ប្រជុំភោជនីយដ្ឋានម៉ិចស៊ីកូពេញនិយមទាំង 10 នៅរាជធានីភ្នំពេញ

រាជធានីភ្នំពេញគឺជាទីក្រុងអច្ឆរិយៈនិងសម្បូរបែប។ ខណៈពេលកំពុងរីកចម្រើន ទីក្រុងនេះក៏ផ្តល់នូវឱកាសជាច្រើនសម្រាប់សហគ្រិនម្ហូបអាហារពីប្រទេសផ្សេងៗដើម្បីរីកពន្លកដុះដាល។ ក្នុងនោះក៏មានម្ហូបម៉ិចស៊ីកូផងដែរ។ ដូច្នេះពួកយើងបានចងក្រងនូវភោជនីយដ្ឋានកំពូលៗ ចំនួន 10 សម្រាប់អ្នកដែលនិយមញ៉ាំអាហារម៉ិចស៊ីកូ។

#1 Mexicano

ចាប់ផ្តើមជាមួយនឹងភោជនីយដ្ឋានដំបូងឈ្មោះ "Mexicano"។ Mexicano ជាភោជនីយដ្ឋានមួយបម្រើអាហារម៉ិចស៊ីកូនៅម្ដុំផ្សារបឹងកេងកង។ លើសពីនេះទៀត ហាងមួយនេះក៏ទទួលបានមតិល្អៗជាច្រើនពីសំណាក់ភ្ញៀវនៅលើគេហទំព័រ TripAdvisor ។ អញ្ចឹងដឹងថាវាល្បីដូចឈ្មោះអត់ ទាល់តែមកសាកមើល៍។

Mexicano - 陳姵君

Mexicano - Kelvin Teo

Mexicano - 陳姵君

តម្លៃ៖ ចាប់ពី $5 ឡើងទៅ

ម៉ោងបើក៖ 12PM – 2:30PM & 6PM – 10PM

ទីតាំង៖ ផ្ទះលេខ 29 ផ្លូវ 288 បឹងកេងកង1 រាជធានីភ្នំពេញ | Googlemap 

#2 Tacos Kokopelli

ភោជនីយដ្ឋានទាំងអស់ដែលយើងរៀបរាប់ ភាគច្រើនគឺប្រភេទ "Tex-Mex" មានន័យថាការលាយបញ្ចូលរសជាតិម៉ិកស៊ីកូនិងអាមេរិក (តិចសាស) ។ ទោះជាយ៉ាងណាក៏ដោយ ហាង Tacos Kokopelli មានបម្រើម្ហូបអាហារបែបប្រពៃណីម៉ិកស៊ីកូសុទ្ធសាធតែម្ដងដល់អ្នកបរិភោគទាំងអស់។ លើសពីនេះទៀតប្រសិនបើអ្នកចង់ស្វែងរក "ភោជនីយដ្ឋានម៉ិចស៊ីកូនៅរាជធានីភ្នំពេញ" នៅក្នុង Google, Tacos Kokopelli ក៏នឹងបង្ហាញនៅក្នុង list ដែរ។

Tacos Kokopelli

Tacos Kokopelli

បើកម៉ោង៖ 10:30 AM - 3PM និង 5-10PM

ទីតាំង៖ # 42 ផ្លូវ 19Z សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ | Googlemap 

#3 Al’s Tacos

យោងទៅតាមវិគីភីឌា taco (ថាកូ) គឺជាម្ហូបម៉ិចស៊ីកូដែលមានសាច់និងបន្លែខ្ចប់ដោយសម្បកនំធ្វើពីពោតឬស្រូវសាឡី។ ជាសំណាងល្អឥឡូវនេះ មិនពិបាកក្នុងការស្វែងរកម្ហូបរសជាតិម៉ិចស៊ីកូនេះនៅភ្នំពេញឡើយ។​ ក្រៅពីបម្រើ taco ឈ្ងុយឆ្ងាញ់ដល់អតិថិជន គោលបំណងសំខាន់របស់ហាង Al’s Tacos គឺកាត់បន្ថយកាកសំណល់ប្លាស្ទិក។ អញ្ចឹងភ្ញៀវគ្រប់រូបដែលញ៉ាំអាហារនៅ Al’s Tacos ដូចជាកំពុងជួយថែរក្សាបរិស្ថានដូចគ្នា។

