ធានាថាប្លែកមាត់! រូបមន្តពិសេស ទឹកគ្រឿងត្រីខកំប៉ុង

មានតែត្រីខកំប៉ុង តែចិត្តចង់ញ៉ាំទឹកគ្រឿង ម៉ោះបើចឹងមកមើលរបៀបធ្វើទឹកគ្រឿងត្រីខកំប៉ុង ឆ្ងាញ់ក៏ឆ្ងាញ់ហើយចំណាយអស់តិចទៀត។

#គ្រឿងផ្សំ

  • ត្រីខកំប៉ុង ៤កំប៉ុង
  • ម្ទេស ១០គ្រាប់
  • ខ្ទឹមក្រហម ១០
  • ខ្ទឹមស ១០
  • ទឹកត្រី ៤ស្លាបព្រា
  • ក្រូចឆ្មារ ៣ផ្លែ
  • ស្ករ​ស​ ២ស្លាបព្រា
  • ស្លឹកខ្ទឹម ២ដើម
  • ជីវ៉ាន់ស៊ុយ 
  • អន្លក់ (តាមចំនូលចិត្ត)

#របៀបធ្វើ

១. ដាក់ខ្ទះលើចង្រ្កានរួចបើកភ្លើងក្ដៅល្មមនិងមិនចាំបាច់ប្រើប្រេងឆា ចាប់ផ្ដើមលីងខ្ទឹមក្រហម ខ្ទឹមស និងម្ទេសឲ្យឡើងពណ៌ដិតចាំដាក់ចុះ

២.បន្ទាប់មកចាប់ផ្ដើមបុកខ្ទឹមក្រហម ខ្ទឹមស និងម្ទេសដែលបានលីងរួចឲ្យម៉ដ្ត ហើយដាក់ត្រីខកំប៉ុងចូលបន្តបុកឲ្យចូលគ្នាល្អ

៣.បន្ថែមស្ករ ទឹកត្រីនិងច្របាច់ក្រូចឆ្មារចូល រួចបុកឲ្យសព្វ

៤.ដួសដាក់ចាននិងរៀបចំអន្លក់សម្រាប់ជាមួយទឹកគ្រឿង៕

ប្រភព៖ wongnai

**ដោនឡូតកម្មវិធីទូរសព្ទរបស់ FoodBuzz ឥឡូវនេះ ដើម្បីទទួលបានព័ត៌មានថ្មីៗ អំពីអាហារឆ្ងាញ់ៗ និងកន្លែងញ៉ាំជាច្រើន ដ៏សម្បូរបែប៖ http://onelink.to/foodbuzz 

អត្ថបទគួរតែអានបន្ទាប់