ភោជនីយដ្ឋានទាំង 10 ដែលមានពិន្ទុខ្ពស់ជាងគេក្នុងទីក្រុងភ្នំពេញនៅលើវេបសាយ TripAdvisor

កាលពីសប្ដាហ៍មុននេះ  FoodBuzz បានចុះផ្សាយអត្ថបទទាក់ទងនឹងភោជនីយដ្ឋានជាប់លំដាប់លេខ​ 1 លើវេបសាយ TripAdvisor ដែលទទួលបានការគាំទ្រយ៉ាងច្រើន ហើយក៏មានប្រិយមិត្តមួយចំនួនចង់ឲ្យពួកយើងធ្វើអត្ថបទលើភោជនីយដ្ឋានទាំង 10 ដែលមានលំដាប់ខ្ពស់ជាងគេនៅលើវេបសាយនេះ។ អញ្ចឹងថ្ងៃនេះ. FoodBuzz ជូនតាមសំណូមពរ ហើយថ្ងៃមុនយើងដឹងលេខ 1 ហើយ ឥឡូវប្រិយមិត្តសាកទាយពីលេខ 2 ដល់លេខ10 ម្ដងមើលមានអ្វីខ្លះ!

#1 - Namaste India Restaurant BKK 

ដូចប្រិយមិត្តដឹងស្រាប់ហើយ លំដាប់ទី 1 នោះគឺភោជនីយដ្ឋាន Namaste ដែលមានបម្រើជាម្ហូបឥណ្ឌា បែប Fine-dining ដែលទាក់ទាញភ្ញៀវទេសចរណ៍ ជនបរទេស និងប្រជាជនកម្ពុជាជាច្រើន។

Namaste India Restaurant BKK

Namaste India Restaurant BKK

Namaste India Restaurant BKK

ទីតាំង៖ ផ្លូវ 63 កែងនឹងផ្លូវ 294 សង្កាត់បឹងកេងកងទី 1 ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap 

#2 - Namaste India Restaurant 

Wow! លំដាប់ទីពីរគឺសាខាមួយទៀតរបស់ភោជនីយដ្ឋាន Namaste ដែរដែលក៏ទទួលការពេញចិត្តពីភ្ញៀវនិងពេញចិត្តប្រហាក់ប្រហែលគ្នាដែរ។

Namaste India Restaurant

Namaste India Restaurant

ទីតាំង៖ #15 ផ្លូវ 308 សង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ | Googlemap

#3 - Bistrot Langka

ភោជនីយដ្ឋានបែប Bistrot នៅក្នុងផ្លូវតូចម្ដុំក្រោយវត្តលង្ការយើងនេះ ហើយមានបំរើជាអាហារបែបបារាំងនិងអឺរ៉ុបផ្សេងៗទៀត ទទួលការកោតសរសើរពីភ្ញៀវមិនដាច់ពីមាត់ទៅលើការរៀបចំបរិយាកាសហាងយ៉ាងល្អ និង ម្ហូបអាហារដែលមានរសជាតិឆ្ងាញ់និងពោរពេញដោយភាពច្នៃប្រឌិត។

Bistro Langka

Bistro Langka

Bistro Langka

ទីតាំង៖ 132 Z13 ផ្លូវបាស្ទ័រ (51) សង្កាត់បឹងកេងកងទី 1 ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap 

#4 - Cousin’s Burger & Coffee

លេខ 4 នេះគឺជាភោជនីយដ្ឋានពេញនិយមក្នុងចំនោមជនបរទេសដែលរស់នៅនិងធ្វើការនៅទីក្រុងភ្នំពេញ ហើយល្បីជាងគេនោះគឹបឺហ្គឺដែលគ្រឿងផ្សំនិងនំប៊័ងធ្វើថ្មីជារៀងរាល់ថ្ងៃ។ ភាគច្រើនគេឲ្យរហ័សនាមថាបឺហ្គឺឆ្ងាញ់ជាងគេនៅទីក្រុងភ្នំពេញ។

Cousin’s Burger & Coffee

Cousin’s Burger & Coffee

Cousin’s Burger & Coffee

ទីតាំង៖ #16 វិថី ឧកញ៉ា ម៉ែន (200) សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ | Googlemap 

