តិចណយ - គុយទាវទឹកខ្មៅ & មីគោក
- តិចណយ (ក្រោយវត្តនិរោធ) ច្បារអំពៅ - Phnom Penh, Cambodia
- 097 479 2555
គ្រូកៗ គ្រូកៗ…. ដល់ម៉ោងបាយថ្ងៃហើយ តស់បបួលគ្នាញុាំអីស៊ុបៗអ្ហៃ? កុំបារម្ភ! បើអត់សូវស្គាល់កន្លែងញុាំ ចាំអេដមីនណែនាំឲ្យស្គាល់ហាងមួយកន្លែងនេះ អាចមកសាកផ្ទាល់បានជាមួយ ហាងគុយទាវស៊ុបទឹកខ្មៅ តិចណយ ដែលមានសាខានៅខាងខណ្ឌច្បារអំពៅ ទាំងរសជាតិ និងបរិយាកាសគឺទំនងគួរឲ្យចង់ញុាំមែនទែន ។
នៅហាង តិចណយ ផ្តោតសំខាន់ទៅលើភាពទាន់សម័យនៃគុណភាព និងរសជាតិរបស់ម្ហូបអាហារ ដែលគ្រប់មុខទាំងអស់សុទ្ធតែទំនង ហើយបើនិយាយពីភ្ញៀវវិញទាំងចាស់ ទាំងក្មេងចេញចូលច្រើនជារៀងរាល់ថ្ងៃ ទោះបីជាត្រូវចាំកុម្ម៉ង់យូរក៏ដោយ ។
ក្រៅពីគុយទាវទឹកខ្មៅដែលជាទីពេញចិត្តរបស់ម៉ូយៗនៅហាងតិចណយ សម្រាប់អេដមីនផ្ទាល់គឺចាប់ចិត្តខ្លាំងជាមួយប្រភេទ មីគោកពងមាន់ ដែលមានរសជាតិដើម គ្រឿងផ្សំដិតជាប់ល្អជាមួយសរសៃមី និង ហឹរតិចៗ។ មីគោកពងមាន់ទាំង 3រសជាតិនេះ មានដូចជា មីគោកពងមាន់សាច់គោ គ្រឿងសមុទ្រ និងសាច់ជ្រូកចិញ្ច្រាំ។ អេដមីនជឿថា បើបានញុាំមួយម៉ាត់ហើយធានាថា ញុាំរហូតដល់សរសៃមីចុងក្រោយ ដោយតម្លៃនៃមីគោកនៅ ហាងតិចណយ មានតម្លៃត្រឹមតែ $2.5 ប៉ុណ្ណោះ។
ក្រុមការងារយើងក៏មិនភ្លេចនោះដែរក្នុងការបកស្រាយពីគុយទាវទឹកខ្មៅនេះ មួយចាននៅហាងតិចណយប្រៀបបានទៅនឹងគុយទាវពិសេសនៅតាមហាងផ្សេងៗអុីចឹង។ មួយចាននេះបើប្រាប់ថាមិនពិសេសក៏ប្រិយមិត្តមិនជឿដែរ ដោយក្នុងមួយចានមានគ្រឿងទេស និងសាច់ជាច្រើនប្រភេទរួមគ្នាដូចជា សាច់គោ មឹក បង្គា សាច់ជ្រូកចិញ្ច្រាំ ប្រហិតសាច់គោ ប្រហិតត្រី និងស្បែកជ្រូកបំពង។
ចង់ញុាំគុយទាវទឹកខ្មៅ និង មីគោកដែលមានរសជាតិដើម សាច់ច្រើន ញុាំហើយចង់ញុាំទៀត កុំភ្លេចមកសាកនៅ តិចណយ បាន។
សរសេរចប់អេដមីនទៅម្តុំច្បារអំពៅល្មម ចឹងមានតែចូលកុម្ម៉ង់ញុាំទៀតហើយ ជួបគ្នានៅតិចណយណា៎ កនយើង..ហាហា។
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.