អ្នកកំពង់សោម ចង់ញ៉ាំម្ហូបខ្មែរឆ្ងាញ់ៗ អាចកុម្ម៉ង់ញ៉ាំពីហាង Tressco Café បាន មានប្រូម៉ូសិនទៀត

គ្រប់គ្នាដឹងហើយថាឲ្យតែពេលនឹកដល់ខេត្តព្រះសីហនុ ឬកំពង់សោម ម្ហូបដែលល្បីល្បាញជាងគេនោះគឺ គ្រឿងសមុទ្រ។ ចុះប្រសិនបើចង់ញ៉ាំម្ហូបអីផ្សេង លក្ខណៈបែបម្ហូបខ្មែរ មានអាមុក ប្រហុកខ្ទិះ ឬអាហារពេលព្រឹកបែបគុយទាវអី ដឹងថាគួរញ៉ាំនៅណាអត់? តោះ! ថ្ងៃនេះ FoodBuzz មកណែនាំឲ្យស្គាល់ហាងមួយល្បីមានម្ហូបឆ្ងាញ់នៅកំពង់សោម។

Tressco Café ជាភោជនីយដ្ឋានដែលមានបម្រើជូនអាហារ និងភេសជ្ជៈជាច្រើនប្រភេទមានទាំងអាហារពេលព្រឹក ដល់អាហារពេលល្ងាច មានទីតាំងស្ថិតនៅលើផ្លូវជាតិលេខ 4 ក្នុងផ្សារតារាសំណាងឃ្លាំងលើ ទល់មុខរោងចក្រស្រាបៀរអង្គរ។ មុខម្ហូបដែលល្បីជាងគេប្រចាំហាង Tressco Café នេះមានដូចជា បាយមាន់ចៀន គុយទាវប្រហិតត្រី ជាពិសេសគឺម្ហូបបែបខ្មែរ អាមុក ទឹកគ្រឿងបាត់ដំបង និងប្រហុកខ្ទិះ។ 

ឃើញឈ្មោះដូចហាងកាហ្វេមែនតែ Tressco Café មានបម្រើជូនមុខម្ហូបយ៉ាងច្រើនសម្បូរបែប ហើយសុទ្ធតែឆ្ងាញ់ៗទៀត។ ក្រៅពីមុខម្ហូបបែបអាហារពេលព្រឹក និងម្ហូបកុម្ម៉ង់បែបខ្មែរពិសេសៗទាំងនេះ Tressco Café ក៏មានផងដែរនូវប្រភេទ ស៊ុប អាហារបែបគ្រឿងសមុទ្រ និងអាហារសម្រន់ជាច្រើនផ្សេងទៀត សម្រាប់បម្រើជូននូវសេចក្តីត្រូវការអតិថិជនរបស់ខ្លួន។

អ្វីដែលកាន់ពិសេសជាងនេះទៀតនោះ ចាប់ពីថ្ងៃទី 8 ដល់ ដំណាច់ខែ មេសានេះ Tressco Café ក៏មានប្រម៉ូសិនទៀតផង ដោយនឹងទទួលបានការបញ្ចុះតម្លៃ 20% លើអាហារនិងភេសជ្ជៈគ្រប់មុខ សម្រាប់ការមកពិសានៅហាង ឬវេចខ្ចប់។ ប្រសិនបើពុំចង់ចេញមកក្រៅទេ អាចកុម្ម៉ង់បានតាមរយៈ NHAM24 បានទាំងការបញ្ចុះតម្លៃ បានទាំងដឹកជញ្ចូនដល់ទីតាំង FREE FREE ទៀត ដែលមានសុពលភាពពីថ្ងៃទី 8 ដល់ ថ្ងៃទី 18 មេសា។

ចាំអីទៀត! បើឃ្លានអាហារ និងភេសជ្ជៈឆ្ងាញ់ៗអី បងៗអ្នកនៅកំពង់សោម កុំភ្លេចមកសាកភ្លក្សរសជាតិនៅ Tressco Café បាន។ អូហ៍ភ្លេចប្រាប់! Tressco Café ក៏មានសាខាចំនួន 3 ផ្សេងទៀតនៅខេត្តកំពង់ស្ពឺដែរណ៎ា។ ចង់ដឹងព័ត៌មានបន្ថែម អាចចូល Facebook របស់ពួកគាត់បាន https://www.facebook.com/tresscocafekh ឬទំនាក់ទំនងតាមលេខទូរស័ព្ទ 081 922 391។ 

**ដោនឡូតកម្មវិធីទូរសព្ទរបស់ FoodBuzz ឥឡូវនេះ ដើម្បីទទួលបានព័ត៌មានថ្មីៗ អំពីអាហារឆ្ងាញ់ៗ និងកន្លែងញ៉ាំជាច្រើន ដ៏សម្បូរបែប៖ http://onelink.to/foodbuzz 

Tressco Café Cambodia

  • ផ្លូវជាតិលេខ 4 ក្នុងផ្សារតារាសំណាងឃ្លាំងលើ ទល់មុខរោងចក្រស្រាបៀរអង្គរ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
  • 081 922 391/098 454 545

អត្ថបទគួរតែអានបន្ទាប់