#5 - Amigo Restaurant & Sky Bar

ទីតាំងនៅលើដំបូលនៃអគារសណ្ឋាគារ Feliz Urban Hotel, Skybar នេះក៏ទទួលការកោតសរសើរអំពីភ្ញៀវទៅលើទេសភាពដ៏ស្រស់ស្អាតនៃទីក្រុងភ្នំពេញ រសជាតិម្ហូប​ភេសជ្ជៈនិងសេវាកម្មដ៏ល្អគាប់ចិត្តផងដែរ។

Amigo Restaurant & Sky Bar

Amigo Restaurant & Sky Bar

ទីតាំង៖ #3 Bis ផ្លូវ 288 សង្កាត់បឹងកេងកងទី 1 ខណ្ឌចំការមន រាជធានីភ្នំពេញ​| Googlemap 

#6 - Fat Passion 

ភោជនីយដ្ឋានមួយនេះគឺមិនធំប៉ុន្មានទេ ហើយមានទីតាំងនៅក្រោយសាលាវិចិត្រសិល្បៈយើងនេះឯង ត្រូវគេពេញនិយមនិងល្បីល្បាញបំផុតទៅលើភាពច្នៃប្រឌិតបង្កើតម្ហូបអាហារថ្មីៗនិងប្លែកៗ រសជាតិឆ្ងាញ់ បែបអ៊ឺរ៉ុបលាយឡំជាមួយនឹងអាស៊ីដ៏ឥតខ្ចោះ។

Fat Passion

Fat Passion

Fat Passion

ទីតាំង៖ #171 ផ្លូវ 19 សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ | Googlemap 

#7 - Casablanca Restaurant 

ភោជនីយដ្ឋានលំដាប់លេខ 7 នេះវិញគឺមានបំរើជាម្ហូបអាហារជនជាតិ Moroccan និងម្ហូបអាហារបែប Mediterranean ដែលមិនសូវសំបូរនៅភ្នំពេញយើងឡើយ។

Casablanca Restaurant

Casablanca Restaurant

Casablanca Restaurant

ទីតាំង៖ ផ្លូវ 278 កែងនឹងវិថីត្រសក់ផ្អែម (63) សង្កាត់បឹងកេងកងទី 1 ខណ្ឌដូចពេញ រាជធានីភ្នំពេញ | Googlemap 

#8 - Indigo Indian Restaurant 

លេខ 8 នេះក៏ភោជនីយដ្ឋានម្ហូបឥណ្ឌាដែរ ទីតាំងវិញគឺស្រួលរកមែនទែននៅតាមបណ្ដោយវិថីព្រះស៊ីសុវត្ថិ មាត់ទន្លេនេះតែម្ដង។

Indigo Taste of India

Indigo Taste of India

Indigo Taste of India

ទីតាំង៖ #373 តីរវិថីព្រះស៊ីសុវត្ថិ (ជិតនឹង FCC និងព្រះបរមរាជវាំង) សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ | Googlemap

#9 - Angkor India Restaurant 

ភោជនីយដ្ឋានម្ហូបឥណ្ឌាមួយទៀត ហើយក៏ពេញនិយមមិនចាញ់មុនៗដែរ!

Angkor India

Angkor India

Angkor India

ទីតាំង៖ #8A ផ្លូវ 278 សង្កាត់បឹងកេងកងទី 1 ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap 

#10 - Eleven One Kitchen

ពេញនិយមបំផុតសំរាប់ភ្ញៀវបរទេសនិងអ្នកទេសចរណ៍ ហើយមានបំរើជាម្ហូបបែបអាស៊ីនិងប្រពៃណីខ្មែរ ហើយដែលពិសេសបំផុតពីមិនប្រើប្រាស់ប៊ីចេងឡើយ។

Eleven One

Eleven One

Eleven One

ទីតាំង៖ #20 ផ្លូវ 334 សង្កាត់បឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap 

ម៉េចដែរ? ចាប់អារម្មណ៍ចង់ទៅសាកភោជនីយដ្ឋានមួយណាជាងគេ? Comment ប្រាប់ FoodBuzz ឲ្យដឹងដែរផង! ហើយកុំភ្លេចចូលទៅ review ភោជនីយដ្ឋានដែលអ្នកពេញចិត្តលើ TripAdvisor ផង!

អត្ថបទគួរតែអានបន្ទាប់