ពោតលីងរសជាតិប្លែកៗ ដែលពិបាកយល់ខ្លាំងថាហេតុអ្វីវាត្រូវមានវត្តមាននៅលើលោកនេះ

ពោតលីងត្រូវបានចំណាំថាជាអាហារសម្រន់មួយដែលត្រូវបានញ៉ាំជាប្រចាំនៅពេលមើលកុន តែបើរសជាតិដដែលៗរាល់ដងពេក ក៏មានអារម្មណ៍ថាធុញទ្រាន់នឹងរសជាតិនោះ។ ដូច្នេះហើយ ពោតលីងត្រូវបានយកទៅគួបផ្សំជាមួយរសជាតិដទៃ ឲ្យបានទៅជារសជាតិប្លែកៗជាច្រើនទៀត សឹងតែមិនហ៊ានញ៉ាំ។ ចង់ដឹងមែនទេ ថាពោតលីងមានរសជាតិប្លែកៗអ្វីខ្លះ?

#1 ពោតលីងស្រាបៀរ

ញ៉ាំស្រាបៀរជាមួយនឹងពោតលីងធម្មតាៗម៉េច Chill! បើញ៉ាំពោតលីងរសជាតិស្រាបៀរតែម្ដង ចាំក្លែមជាមួយនឹងស្រាបៀរពេលកំពុងតែមើលកុន ឬ Netflix នៅផ្ទះដឹងតែប្លែកខ្លាំង ហើយវាក៏ជាក្ដីសុខតិចៗរបស់អ្នកដែលចូលចិត្តស្រាបៀរ។

Beer Popcorn

#2 ពោតលីងទឹកម្ទស Sriracha

អ្នកណាក៏ស្គាល់ដែលថាទឹកម្ទស Sriracha​ ជាទឹកម្ទេសដែលមានរសជាតិហឹរ ហើយឆ្ងាញ់ជាងគេនៅជុំវិញពិភពលោក ប៉ុន្តែអ្នកទាំងអស់គ្នាមានដឹងទេថាមាន ពោតលីងរសជាតិទឹកម្ទេស Sriracha? ចង់ដឹងខ្លាំងដល់ហើយនេះ ធ្លាប់តែញ៉ាំជាទឹកជ្រលក់ញ៉ាំជាមួយម្ហូបអាហារ តែនេះជារសជាតិពោតលីង មិនដឹងជារសជាតិទៅជាយ៉ាងណា។

Sriracha Popcorn

#3​ ពោតលីងជ្រក់ត្រសក់

ពេលនិយាយរឿងជ្រក់ត្រសក់ ចំពោះជនជាតិអាស៊ី គឺគេញ៉ាំជាមួយបាយស្រូបពេលព្រឹក ឬនំបុ័ងដាក់សាច់ ឯនៅអឺរ៉ុបគេញ៉ាំជាមួយ សាំងវិច ឬប៊ឺហ្គឺ។ ប៉ុន្តែអ្នកទាំងអស់គ្នាដែលលឺថាមាន​ ពោតលីងរសជាតិជ្រក់ត្រសក់អត់? បើសិនអ្នកជាមនុស្សដែលចូលចិត្តជ្រក់ត្រសក់ អ្នកនឹងចូលចិត្តពោតលីងត្រសក់ជ្រក់នេះ។

Pickle Popcorn

#4 ពោតលីងពងទាប្រៃ

ពងទាប្រៃ គឺជាអាហារដ៏ពិសេសនៅក្នុងអាស៊ី ដោយសារតែពងទាប្រៃត្រូវបានគេយកទៅធ្វើស្នូលនំលោកខែ ហើយក៏អាចយកទៅធ្វើម្ហូបផ្សេងៗទៀតបានដោយសាររសជាតិប្រៃរបស់វា។ ប៉ុន្តែឥឡូវនេះ មានដល់ពោតលីងរសជាតិពងទាប្រៃទៀតផង ពោតលីងរសជាតិបែបនេះមានប្រភពមកពីប្រទេសសឹង្ហបុរី ហើយពោតលីងរសជាតិនេះទទួលមានការគាំទ្រជាខ្លាំងពីប្រជាជនសឹង្ហបុរី ហើយឥឡូវនេះសូម្បីនៅខ្មែរយើងក៏មានដែរ។

Salted Egg Popcorn

#5 ពោតលីងតែទឹកដោះគោ

អ្នកណាមិនស្គាល់តែទឹកដោះគោ ហើយបច្ចុប្បន្ននេះនៅទីណាក៏មានលក់តែទឹកដោះគោដែរ។ ដោយសាររសជាតិ និងការពេញនិយមរបស់តែទឹកដោះគោទើប Disneyland នៅជប៉ុនបាននាំមកនូវពោតលីងរសជាតិតែទឹកដោះគោ ជូនភ្ញៀវដែលបានមកលេងកម្សាន្តនៅទីនោះ។ ភ្ញៀវដែលបានញ៉ាំពោតលីងនោះគឺសុទ្ធតែសសើរមិនដាច់ពីមាត់។

