆ្ងាញ់ មិនទ្រលន់ ហើយជាពិសេសមានសាច់នំម៉ូឈីទន់ៗ ស្វិតៗ ផ្អែមលមៗស្រោបពីខាងក្រៅ។
ជាប់មាត់ជាប់ចិត្ត ហើយជាពិសេសត្រូវចិត្តម៉ាច់ជាមួយយុវវ័យ ក្មេងៗ ខ្ជូតៗ ពេលទំពារហើយចង់ទំពារទៀត។ ឥឡូវអានចប់ហើយ ដើរទម្រង់ទៅបើកទូរការ៉េម Wall’s របស់អ៉ីចាប់ហួយ ទិញពីរបីប្រអប់សាកទៅបើមិនជឿ!
#WallsCambodia #WallsMochiMilky #MochiIceCream
សម្រាប់ព័ត៌មានបន្ថែម៖ https://m.facebook.com/cambodiawalls
អាចរកទិញបានគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា កុំភ្លេចញ៉ាំការ៉េម Wall’s ទទួលបានភាពរីករាយរាល់ថ្ងៃ!