Al’s Tacos - Wonil Choi

Al’s Tacos - Allen Tan

ម៉ោងបើក៖ 9: 30 ព្រឹកដល់ 9 យប់

ទីតាំង៖ # 97C, ផ្លូវ 590, សង្កាត់បឹងកក់ទី 2 ខណ្ឌទួលគោក រាជធានីភ្នំពេញ | Googlemap 

#4 Cam’s Burrito

ស្រដៀងគ្នាទៅនឹង Al’s Tacos ដែរ Cam’s Burrito ចាប់ផ្តើមអាជីវកម្មរបស់ខ្លួនជារទេះតូចមួយដែលបម្រើនំ burritos (សម្បក tortilla ទន់រុំជុំវិញសាច់និងបន្លែគ្រប់មុខ) ដល់អតិថិជន។ ដោយសារតែមានការគាំទ្រយ៉ាងច្រើន ហាងនេះអាចបើកសាខាដល់ទៅ 2 ។

Cam’s Burrito - Jonathan Poulsen

Cam’s Burrito

ម៉ោងបើក៖ (ច័ន្ទ - សៅរ៍ប៉ុណ្ណោះ) ម៉ោង 10 ព្រឹក​-ម៉ោង 2 ល្ងាច & ពីម៉ោង 5 ល្ងាច-ម៉ោង 10 យប់

ទីតាំង៖ ផ្លូវលេខ 172 (នៅជិត Dine in the Dark) | Googlemap 

#5 Freebird Bar & Grill

ឥឡូវនេះសូមមកមើលភោជនីយដ្ឋានដែលនៅម្ដុំ Heart of the City ម្ដង ដែលមានភ្ញៀវបរទេសជាច្រើននិងតម្រូវការម្ហូបអាហារម៉ិចស៊ីកូក៏ខ្ពស់ដែរ។ Freebird Bar & Grill គឺជាហាងម៉ិចស៊ីកូមួយដែលពួកយើងចង់ណែនាំព្រោះវាមានភាពស្ងប់ស្ងាត់និងសមរម្យសម្រាប់ការជួបជុំមិត្តភក្ដិម្តងម្កាល។ លើសពីនេះទៅទៀតអ្នកគ្រប់គ្នានឹងទទួលបានពោតលីងញ៉ាំដោយឥតគិតថ្លៃនៅពេលមកញ៉ាំហាងមួយនេះ!

Freebird Bar & Grill - ben sheridan

Freebird Bar & Grill - Séverin Aribaut

Freebird Bar & Grill - 問田慎治

តម្លៃ៖ ប្រហែល $4 - $6

បើកម៉ោង៖ 9 ព្រឹកដល់ម៉ោង 11 យប់

ទីតាំង៖ លេខ 69 ផ្លូវលេខ 240 (ឧកញ៉ាឈុន) សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ | Googlemap 

#6 Viva Mexican & Khmer Restaurant

មិនត្រឹមតែបម្រើអាហារម៉ិចស៊ីកូប៉ុណ្ណោះទេ ប៉ុន្តែ Viva ក៏មានបម្រើម្ហូបខ្មែរផងដែរ។ ដូច្នេះមិត្តទាំងអស់ អាចមកពិសាអាហារទាំងពីរប្រភេទនៅភោជនីយដ្ឋានតែមួយ មិនបាច់ទៅ 2-3 កន្លែង!

Bonus: Viva ក៏បើកសាខាមួយផ្សេងទៀតនៅក្នុងខេត្តសៀមរាប! ដូច្នេះអ្នកអាចរីករាយនឹងរសជាតិម៉ិចស៊ីកូក្នុងកំឡុងពេលធ្វើដំណើរកំសាន្តនៅខេត្តនេះ!

Viva Mexican & Khmer Restaurant - Peter Klein

Viva Mexican & Khmer Restaurant - Ness the Nomad

បើកម៉ោង៖ 11 ព្រឹកដល់ម៉ោង 10 យប់

ទីតាំង៖ លេខ 139-141 ផ្លូវស៊ីសុវត្ថិ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ | Googlemap 

#7 Cocina Cartel

ទីតាំងដ៏អស្ចារ្យមួយទៀតនៅជិតព្រះបរមរាជវាំង! Cocina Cartel មានលក្ខណៈពិសេសពីហាងម៉ិចស៊ីកូដទៃទៀតដោយនៅលើជញ្ជាំងរបស់ហាងត្រូវបានបង្ហាញបញ្ជីគ្រឿងផ្សំជាច្រើនហើយអតិថិជនអាចបង្កើតនូវរសជាតិ taco និង​ burrito ដោយខ្លួនឯងតាមអ្វីដែលពួកគេចង់បាន!