Milk Tea Popcorn - Photo Courtesy @TDR Explorer

#6 ពោតលីងទឹកស៊ីអ៊ីវ និងប័រ

ទឹក​ស៊ីវ ជាទឹកជ្រលក់ដែលល្បីជាងគេនៅអាស៊ី​ ពីព្រោះវាអាចយកមកធ្វើម្ហូបក៏បាន ជ្រលក់ម្ហូបអាហារផ្សេងៗក៏បាន។ ដោយឡែកឯប័រវិញ គឺមានប្រភពមកពីអឺរ៉ុប ដោយវាធ្វើឡើងពីទឹកដោះគោសម្រាប់ញ៉ាំជាមួយនំបុ័ង ឬសម្រាប់ចំអិនអាហារដូចគ្នា។ ប៉ុន្តែហេតុអី្វនៅ Disneyland នៅជប៉ុនដដែលនោះយករសជាតិដែលប្លែកពីគ្នាមកលាយចូលគ្នាវិញ? បើអ្នកទាំងអស់គ្នាចង់ដឹងច្បាស់ កុំភ្លេចទៅសាកផងណា នៅពេលដែលអ្នកបានទៅលេងប្រទេសជប៉ុន ហើយលួចប្រាប់ក្រុមការងារ FoodBuzz វិញផង!

Soy Sauce and Butter Popcorn - Photo Courtesy @Taiken Japan

#7 ពោតលីងរឿងឥណ្ឌា Bollywood

អ្នកណាមិនធ្លាប់មើលរឿងឥណ្ឌា បើអ្នកធ្លាប់នោះអ្នកទាំងអស់គ្នានឹងស្គាល់ Bollywood។  មានដឹងអត់ថាមានពោតលីងមួយដែលត្រូវបានគេដាក់ឈ្មោះថា Bollywood ហើយរសជាតិវា គឺឆ្ងាញ់ដូចម្ហូបឥណ្ឌាអញ្ចឹង។ ក្លិនឈ្ងុយរបស់ពោតលីងនេះ បានមកពីការផ្សំគ្រឿងទេសពិសេសៗរបស់ឥណ្ឌា ហើយរសជាតិពោតលីងនេះស្រដៀងនឹងការីឥណ្ឌា។

Bollywood Popcorn

#8 ពោតលីង Wasabi

Wasabi គឺជាមើមរុក្ខជាតិដែលមានរសជាតិហឹរដែលគេនិយមញ៉ាំជាមួយស៊ូស៊ី។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលអ្នកគិតពី Wasabi អ្នកនឹងគិតថា វាញ៉ាំបានតែជាមួយម្ហូបដែលឆៅ ឬម្ហូបរសជាតិប្រៃ ប៉ុន្ដែអ្វីដែលអ្នកមិនដឺងនោះគឺ មានពោតលីងរសជាតិ Wasabi ។ ឃើញគេយក Wasabi ទៅធ្វើជារសជាតិអាហារផ្សេងៗដូចជាសារ៉ាយថៅកែណយ សណ្ដែងខៀវកំប៉ុង KitKat ជាដើម ហើយឥឡូវក៏ចង់សាកនូវពោតលីងរសជាតិ Wasabi ម្ដង។

Spicy Wasabi Popcorn - Photo Courtesy @kitchenconfidante

#9 ពោតលីងទុរេន

ផ្លែទុរេន ជាផ្លែឈើកម្រ និងប្លែកនៅក្នុងពិភពលោក ហើយវាមានរសជាតិ និងក្លិនខ្លាំងដែលអាចធ្វើឲ្យអ្នកខ្លះ មិនអាចទ្រាំទ្រនឹងវាបាន។ ដោយសារតែយើងជាប្រជាជនរស់នៅអាស៊ីអាគ្នេយ៍ ដូច្នេះវាគ្មានអ្វីប្លែកទេដែលមានពោតលីងរសជាតិទុរេននោះ ប៉ុន្តែចំពោះជនបរទេសដែលមិនធ្លាប់ស្គាល់ផ្លែទុរេននេះ គឺជារសជាតិចម្លែកបំផុតមួយដែលពួកគេមិនធ្លាប់ជួបពីមុនមក។

Durian Popcorn

#10 ពោតលីងផ្សិត Truffle ស

ផ្សិត Truffle ស គឺជាពូជផ្សិតដ៏ល្អមួយដែលឲ្យតម្លៃយ៉ាងខ្លាំង។ ប្រទេសនៅអឺរ៉ុបចាត់ទុកផ្សិតនេះជាផ្សិតដែលមានរសជាតិឆ្ងាញ់ខ្លាំងទើបគេហ៊ានឲ្យថ្លៃដល់ថ្នាក់ហ្នឹង។ ស្រមៃមើលថាបើគេយកផ្សិត Truffle ស មកលាយជាមួយពោតលីង តើពោតលីងនោះមានរសជាតិបែបណាទៅវិញ?

White Truffle Popcorn - Photo Courtesy @Martha Stewart

អត្ថបទគួរតែអានបន្ទាប់