ហាងកាហ្វេបើកថ្មីលាក់ខ្លួនម្តុំបឹងត្របែកជាមួយបរិយាកាសបែប​ Outdoor

Foodbuzz បានស្វែងរកឃើញហាងកាហ្វេមួយកន្លែងទៀតហើយសម្រាប់ប្រិយមិត្តទាំងអស់គ្នា។ វិស្សមកាល-Vacation​ Cafe ហាងកាហ្វេបរិយាកាសបែបស្ងប់ស្ងាត់ជាអំណោយក្នុងការជួបជុំគ្នាមានទីតាំងនៅក្នុងផ្លូវតូចមួយម្តុំបឹងត្របែក ដែលសូម្បីតែខ្ញុំផ្ទាល់មិនបានចាប់អារម្មណ៍ផងពីមុនមក។ 

នៅទីនេះមានបរិយាកាសមួយដ៏ស្រស់ស្រាយ ហើយរៀងប្លែកភ្នែកបន្តិចពីព្រោះជាធម្មតាញ៉ាំកាហ្វេមានតុនិងកៅអី​ តែនៅទីនេះមានទាំងគ្រែដាក់អង្គុយទៀតផង។ វិស្សមកាល-Vacation Cafe មានទីធ្លាធំ តែអាចនឹងពិបាកសម្រាប់ការចតឡានដោយសារផ្លូវចូលតូច។អ្នកដែលចូលចិត្តកាហ្វេ ឬភេសជ្ជៈដ៏ទៃទៀតអាចសាកបានជាមួយភេសជ្ជៈប្រចាំហាងប៉ុន្មានមុខនេះ។

Ice Cappuccino រសជាតិមិនសូវជាផ្អែមខ្លាំងទេរីឯ Ice Vacation coffee​ រសជាតិផ្អែមល្មមជាមួយក្លិនកាហ្វេឌិត សម្រាប់ខ្ញុំផ្ទាល់ញ៉ាំហើយដូចជាបាត់ងងុយគេងតិចដែរ។ Strawberry Green Tea Latte ជាកាហ្វេដែលមានទៅដល់ 3 រសជាតិក្នុងកែវតែមួយ មានរសជាតិជូរអែមបន្តិចចេញពីស្រ្តប៊ឺរី ល្វីងតិចៗចេញពីតែបៃតង​ និងកាហ្វេ។ 

Passion soda ស័ក្តិសមបំផុតសម្រាប់អ្នកចូលចិត្តភេសជ្ជៈជូរៗបែបផ្លែឈើ ស្រឡះបំពង់ករ។ Alcohol-free lychee mojito មួយកែវនេះអាចថាថ្មីសម្រាប់ខ្ញុំ តែបើចូលចិត្តរសជាតិជូរៗគឺដឹងតែ​ 8/10 ហើយ។ មួយកែវនេះក៏មកជាមួយផ្លែគូលេនឲ្យញ៉ាំទៀតផង។ វិស្សមកាល-Vacation​ Cafe ក៏មានចំណីចំណុកមួយចំនួនទៀតជារៀងរាល់ថ្ងៃសៅរ៍ផងដែរ កុំភ្លេចមកសាកផងណា៎!

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ វិស្សមកាល-Vacation Café

វិស្សមកាល-Vacation​ Café

  • Preh Moni Vong Blvd, Sangkat Phsar Derm Thkov, around 100 meters from Honda Company with small entrance.
  • 087 776 602

អត្ថបទគួរតែអានបន្ទាប់