ធ្លាប់ទៅអ្នកលឿងហ្នឹងគេដែរ តែធ្លាប់បានទៅកន្លែងនេះម្តងនៅ? Chill កប់ហ្មង!

ធ្លាប់តែលឺគេល្បីពីស្ពានអ្នកលឿង ហើយមានមនុស្សជាច្រើនដែរធ្លាប់បានទៅលេង និង ធ្វើដំណើរឆ្លងកាត់កុះក​រជារៀងរាល់ថ្ងៃ និងចុងសប្តាហ៍ជាដើម។ ចុះប្រិយមិត្តទាំងអស់គ្នាវិញបានលឺឬធ្លាប់មកលេងនៅកន្លែងដែលមានទេសភាពបែបវាលស្រែមួយនេះម្តងនៅ?


ទៅទីនោះត្រូវបានគេស្គាល់ថាជា វាលស្រែក្បែរស្ពានអ្នកលឿង ដែលមានទីតាំងនៅត្រើយខាងកើត​នៃគល់ស្ពានអ្នកលឿងតែម្តង។ កន្លែងមួយនេះមានមនុស្សទៅលំហែកាយជាប្រចាំបែបលក្ខណៈគ្រួសារ ក្រុមការងារ ឬមិត្តភក្តិជាដើម ដែលភាគច្រើនមានមនុស្សកុះករទៅលេងច្រើននាពេលព្រឹក និងពេលរសៀលឈានចូលល្ងាច ហើយកាន់តែអ៊ូអរថែមមួយកម្រិតទៀតនាថ្ងៃចុងសប្តាហ៍។​


សម្រាប់អ្នកដែលធ្លាប់តែទៅដើរលេងតាមខេត្តហើយ ចង់ផ្លាស់ប្តូរបរិយាកាសមកលំហែកាយនៅជាយៗក្រុងវិញម្តង ប្រិយមិត្តទាំងអស់គ្នាអាចមកលេង ក៏ដូចជាស្រួបយកខ្យល់បរិសុទ្ធ មើលថ្ងៃលិចនៅវាលស្រែក្បែរស្ពានអ្នកលឿងនេះបាន។ 

ហើយនៅទីនេះគឺអត់ខ្វះអីញុាំទេ ចំពោះអ្នកដែលចូលចិត្តញុាំម្ហូបបែបខ្មែរជនបទគឺត្រូវម៉ាច់ហ្មង ព្រោះថាគេមានលក់ដូចជា សង្វាក់អាំង ខ្យងស្ងោរ បុកល្ហុង​ សាច់គោងៀត សាច់ក្រកអាំង និងម្ហូបទំនងៗជាច្រើនមុខទៀត។


ក្រៅពីនេះក៏មានជាការ៉េមដូង កាហ្វេ ទឹកផ្លែឈើ និង ទឹកភេសជ្ជៈឆ្ងាញ់ផ្សេងៗទៀតផងដែរ។ហើយប្រិយមិត្តទាំងអស់គ្នាអត់ចាំបាច់ភ័យខ្លាចថាអត់កន្លែងអង្គុយដោយសារឃើញសុទ្ធតែវាលស្រែចឹងនោះទេ នៅទីនោះមានជាកញ្ចុះសម្រាប់ឲ្យអ្នកទៅលេងអាចអង្គុយបាន ក្នុងការទទួលទានអាហារ ក៏ដូចជាភេសជ្ជៈជាដើម។  


បើនិយាយពីកន្លែងថតរូបវិញក៏ច្រើនកន្លែងដែរ អត់ចេះខ្វះទេ ខ្វះតែកំលាំងដើរ ចំណាយអស់ត្រឹម ៛2,000 អាចដើរឡើងស្ពានឈើបានតាមចិត្ត ព្រោះអីនៅវាលស្រែក្បែរស្ពានអ្នកលឿងនេះគឺមានទីធ្លាធំទូលាយអាចឲ្យអ្នកមកលេងទស្សនាទទួលបាននៅអារម្មណ៍បែបជនបទ វាលស្រែពិតៗ និងអាចស្រូបយកខ្យល់បរិសុទ្ធល្អៗ ក៏ដូចជាទេសភាពស្អាតថែមទៀត។

ធ្វើការហត់ល្មមៗបានហើយ! ទំនេរចុងសប្តាហ៍អីហ្នឹង បបួលមិត្តភក្តិ គ្នីគ្នា មកលំហែកាយនៅកន្លែងថ្មីបែបវាលស្រែជនបទម្តងមើល។ 

វាលស្រែក្បែរស្ពានអ្នកលឿង

  • Vealsre kberspannakluog, Neak-Luong, National Road 11, Cambodia
  • 098 777 008

អត្ថបទគួរតែអានបន្ទាប់