នំបុ័ងសាច់ជ្រូកខ្វៃនៅកន្លែងនេះល្បីជាង 25 ឆ្នាំហេីយណា៎!

អ្នកណាមិនស្គាល់ហាងនំបុ័ងសាច់វត្តភ្នំ? ល្បីមកជាង 25 ឆ្នាំហេីយ ហេីយរាល់ឆ្នាំកេីនម៉ូយកាន់តែច្រេីន។ សំខាន់រសជាតិនៅអ៊េមដដែល ដោយសារហាងប្រេីរូបមន្តប្រចាំគ្រួសារតែម្តង។ ចូលជំនាន់ណាក៏ដោយ ក៏នូវតែទំនង។  

គ្រាន់តែលឺគាត់ថាក្នុងមួយថ្ងៃលក់បានទៅដល់ 200 ដេីម ក៏ដឹងដែរថាភ្ញៀវច្រេីនប៉ុណ្ណាដែរ។ ម៉ូយហាងគឺជាប់ចិត្តជាមួយនំបុ័ងសាច់របស់ហាងមែនទែន ដោយសាររកនៅកន្លែងផ្សេងមិនដូចទេ។ ហើយនៅទីនេះ មិនថា សាច់ជ្រូកខ្វៃ សាច់ផាក់ឡូវទេ សូម្បីជ្រក់ល្ហុងនិងសាច់ជ្រូកចញ្រ្ចាំ ក៏ធ្វេីតាមរូបមន្តពិសេសប្រចាំគ្រួសារដែរ! រសជាតិមានតែមួយគ្មានពីរ។  

លេីសពីនេះទៀត នៅហាងគាត់ក៏មានជម្រេីសសាច់ច្រេីនដែរ មិនត្រឹមតែសាច់ជ្រូកខ្វៃនិងសាច់ផាក់ឡូវទេ មានសាច់ប៉ាតេនិងសាច់គ្រឿងក្នុងទៀត។ តែនំបុ័ងដែលនិយមជាងគេនោះគឺនំបុ័ងសាច់ជ្រូកខ្វៃតែម្តង។ សាច់ជ្រូកខ្វៃគាត់គឺស្រួយស្ងោក ជាតិប្រៃដិត ហេីយបេីបានញុំាជាមួយជ្រក់គាត់ស្រូបទឹកត្រីខនិងម្ទេសក្រហមៗវិញហ៎ា្ហ គឺដឹងដែររសជាតិជាប់ជាតិគ្នាសាហាវម៉ង! ប្រិយមិត្តឃេីញគាត់ដាក់សាច់ច្រេីនៗចឹង តែតម្លៃគឺសមរម្យមែនទែន និយាយទៅ រសជាតិកប់ៗ ហេីយធូរថ្លៃនិងអនាម័យទៀត។

ក្រុមការងារ StreetBuzz ណែនាំឲ្យប្រិយមិត្តសាកនំបុ័ងសាច់ជ្រូកខ្វៃនៅហាងគាត់ ធានាថាមិនខកខានឡេីយ។ បេីឃ្លាន ទៅឥឡូវម៉ងទៅ ទីតាំងគាត់ស្រួលរកណាស់ នៅចំហៀងអគ្គីសនី ជិតវត្តភ្នំយេីងហ្នឹង។ 

ទីតាំង៖ នៅចំហៀងអគ្គីសនីវត្តភ្នំ ផ្លូវ98

ម៉ោង៖ ចាប់ពីម៉ោង 1 ថ្ងៃត្រង់ដល់ម៉ោង 8 យប់ 

លេខទំនាក់ទំនង៖ 097 323 2261 / 012 911 852

អត្ថបទគួរតែអានបន្ទាប់