Threebakery
- #43, St 334, Beoung Keng Kang, Phnom Penh
- 095 398 739
អត្ថបទបនេះគឺដឹងតែពិសេសត្រូវចិត្តអ្នកដែលចូលចិត្តញ៉ាំបង្អែមជានំតែម្ដង! ថ្ងៃនេះក្រុម FoodBuzz យើងចង់ណែនាំអ្នកទាំងអស់គ្នាឲ្យស្គាល់ហាងនំមួយដែលទើបតែបើកថ្មី មានទីតាំងនៅម្ដុំបឹងកេងកងយើងហ្នឹងឯង! ទោះបីជា Threebakery ទើបតែបើកក៏ពិតមែន តែហាងនេះគឺទទួលបានការគាំទ្រយ៉ាងខ្លាំង ជាពិសេសគឺនៅលើបណ្ដាញសង្គមផ្ទាល់តែម្ដង។
Threebakery ជាហាងនំមួយដែលមានលក់នំជាច្រើនមុខ ច្រើនប្រភេទ មានទាំងនំខេក នំបុ័ង និងនំផ្សេងៗទៀត ដែលធ្វើថ្មីៗ ស្រស់ៗជារៀងរាល់ថ្ងៃ។ ទន្ទឹមជាមួយនឹងនំ Threebakery ក៏មានបម្រើជាភេសជ្ជៈផងដែរ ដែលមានទាំងកាហ្វេ ទាំងបែបទឹកដោះគោ ទាំងបែបជូរអែម សម្រាប់ឲ្យញ៉ាំអមជាមួយនឹងនំស្អាតៗ ឆ្ងាញ់ៗទាំងអស់។
បើនិយាយពីរូបរាងនំនីមួយៗវិញគឺមិនឲ្យខកចិត្តទេ ស្អាតក៏ស្អាត ពណ៌ក៏ចម្រុះ មានខ្លះស្អាតបែបខ្យូត ខ្លះស្អាតបែប Elegant ទំនងទាក់ទាញចង់ញ៉ាំតែម្តង! ចំណែកឯរសជាតិវិញ ភាគច្រើនគឺមិនផ្អែមដិតទេ គឺស្រាលស្រទន់ ប៉ុន្តែសម្រាប់ Macarons វិញគឺសម្បកផ្អែមដិត ធ្វើឲ្យនំទាំងមូលរៀងផ្អែមដិត។
នៅ Threebakery ទីធ្លាសម្រាប់អង្គុយមានទំហំធំទូលាយល្អ ហើយមានការតុបតែងបែបទាន់សម័យ ស្រស់ស្អាតមែនទែន! បើនិយាយពីពន្លឺវិញគឺចាំងចូលមកបានគ្រប់គ្រាន់ ដូច្នេះអ្នកចូលចិត្តថតរូប ឬអង្គុយធ្វើការក្នុងបរិយាកាសបែបភ្លឺៗ គឺត្រូវម៉ាច់តែម្ដង! នំក៏ស្អាត រូបថតខ្លួនឯងក៏ស្អាត រកបាននៅ Threebakery!
សម្រាប់ព័ត៌មានបន្ថែម ចូលទៅកាន់ផេកហ្វេសប៊ុក Threebakery
ផែនទី៖ https://goo.gl/maps/yV6Q9Yv9SimkvFfo7
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.