សាកសាច់អាំងចង្រ្កានដីលើរានហាលឲ្យស្រទ្បះមុខម្តងមើល

រាល់ដង FoodBuzz ធ្លាប់តែញ៉ាំសាច់អាំងនៅកន្លែងធម្មតា តែលើកនេះចង់ប្តូរបរិយាកាសម្តងគឺញ៉ាំសាច់អាំងលើរានហាល! ហាងសាច់អាំងវេរ៉ង់ដា (Varenda BBQ) មានលក់សាច់អាំង បាយឆា ម្ហូប និងភេសជ្ជ:ផ្សេងៗ។ ក្នុងឈុតសាច់អាំង យើងអាចកុម្ម៉ង់តាមចំណូលចិត្តដែលមានសាច់ជាច្រើនប្រភេទដូចជាសាច់គោ សាច់គោអូស្រ្តាលី សាច់ជ្រូកបីជាន់ សាច់ពពែ គ្រឿងសមុទ្រ ព្រុយត្រីសាល់ម៉ុនជាដើម។

Veranda BBQ
Veranda BBQ

អ្វីដែលសំខាន់នោះគឺយើងអាំងសាច់លើចង្ក្រានដី។  យើងអាចហៅបាយស នំបុ័ងខ្ទឹម និងនំបុ័ងប័រមកញ៉ាំជាមួយសាច់អាំងផងដែរ។ រីឯទឹកជ្រលក់មាន 2 ជំរើសគឺ ទឹកតៅហ៊ូ និងទឹកម្រេច។ ពេលជ្រលក់សាច់ជាមួយទឹកជ្រលក់ទាំង 2 នេះ ឃើញថាឆ្ងាញ់ល្មមម៉្យាងម្នាក់។

Veranda BBQ

Veranda BBQ

លើសពីនេះទៅទៀត ប្រិយមិត្តបានអង្គុយអាំងសាច់នៅលើវេរ៉ង់ដាដែលគេរៀបជាតុ កោអីនៅជាន់ទី1 និងនៅលើវេរ៉ង់ដាដែលគេរៀបឲអង្គុយផ្ទាល់នៅជាន់ទី2។ បរិយាកាសស្រស់ស្រាយដូចនៅ Skybar អញ្ចឹង គ្រាន់តែនៅទីនេះ Skybar បែបសាច់អាំង!

Veranda BBQ

Veranda BBQ
Veranda BBQ

Veranda BBQ

កុំបារម្ភខ្លាចមេឃភ្លៀងអី ព្រោះនៅទីនេះមានដំបូលក្របភ្លាមៗតែម្តង!

ទីតាំង: ផ្ទះលេខ 163 ផ្លូវលេខ175 សង្កាត់ ទួលទំពូង 2 ភ្នំពេញ | Googlemap តម្លៃ: ប្រហែល $7 - $8 ឡើងទៅក្នុងម្នាក់ (បើទៅគ្នា 4 នាក់)

បើកម៉ោង: 4PM - 11PM

អត្ថបទគួរតែអានបន្ទាប់