ញុំាមី និងគុយទាវបែបស្ទី្រតហ៊្វូតអាសុីជាមួយ VIA Noodle Bar
VIA Noodle Bar ហាងមីទើបតែបើកថ្មីមួយមានទីតាំងនៅម្ដុំទួលគោក មានទាំងអាហារពេលព្រឹកដល់ពេលយប់ ធានាសេវាកម្មល្អ រសជាតិឆ្ងាញ់តែម្ដង។ ពាក្យនេះរួមបញ្ចូលយ៉ាងល្អឥតខ្ចោះនូវបេសកកម្មរបស់ VIA ក្នុងការផ្តល់នូវការធ្វើដំណើររុករក និងស្វែងយល់ពីរសជាតិមីតាមតំបន់ស្របតាម Tagline "Asian Street Noodle”។
VIA Noodle Bar ត្រូវបានគេស្គាល់ថាមានសេវាលឿនប្រសិទ្ធភាព និងរសជាតិដិត។ ពួកគេផ្តោតលើការផ្ដល់នូវអាហារដល់អតិថិជនយ៉ាងឆាប់រហ័ស ដោយមិនចាំបាច់ធ្វើការរង់ចាំយូរនោះទេ ហើយនៅ ក្នុងមួយចានៗវិញបរិមាណសមរម្យល្មមសម្រាប់ម្នាក់ៗ សមនឹងតម្លៃទៀតផង។ អ្វីដែលពិសេសរបស់ហាងមី វីយ៉ារ៍គឺ គុយទាវ និងមីដែលមានទឹកស៊ុបមានជាតិល្មមមិនប្រៃពេក មិនសាបពេក និងគ្រឿងទេសជាច្រើនមុខទៀតដែលធានានូវរសជាតិឈ្ងុយឆ្ងាញ់ដល់អតិថិជនគ្រប់ពេល។
វីយ៉ារ៍នាំមកជូននូវបទពិសោធន៍អាហារស្ទី្រតហ៊្វូតជាមួយនឹងភាពទាន់សម័យសាកសមនឹងរបៀបរស់នៅបែបជឿនលឿននាពេលបច្ចុប្បន្ននេះ។ ពួកគេមានជម្រើសមី ៥ រសជាតិសម្រាប់ជ្រើសរើស ហើយម៉ឺនុយនេះមានលក្ខណៈពិសេសជាច្រើនសុទ្ធសឹងតែរបស់យុវ័យសម័យបច្ចុន្បចូលចិត្តទទួលទានវា។ តាំងពីស៊ុបសាច់គោ គុយទាវថៃ Khao Soi និងស៊ុបស៊ីឈួនហឹរនៅវីយ៉ារដឹងតែមិនខកបំណងទេ។
ទីតាំង៖ https://maps.app.goo.gl/1CejefoR9PCpN4o4A
ព័ត៌មាន៖ https://t.me/vianoodlebar
ម៉ោងបើក៖ 7 ព្រឹក - 9 យប់
ទំនាក់ទំនងដឹកជញ្ជូន: 087 39 38 68