ធ្លាប់តែញ៉ាំសាច់អាំងលើចង្ក្រានធម្មតា! ឥឡូវមកស្គាល់ហាងសាច់អាំងអំបែងនំគ្រក់ម្តងមើលប្លែកកម្រិតណា?

ចង់ញ៉ាំសាច់អាំងតែចិត្តមួយទៀតចង់ញ៉ាំស៊ុបហឹរៗ?​ ថ្ងៃនេះ FoodBuzz នាំអ្នកទាំងអស់គ្នាមកស្គាល់ហាងមួយកន្លែងនៅម្តុំបឹងកេងកង 3 យើងនឹង។ TJ Eatery​ ជាភោជនីយដ្ឋានបែប fun fun​ ដើម្បីជួបជុំមិត្តភ័ក្ភក្រុមគ្រួសារនិងមនុស្សជាទីស្រលាញ់ញ៉ាំអាហារឆ្ងាញ់ៗ។ ​នៅ TJ Eatery មានមឺនុយជាច្រើនមុខដើម្បីជ្រើសរើសទៀតផង ឆ្ងាញ់គ្រប់មុខចឹងញ៉ាំអីក៏បានដែរ!

នៅ TJ Eatery មានកន្លែងអង្គុយធំទូលាយដែលមាន២ជាន់ដែលជាន់ក្រោមមានតុនិងសាឡុងធំៗដែលអាចអង្គុយបានគ្នាច្រើននិងជាន់ខាងលើមានតុទាបៗ cute cute អង្គុយបែបកូរ៉េៗអីចឹងហ្អា៎។ ធ្លាប់តែញ៉ាំសាច់អាំងធម្មតាមែនអត់? តែនៅ​ TJ Eatery មានម្ហូបដែលប្លែកជាងគេនោះគឺ​សាច់អាំងអំបែងនំគ្រក់។ ​យើងអាំងសាច់នៅលើអំបែងនំគ្រក់តែម្តង សំខាន់រសជាតិសាច់ ទាំងសាច់មាន់ សាច់គោ និងសាច់ជ្រូក បែងចែកចេញជា៤រសជាតិក្នុងចានតែមួយនិយាយពីអេមហួស។ ចង់ញ៉ាំស៊ុប? នៅ TJ Eatery ក៏មានឈុតស៊ុបដែរនិយាយពីរសជាតិហឹរៗបន្លែស្រស់ៗជាមួយសាច់ផុយៗរសជាតិគ្រាន់​តែនឹកឃើញកូរពោះទៀតហើយ។

មុខម្ហូបដែលល្បីប្រចាំហាងមានដូចជា Mixedfun សាច់អាំងអំបែងនំគ្រក់ តម្លៃត្រឹមតែ 10$ ប៉ុណ្ណោះរួមមានសាច់៣ប្រភេទ៤រសជាតិបន្លែស្រស់ៗនិងពងគ្រួចទៀតផងដែលចម្អិននៅលើអំបែងនំគ្រក់ប្លែកហើយឆ្ងាញ់។ ដាក់សាច់ខ្ចប់ជាមួយសាឡាត់ដាក់ពងគ្រួចនិងទឹកជ្រលក់ទាំង៣មុខទៀតនិយាយពីថាជាតិណាស់។

Spicy Chilly Soup ស៊ុបម្ទេសមានរសជាតិហឹរល្មមបូកបញ្ចូលជាមួយរសជាតិសាច់ប្រហិតផ្សិតនិងបន្លែស្រស់ៗជាច្រើនមុខធ្វើឲ្យរសជាតិស៊ុបកាន់តែឆ្ងាញ់មួយកម្រិតទៀតជាមួយតម្លៃពិសេសសម្រាប់ឈុតតូចត្រឹមតែ 7.50$​ និងឈុតធំត្រឹមតែ 12.50$ ប៉ុណ្ណោះ។ អត់ទាន់អស់ទេ​កាន់តែពិសេសទៀតនោះគឺ​ Kapination ឬ ​មីខ្ចប់ទឹកកាពិ ដែលផ្ទាប់ជាមួយបន្លែស្រស់កាន់តែឆ្ងាញ់ឈុតតូច 5$ និងឈុតធំត្រឹមតែ 8$ ប៉ុណ្ណោះ។

នៅទីនេះក៏មានភេសជ្ជៈប្រចាំហាងផងដែរដែលមានឈ្មោះថា Jelly Fruit Soda រហូតដល់៥រសជាតិឯណោះ សម្រាប់តម្លៃវិញត្រឹមតែ 3.50$ ហើយរសជាតិនីមួយៗគឺថាប្លែកពីគ្នាតែសម្រាប់ខ្ញុំផ្ទាល់ចូលចិត្តជាងគេនោះគឺ Passion Orange Mango Jelly Fruit Soda ដោយសារសជាតិបែបផ្លែឈើលាយបញ្ចូលគ្នានិយាយពីថាពិបាកក្នុងការបរិយាយមែនទែនចឹងបើចង់ដឹងរសជាតិយ៉ាងណាកុំភ្លេចមកសាកនៅ​ TJ Eatery ណា៎។

មិនទាន់អស់ទេនៅមានមុខម្ហូបនិងភេសជ្ជៈជាច្រើនមុខទៀតជាមួយតម្លៃសមរម្យ។

  • ចឹងសម្រាប់ហាងនេះសុំឲ្យពិន្ទុ 8/10 

សម្រាប់ព័ត៌មានបន្ថែមអំពីហាងអ្នកទាំងអស់គ្នាអាចតាមដានហ្វេសប៊ុកផេក TJ Eatery ៕ 

ភោជនីយដ្ឋានធីជេ- TJ Eatery

អត្ថបទគួរតែអានបន្ទាប់