កំពុងរកប្រហិតត្រីសុទ្ធៗចៀនភ្លាមៗមែន? មកតូប វិសាល ភា ប្រហិតត្រីនៅម្តុំផ្សារធំថ្មីម៉ោ!

ប្រហិតត្រីឆ្លាតចៀន ជាអាហារសម្រន់មួយប្រភេទដែលប្រជាជនខ្មែរនិយមញ៉ាំពេលរសៀល ប៉ុន្តែភាគតិចណាស់ដែលមានលក់ប្រហិតត្រីឆ្លាតចៀនសុទ្ធៗដែលមានរសជាតិឈ្ងុយឆ្ងាញ់នោះ គឺភាគច្រើនមានតែលក់ជាមួយប្រហិតចៀនចំរុះផ្សេងៗទៀត។ ប៉ុន្តែថ្ងៃនេះ ក្រុមដើរញ៉ាំរបស់ StreetBuzz បានរកឃើញកន្លែងមួយដែលគេល្បីថា​ប្រហិតត្រីឆ្លាតចៀនលក់ដាច់ដល់ថ្នាក់តម្រង់ជួរឈរទិញទៀត!

មិនថាចាស់ មិនថាក្មេងទេ ឲ្យតែឃ្លានបាយកកប្រហិតត្រីចៀនគឺដឹងតែនឹកឃើញដល់តូប វិសាល ភា ប្រហិតត្រីចៀន នៅម្តុំផ្សារធំថ្មីហើយ។ អ្នកលក់ប្រាប់ថា អ្នកមកទិញរាល់ដងគឺសុទ្ធតែម៉ូយចាស់ៗដែលធ្លាប់ទិញហើយមកទិញទៀត និងភ្ញៀវថ្មីៗដែលស្គាល់តូបគាត់តៗគ្នា តាមគេតាមឯងនឹង! តូបគាត់លក់តពីមួយជំនាន់ទៅមួយជំនាន់ បើគិតទៅឡើងជាង 10 ឆ្នាំ ហើយអ្វីដែលធ្វើអោយប្រហិតត្រីគាត់លក់ដាច់រាល់ថ្ងៃគឺ គាត់បានយកសាច់ត្រីឆ្លាតសុទ្ធ 100% មកវ៉ៃផ្សំគ្រឿង អត់ប្រើម្សៅស្វិតអីទេ ហើយជ្រក់ស្ពៃក្តោបជាមួយនិងត្រសក់គឺធ្វើថ្មីៗរាល់ថ្ងៃ។ ប្រហិតត្រីនៅកន្លែងគាត់ ទាល់តែមានភ្ញៀវកម្ម៉ង់បានគាត់ធ្វើឲ្យគេភ្លាមៗតែម្តង ព្រោះគាត់ប្រាប់ថាធ្វើទុកមិនឆ្ងាញ់ដូចចៀនថ្មីៗទេ។

កន្លែងរបស់គាត់មិនត្រឹមតែមានប្រហិតត្រីឆ្លាតចៀនទេ ក្រៅពីនឹងទៀត គាត់ក៏មានលក់ដូចជា៖ ងៀតគោអាំង ត្រីដុតទឹកអំពិលទុំ ញាំម្កាក់ត្រីឆ្អើរជាមួយនិងបង្គារក្រៀមផងដែរ។

សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងតាមលេខ៖ 088 887 7870 / 077 439 045
អាសយដ្ឋាន៖ ខាងជើងផ្សារថ្មី ផ្លូវ61 កែងផ្លូវ 114
ផែនទី៖ https://goo.gl/maps/Rz5b198krsdnVXgv6

អត្ថបទគួរតែអានបន្ទាប់