អត់វិស្សមកាលក៏ទៅបាន! ដល់វិស្សមកាលកាហ្វេហៃ៎ ជាប់់រវល់អីក៏ទៅជាវិស្សមកាលដែរ!

សាកស្រមៃមើលបើបានទៅ ក្រេបកាហ្វេឬភេសជ្ជៈដែលយើងចូលចិត្តនៅក្រោមម្លប់ដើមឈើ មានខ្យល់ល្វើយៗ ហើយស្ងបស្ងាត់ទៀតមិនដឹងល្អម៉េចទេ។ ចង់បានបរិយាកាសបែបចឹងសាកទៅ “វិស្សមកាល កាហ្វេ” មើលទៅ។

វិស្សមកាល កាហ្វេ ជាហាងកាហ្វេដែលមានកន្លែងអង្គុយនៅខាងក្រៅ ដែលគេនិយមហៅថា “Outdoor seatings” ក្រោមខ្យល់អាកាសបរិសុទ្ធតែម្ដង។

ហាងកាហ្វេនោះមានការតុបតែងបែបសម័យបុរាណបន្តិច​ និងមានលាយជាមួយនឹងមានលក្ខណៈជនបទបន្តិច ដោយសារតែទីនោះគឺរុំព័ទ្ធដោយដើមឈើតែម្ដង។ មិនតែប៉ុណ្ណឹងទេណា របៀបថាហាងកាហ្វេគេផ្សេងគេមានត្រឹមតែតុអីទេ តែកន្លែងនេះវិញដាក់គ្រែឲ្យអង្គុយម៉ង និយាយទៅប្លែកភ្នែកសាហាវ​។ ឮចឹងៗអីតិចគិតថានៅជាយក្រុង ឬជនបទអីចុះ។

Credit: Vacation Cafe

​វិស្សមកាល កាហ្វេ​ នៅម្តុំបឹងត្របែកយើងនេះទេ កណ្ដាលក្រុងតែម្ដង ប៉ុន្តែគ្នារៀងលាក់ខ្លួនបន្តិច នៅក្នុងផ្លូវលំ។ ផ្លូវចូលមិនសូវធំមែនតែពេលបានចូលដល់ក្នុងបានឃើញពីសម្រស់ពិតរបស់ វិស្សមកាល កាហ្វេ កន្លែងគេនេះមានទីធ្លាអង្គុយលំហែលកកាយធំ ហើយទូលាយទៀត ពោរពេញទៅដោយធម្មជាតិ និងរុក្ខជាតិបៃតង។ 

ក្រៅពីកន្លែងអង្គុយស្អាត នៅមានម្ហូបអាហារ កាហ្វេ​ សូដា ទឹកផ្លែឈើអីជាច្រើនមុខទៀត។ កាហ្វេនៅកន្លែងគាត់ មានរសជាតិឆ្ងាញ់ល្មម ក្លិនឈ្ងុយហើយ រសជាតិដិតទៀត ហើយបើចង់បានផ្អែមអីប្រាប់គាត់ទៅដាក់ឲ្យមួយចាស់ដៃតែម្ដង។

រីឯទឹកប្រភេទជូរវិញមិនបាច់និយាយទេ អ្នកណាចូលចិត្តរបស់ជូរៗសាកទៅ នៅមាននំ មានម្ហូបទៀតកន្លែងគាត់ហ្នឹងធ្វើឡើងទំនងម៉ងហា៎!

រៀបចំមកគឺបែបជនបទ បុរាណៗម៉ង។ ហើយអីដែលខុសពីកន្លែងទូទៅគឺថា អ្នកមានសត្វចិញ្ចឹមអីក៏អាចយកទៅបានដែរ ម្ចាស់ោហាងមិនថាអីទេ ដោយសារតែជាអ្នកសរឡាញ់សត្វដូចគ្នា។

នៅមានរបស់ពិសេសមួយទៀត គឺនំចំណីចំណុកប្លែកៗទៀត គេផ្លាស់ប្ដូររៀងរាល់សប្ដាហ៍ ហើយមានតែថ្ងៃសៅរ៍ទេ  បើចង់ទាល់តែទៅសាកខ្លួនឯង ដោយសារតែ FoodBuzz ក៏មិនដឹងថាគេមានអីទៀតដែរ។

ទីតាំង៖ Vacation Cafe

ព័ត៌មាន៖ Facebook-Vacation Cafe

វិស្សមកាល-Vacation​ Café

  • Preh Moni Vong Blvd, Sangkat Phsar Derm Thkov, around 100 meters from Honda Company with small entrance.
  • 087 776 602

អត្ថបទគួរតែអានបន្ទាប់