Village Coffee
- https://goo.gl/maps/pDsnBr2TNKUQPkgr7
- 078 484 248
នេះគឺជាហាងកាហ្វេភូមិ (Village Coffee) ដែលមានទីតាំងស្ថិតនៅខេត្តកំពង់ធំ ត្រឹមតែ 5នាទី ប្រមាណ400 ម៉ែត្រពីផ្លូវជាតិលេខ6 ទៅកាន់ហាងកាហ្វេផ្ទាល់ ។
ហាងកាហ្វេភូមិបានផ្សារភ្ជាប់ខ្លួនឯងជាមួយនឹងធម្មជាតិ ដោយទីតាំងរបស់វាផ្ទាល់ត្រូវបានហ៊ុំព័ទ្ធដោយផ្ទះអ្នកភូមិ និង រុក្ខជាតិបៃតងជាច្រើន ដូចជាផ្កា ដើមត្នោត ដើមដូង រុក្ខជាតិបៃតងផ្សេងទៀតក៏ដូចជាការរៀបចំហាងឲ្យភ្ញៀវទទួលបាននៅអារម្មណ៍ប្លែកប្រៀបធៀបនឹងកាហ្វេភូមិពិតៗអញ្ចឹង។
បើសិនជាអ្នកទាំងអស់គ្នាបានទៅខេត្តកំពង់ធំហើយអត់សូវស្គាល់និងដឹងពីហាងកាហ្វេនៅម្តុំនោះទេ អាចមកហាងកាហ្វេភូមិបាន ពីព្រោះថាហាងនេះផ្ទាល់ទទួលបានការគាំទ្រខ្លាំងមែនទែនពីសំណាក់សិស្សសាលា អ្នកធ្វើការនៃខេត្តកំពង់ធំផ្ទាល់ និងជាពិសេសអ្នកធ្វើដំណើរតាមផ្លូវទៅតាមខេត្តនានា។
បើនិយាយពីភេសជ្ជៈប្រចាំហាងវិញមានឈ្មោះថា “កាហ្វេលោកតា” ដោយអត្ថន័យនៃការដាក់ឈ្មោះនេះគឺសំដៅទៅកាន់អ៊ុំៗចាស់ៗដែលនិយមចូលចិត្តហូបកាហ្វេនៅតាមតៀមកាហ្វេកាលពីសម័យមុន បន្ទាប់មកក៏យកមកច្នៃជារសជាតិកាហ្វេទូទៅដើម្បីឲ្យអ្នកដែលអត់សូវចេះញុាំកាហ្វេក៏អាចញុាំបានដូចគ្នា។
បន្ថែមទៅលើរសជាតិវិញគឺថាឆ្ងាញ់ប្លែកមែនទែនសម្រាប់បងប្អូនអ្នកនិយមចូលចិត្តកាហ្វេ ព្រោះអីកាហ្វេគេហ្នឹងធ្វើឡើងអាចអោយសូម្បីតែក្រុមកាងារពួកយើងដែលមិនសូវចេះញុាំកាហ្វេក៏អាចញុាំបានដែរ ហើយលាន់មាត់ថាឆ្ងាញ់គ្រប់ៗគ្នាទៀត។ ក្រៅពីនេះក៏មានជាប្រភេទភេសជ្ជៈបែប Frappe ដែលសិស្សនិស្សិតគាត់ឧស្សាហ៍កុម៉្មង់ញុាំជារឿយៗផងដែរ។ ហើយបើនិយាយពីតម្លៃវិញគឺក្រោម ៛7,000 គ្រប់ប្រភេទទាំងអស់លើកលែងតែ ប្រភេទ Frappe គឺមានតម្លៃ ៛7,500 គ្រប់រសជាតិ។
មួយវិញទៀត! សម្រាប់បងៗដែលជាអ្នកនិយមចូលចិត្តថតរូបគឺ អត់ខ្វះទេកន្លែងដែលអាចថតបាន ព្រោះថាគ្រប់កន្លែងតាំងពីផ្លូវដើរចូលហាងសុទ្ធតែជាកន្លែងស្អាតៗ ជាពិសេសហាងនេះផ្ទាល់គឺត្រូវម៉ាច់ហ្មងចំពោះបងៗដែលស្រលាញ់ និង ចូលចិត្តបរិយាកាសបែបធម្មជាតិ ព្រោះវាធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយខ្លាំងមែនទែន។
អញ្ចឹងនៅចាំអីទៀត? បើបានទៅកំពង់ធំកុំភ្លេចឆ្លៀតចូលសាកកាហ្វេនៅហាងកាហេ្វភូមិទាំងអស់គ្នាផងណ៎ា!
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.