Cocina Cartel - hoang back

hoang-back - Dara Deap

តម្លៃ៖ $5 - $10

បើកម៉ោង៖ 11:30 ព្រឹកដល់ម៉ោង 10 យប់

ទីតាំង៖ 198b ផ្លូវ 19 សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ | Googlemap 

#8 Dos Besos

ឥឡូវនេះ យើងក្រឡេកមើលតំបន់ដ៏ល្បីល្បាញមួយផ្សេងទៀតដែលមានហាងម្ហូបម៉ិចស៊ីកូច្រើនគួរសមដែរ! នោះគឺម្ដុំផ្សារទួលទំពូងនោះអី! Dos Besos គឺជាភោជនីយដ្ឋានម៉ិចស៊ីកូដ៏ពេញនិយមមួយនៅម្ដុំផ្សារទួលទំពូង ដោយសារតែការរៀបចំហាងស្អាត ព្រមទាំង promotion ពិសេសៗ ក៏ដូចជាម្ហូបរសជាតិថ្មីប្លែកផងដែរ។

Dos Besos

Dos Besos

ម៉ោងបើក៖ 11AM – 2:30PM & 4:30 – 10PM

ទីតាំង៖ ផ្ទះលេខ 33 ផ្លូវលេខ 123 សង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap 

#9 Bay Area Tacos

ភោជនីយដ្ឋានមួយទៀតនៅម្ដុំផ្សារទួលទំពូងដែល​ admin ក៏ចង់សាកល្បងដែរ! Bay Area Tacos បានទទួលនូវមតិយោបល់ដ៏ល្អៗជាច្រើននៅលើទំព័រហ្វេសប៊ុករបស់ខ្លួន។ មាន​អ្វី​បន្ថែមទៀត?! កំឡុងពេលនេះ ហាងនេះក៏មានប្រម៉ូសិន taco 1$ នៅរាល់ថ្ងៃសុក្រផងដែរ! ដូច្នេះកុំភ្លេចចូលមករីករាយជាមួយកម្មវិធីនេះទាំងអស់គ្នា។

Bay Area Tacos

Bay Area Tacos - Chean Long

តម្លៃ៖ 3 $ - 10 $

បើកម៉ោង៖ 10 ព្រឹកដល់ម៉ោង 10 យប់

ទីតាំង៖ ផ្ទះលេខ 4 ផ្លូវលេខ 450 សង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap 

#10 Mad Monkey

មានអ្នកណាអត់ស្គាល់ Mad Monkey អត់? ជាផ្ទះសំណាក់ (Hostel) ដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរនៅក្នុងប្រទេសនិងទីក្រុងជាច្រើនរួមទាំងទីក្រុងភ្នំពេញនិងសៀមរាបផងដែរ។ Mad Monkey ក៏មានបម្រើម្ហូបអាហារតាមប្រទេសផ្សេងៗ  ដែលមួយក្នុងចំណោមនោះគឺម្ហូបម៉ិចស៊ីកូ! លើសពីនេះទៀតដោយសារវាជាផ្ទះសំណាក់ ដូច្នេះការបម្រើអាហារនៅហាងនេះគឺ 24/7 តែម្ដង!

Mad Monkey Hostel Phnom Penh

Mad Monkey Hostel Phnom Penh - hoang back

បើកម៉ោង៖ 24ម៉ោង

ទីតាំង៖ ផ្ទះលេខ 26 ផ្លូវលេខ 302 សង្កាត់បឹងកេងកង រាជធានីភ្នំពេ | Googlemap

ជាមួយនឹងភោជនីយដ្ឋានដែលបានរៀបរាប់ទាំងអស់នេះ ចាំតែត្រៀមខ្លួនញ៉ាំអាហារម៉ិចស៊ីកូរសជាតិហឹរដើមពិតៗទៅ! Hasta La Vista!

អត្ថបទគួរតែអានបន្ទាប់