មីតុងយ៉ាំ ត្រីខកំប៉ុង បែបថៃៗ ឆ្ងាញ់ស្រួលធ្វើ ពិសេសសម្រាប់អ្នករវល់តែម្តង!

ធ្លាប់តែញ៉ាំមីកញ្ចប់តុងយ៉ាំធម្មតាៗ តែឥឡូវ​នេះច្នៃអោយប្លែកម្តងមើល! សាកសមជាមួយនឹងអ្នកមិនសូវមានពេលវេលាធ្វើអាហារពេលព្រឹកតែម្តង ត្រឹមតែ៥នាទី អាចបានអាហារមួយចានយ៉ាងងាយស្រួល ចំណាយតិច តែបានរសជាតិឆ្ងាញ់ សំខាន់អ្នកដែលមិនសូវចេះធ្វើម្ហូបក៏អាចធ្វើបានដែរ! មោះ! មកមើលពីរបៀបធ្វើទាំងអស់គ្នា


គ្រឿងផ្សំ៖

គល់ស្លឺកគ្រៃ

រំដេង

ស្លឹកក្រូចសើច

គ្រឿងតុងយ៉ាំ

ស្ករស

ត្រីខកំប៉ុង

ខ្ទិះដូង

ទឹកដោះគោ Carnation

ប៉េងប៉ោះ

មីកញ្ចប់

ពងមាន់

ជីរណា

ក្រូចឆ្មា

វិធីធ្វើ៖

១. ដាំទឹកជិតមួយចានល្មម ទឹកពុះដាក់ គល់ស្លឹកគ្រៃ រំដេង ស្លឹកក្រូចសើច គ្រឿងតុងយ៉ាំ ស្ករស និងទឹកត្រីខ

២. ចាក់ខ្ទិះដូងចូល ទឹកដោះគោ Carnation ចូល និងប៉េងប៉ោះ

៣. ស្រុះមីកញ្ចប់រួចរាល់ ធ្វើការរៀបដាក់ក្នុងចាន បន្ថែមសាច់ត្រីខ ពងមាន់ស្ងោ ពងមានឆៅ (ពងក្រហម) បន្ថែមជីរណា ចំណិតក្រូចឆា ជាការស្រច

មិចដែរងាយស្រួលអត់? ធ្វើអោយមនុស្សជាទីស្រឡាញ់របស់អ្នកញ៉ាំទៀតដឹងតែដកចិត្តមិនបានហើយ!

អត្ថបទគួរតែអានបន្ទាប់